ឡើងឆាកម្តងៗ តារាកំប្លែង ឃ្មឹប ទទួលបានកម្រៃត្រឹមតែ…

បន្ទាប់ពី​តារា​កំប្លែង​ជើងចាស់ និង មាន​បទពិសោធ​យូរ​ឆ្នាំ នាយ កុយ បានសម្រេច​ទទួលយក​នាង ឃ្មឹ​ប ឱ្យចូល​លេង​ក្នុង​ក្រុម​របស់លោក​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​តារា​កំប្លែង​ស្រី​ដែល​បន្សាត់​ខ្លួន​ចេញ​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​រូបនេះ​ហាក់​មាន​ក្តីសង្ឃឹម​ក្នុង​ជីវិត​ឡើងវិញ ។​

Image may contain: 1 person, selfie, stripes, close-up and indoor

​ក្រោយ​ការទទួលយក​របស់​មេ​ក្រុម តារា​កំប្លែង នាង ឃ្មឹ​ប ក៏បាន​ចាប់ផ្តើម​ចូលរួម​លេង និង សម្តែង​ជាមួយ​ក្រុម​កំប្លែង​ភ្លាម​ដោយ​មិន​បង្អង់​ពេល​យូរ​ឡើយ ហើយ​រហូតមក​ដល់ពេលនេះ​នាង​ក៏បាន​លេង​ជា​ច្រើនដង និង ច្រើន​កម្មវិធី​ដែរ​ហើយ ។ ជាមួយគ្នា​នៃ​ការចូល​លេង​កំប្លែង​របស់​នាង ឃ្មឹ​ប បាន​ត្រឹម​មួយរយៈ​ខ្លី​មកនេះ មាន​អ្នកគាំទ្រ​មួយចំនួន​ចង់ដឹង​ពី​កម្រៃ​ដែល​នាង​អាច​ទទួលបាន​ផងដែរ ។ ហាក់​មិន​លាក់បាំង​នឹង​ការចង់​ដឹង​នេះ នាង ឃ្មឹ​ប បាន​បង្ហើប​ប្រាប់​ពី​កម្រៃ​ដែល​នាង​ទទួលបាន​ពី​ការលេង​កំប្លែង​ដែរ​ថា គឺ​នាង​ទទួលបាន​គួរសម​ដែរ គ្រាន់​នឹង​ទប់ទល់​លើ​ការចំណាយ​ខ្លះៗ​ដែល​ចាំបាច់​មួយចំនួន​តូច ។​

Image may contain: 1 person, smiling, standing

​ចំពោះ​តារា​កំប្លែង​នាយ កុយ វិញ កន្លងមក​នាយ​ក៏​ធ្លាប់បាន​លើកឡើង​ឱ្យដឹង​ដែរ​ថា ការទទួលយក​តារា​កំប្លែង​នាង ឃ្មឹ​ប ឱ្យចូល​លេង​ក្នុង​ក្រុម​កំប្លែង​លោក​វិញ​នេះ គឺ​លោក​មានបំណង​ចង់​ជួយ​សម្រួល​ដល់​ជីវភាព និង ការលំបាក​ខ្លះៗ​របស់​នាង ឃ្មឹ​ប បាន​មួយចំណែក​ប៉ុណ្ណោះ ហើយ​ចំនួន​ប្រាក់កម្រៃ​ដែល​លោក​អាច​ផ្តល់ឱ្យ​នោះ​ក៏​មិនមាន​ចំនួន​ច្រើន​លើសលប់​អ្វី​ដែរ ដោយ​លោក​សុខចិត្ត​ចែករំលែក​ប្រាក់កម្រៃ​ផ្ទាល់ខ្លួន​របស់លោក​មួយ​ចំនួន​ដល់​នាង ឃ្មឹ​ប ។​

Image may contain: 3 people, people smiling

​ដោយឡែក​បើតាម​ការ Live ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង ឡុង ជា​គូស្នេហ៍​របស់​តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា កាលពីពេល​ថ្មីៗ​នេះ តារា​កំប្លែង​នាង ឃ្មឹ​ប ក៏បាន​បង្ហាញ​ប្រាប់​ពី​តួលេខ​នៃ​កម្រៃ​ពិត​ដែល​នាង​ទទួលបាន​ពី​ការលេង​កំប្លែង​ផងដែរ​ថា នាង​អាច​ទទួលបាន ៤០ ដុល្លារ ក្នុង​ការលេង​កំប្លែង​ពីរលើក​ក្នុង​មួយ​សប្តាហ៍ (​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ​) ដោយ​ក្នុង​មួយខែ​នាង​បាន​លេង​ចំនួន ៨ លើក ដែល​សរុប​កម្រៃ​គឺ​ទទួលបាន​ចំនួន ១៦០ ដុល្លារ ។​

Image may contain: 1 person, close-up

​តាមរយៈ​នេះដែរ​នាង ឃ្មឹ​ប ក៏បាន​សម្តែង​ការ​អរគុណ​ដល់​នាង កុយ ដែល​ព្រម​ទទួលយក​នាង​ឱ្យ​លេង​កំប្លែង​ឡើងវិញ ហើយ​សម្រាប់​ថវិកា​ដែល​នាង​ទទួលបាន​នេះ​បើទោះបី​មិន​ច្រើន​ក៏ដោយ ប៉ុន្តែ​ក៏​អាច​ដោះស្រាយ​នូវ​ជីវភាព​បាន​មួយកម្រិត ។ បន្ថែម​លើ​ប្រាក់កម្រៃ​ដែល​នាង ឃ្មឹ​ប អាច​ទទួលបាន​ពី​ការលេង​កំប្លែង​នេះដែរ បើតាម​លោក ហេង ឡុង ដែលជា​បុគ្គល​សកម្ម​ក្នុង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​នោះបាន​ឱ្យដឹងថា សមាគម​នឹង​ទំនុកបម្រុង​នាង ឃ្មឹ​ប បន្ថែម​នូវ​អង្ករ និង ប្រាក់​មួយចំនួនទៀត​ក្នុង​រយៈពេល ១ ឆ្នាំ​ពេញ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​នាង ទម្រាំ​នាង​មានលទ្ធភាព​អា​ចរក​ថវិកា​បាន​ច្រើន​ជួយ​គ្រួសារ និង ចិញ្ចឹម​កូន ៕                    សាកល​

Image may contain: 1 person

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច