បេប៊ី ព្រមានហើយ នៅតែមិនញញើត មកតាម…

​ពុំ​ដឹងថា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ប្រើ​ឈ្មោះ «​មនុស្ស​ក្រ​រហាម​»​ជា​មនុស្ស​បែបណា​ទេ​ទើបបានជា​ចេះតែ​តាម​រំខាន​ជេរប្រមាថ បេ​ប៊ី តាម​ហ្វេ​ស​ប៊ុ​ក​មិន​អស់ចិត្ត​ថែមទាំង​តាម​ស្កាត់រក​ជួប​នាង​ដល់​ស្ថានីយទូរទស្សន៍​ស៊ីធីអ៊ិន​ទៀត​បើទោះជា​នាង​ព្រមាន​ប្តឹង​យ៉ាងណាក្តី ។​

Image may contain: 1 person, smiling, phone

ដោយសារតែ​មានការ​តាម​យាយី​រំខាន និង ជេរ​នាង​ជា​បន្តបន្ទាប់​ជិត​មួយឆ្នាំ​កន្លងមក​ដូចជា​តែងតែ​ចូល command និង ឆា​តទៅ​នាង ដោយ​ប្រើពាក្យ​អាក្រក់ ហើយដោយ​មិនអាច​ទ្រាំ​បាន​ទើប​តារា​សម្តែង និង ចម្រៀង​កញ្ញា បេ​ប៊ី បានដាក់​ពាក្យ​ប្ដឹង​ទៅលើ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​មនុស្ស​ក្រ​រហាម​» ទៅ​សមត្ថកិច្ច​ឃើញ​ស្ងាត់​តែ​រយៈពេល​ខ្លី​រួច​ក៏​បន្តសកម្មភាព​ដដែល ។​

Image may contain: 1 person

​មិនតែប៉ុណ្ណោះ​កន្លងមក​បុរស​ម្នាក់​នោះបាន​ស្កាត់​ទៅ​ជួប បេ​ប៊ី ដល់​ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ក្នុងពេល​នាង​កំពុង​Live ផ្ទាល់​ទៀតផង ប៉ុន្តែ​នាង​បាន​សុំ​អន្តរាគមន៍​ពី​សន្តិសុខ​ឲ្យ​ចាប់​ចេញ​ដោយ​បុរស​ម្នាក់​នោះ​នៅតែ​ព្យាយាម​ស្រែក​ចង់​ជួប​មុខ​នាង​ផ្ទាល់​ទោះ​ចូល​គុក​ក៏ដោយ ។​

Image may contain: 1 person, selfie and closeup

​ចំពោះ​បញ្ហា​ដែល​កើតឡើង​នេះ បេ​ប៊ី បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​នាង​ត្រូវ​ចេញទៅ​សម្តែង​តាម​ទីកន្លែង​ជាច្រើន ។ បេ​ប៊ី​នឹង​រៀបចំ​ឯកសារ​ប្តឹង ព្រមទាំង​អំពាវនាវ​ដល់​ប្រិយមិត្ត​អ្នកគាំទ្រ ប្រសិនបើ​ឃើញ​ហ្វេ​ស​ប៊ុ​ក «​មនុស្ស​ក្រ​រហាម​» ឆាត​ទៅ ឬក៏ Command អ្វី​នោះ បើ​អាច​សូមជួយ​រក្សា​ទុកជា​ឯកសារ​ឲ្យ​រូបនាង​ផង ពិសេស​បើ​មាន​អ្នកណា​ស្គាល់​ជន​នោះ​សូម​ផ្តល់ដំណឹង​ដល់​រូបនាង​ផង ។

Image may contain: 1 person, standing

​ដោយ​ការជេរប្រមាថ​ដែល​មិនអាច​ទទួលយកបាន​នោះ ទើប​បេ​ប៊ី​ចេញ​សារ​ព្រមាន​ម្តង​ទៀតថា​នឹង​ប្តឹង​ដើម្បី​ឲ្យ​សម​ត្ថិ​កិច្ច​ស្រាវជ្រាវ និង ចាប់ខ្លួន​ជន​នោះ ។​

Image may contain: 1 person, standing

​នាង​បញ្ជាក់ថា​ការនិយាយ​បែបនេះ​មិនមែនជា​ពាក្យ​កម្លា ឬ បន្លាច​ដល់​ជន​នោះទេ ប៉ុន្តែ​ជា​វិធី​ល្អ​តែមួយគត់​សម្រាប់​តបត​ព្រោះ​នាង​បាន​ស្គាល់មុខ​គេ​ច្បាស់ និង មាន​ភស្តុតាង​ច្រើន​ទៀត​សម្រាប់​ដាក់បន្ទុក ៕    ដេវីត​

Image may contain: 1 person, standingImage may contain: 1 person, standingImage may contain: 1 personImage may contain: 1 person, standing and outdoor

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច