មានបញ្ហាសុខភាព គួរប្រញាប់រៀបការ ដើម្បីរស់នៅមានអាយុវែង

​តាម​ការសិក្សា​ថ្មី​មួយ​បានបង្ហាញ​ឱ្យដឹងថា បើសិនជា​បុរស​ស្ត្រី​រូប​ណា​ដែល​បាន​រៀបការ និង រស់នៅ​ជាមួយគ្នា គឺអាច​ឱ្យ​ពួកគេ​មាន​អាយុ​វែង​ជាង​អ្នក​មិនទាន់មាន​គូ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ថ្មី​មួយ​បានឱ្យដឹង ។ ​គេ​បាន​សិក្សា​ទៅលើ​មនុស្សពេញវ័យ​ជាង​មួយ​លាន​នាក់​ដោយ​សិក្សា​ទៅលើ​កត្តា​ប្រឈម​នៃ​បញ្ហា​សុខភាព​មួយចំនួន ក្នុងចំណោម​មនុស្ស​ដែល​បាន​រៀបការ​រួច ដូចជា ជំងឺ​បេះដូង បញ្ហា​ឡើង​សំពាធ​ឈាម កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជាដើម ដោយ​គេ​បាន​សិក្សា​រយៈពេល ៥ ឆ្នាំ ។

Image may contain: 1 person

ជា​លទ្ធផល​បើទោះជា​អ្នកមាន​បញ្ហា​សុខភាព​ទាំងនោះ​ក្តី ជាពិសេស​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ គឺ​អ្នក​នឹងមាន​អត្រា ១៦ ភាគរយ​រស់នៅ​អាយុ​វែង​ជាង​អ្នក​មិនបាន​រៀបការ ។ ចំណែក​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​អាចមាន​អាយុ​វែង​ជាង​មុន ១៤ ភាគរយ និង បញ្ហា​ឡើង​សំពាធ​ឈាមមាន​អត្រា​អាយុ​វែង​បាន ១០ ភាគរយ ។​

​ជា​លទ្ធផល គឺ​ថាបើ​អ្នក​បាន​រៀបការ និង រស់នៅ​ជាមួយគ្នា ដៃគូ​របស់​អ្នក​អាចជួយ​ដាស់តឿន​គ្នា ថែរក្សា​សុខភាព និង លើកទឹកចិត្ត​គ្នា​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​ជំងឺ​ទាំងនោះ នេះ​បើ​យោងតាម​លោក Paul Carter អ្នកដឹកនាំ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Aston University ។​

Image may contain: 2 people

​អ្នកវិទ្យាសាស្ត្រ​បានលើកឡើង​ដែរ​ថា ភាពខុសគ្នា​នៃ​អត្រា​រស់នៅ​អាយុ​វែង​រវាង​អ្នក​រៀបការ និង មិនទាន់​រៀបការ គឺ​ដោយសារ​កត្តា​លើកទឹកចិត្ត​នេះ​ផ្ទាល់​តែម្តង ដែល​ដៃគូ​ទាំងពីរ​បាន​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ជាពិសេស​គេ​បាន​យកចិត្តទុកដាក់​ជួយ​ក្រើនរំលឹក​ឱ្យ​ផឹកថ្នាំ​ព្យាបាល​បាន​ទាន់ពេលវេលា ។

​លទ្ធផល​សិក្សា​នេះ​មិនមែន​មានន័យថា នេះ​ជា​ហេតុផល​ដែល​ត្រូវ​បង្ខំចិត្ត​រៀបការ​ដើម្បី​រស់នៅ​បាន​អាយុ​វែង​នោះទេ ប៉ុន្តែ​គឺជា​លទ្ធផល​មួយ​ដើម្បី​ពង្រឹង​កិច្ចទំនាក់ទំនង​គ្នា ក្នុងសង្គម​រវាង​គ្រួសារ មិត្តភក្តិ និង មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ៕ សុផល​

Image may contain: one or more people and phone

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច