​រដូវភ្លៀង​អ្នក​គួរ​ពិសា​អ្វីខ្លះ ​ដើម្បី​សុខភាព​?

​ក្នុង​រដូវភ្លៀង គឺជា​រដូវ​មួយ​ដែលមាន​អាកាសធាតុ​ត្រជាក់ និង ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​មួយចំនួន ប៉ុន្តែ​ក្នុង​រដូវភ្លៀង​នេះ​វា​តែង​បង្កឱ្យមាន​បញ្ហា​សុខភាព​មួយចំនួន ជាពិសេស​ជំងឺឆ្លង​តាម​មូស​ដូចជា​ជំងឺគ្រុនឈាម ជំងឺ​គ្រុន​ឈិ (chikungunya) និង ជំងឺគ្រុនចាញ់​ជាដើម ។

Image may contain: 1 person

​បញ្ហា​មួយចំនួន​ក៏​អាច​កើតមាន​ចំពោះ​សុខភាព​ផងដែរ​ដូចជា ជំងឺ​គ្រុនពោះវៀន ជំងឺរាគ និង អាច​ឆ្លង​មេរោគ​ថ្លើម​អេ​ប៉ា​ទី​ត​ប្រភេទ A បាន​ផងដែរ​ប្រសិនបើ​មិនចេះ​ការពារ ព្រោះ​ក្នុង​រដូវភ្លៀង​វា​មាន​សំណើម​ច្រើន​ដែល​អាចឱ្យ​មេរោគ​ផ្សេងៗ​រីកលូតលាស់ និង ឆ្លង​បាន​រហ័ស​ទៅ​មនុស្ស ។ ដូច្នេះ​អ្នក​ត្រូវអនុវត្ត និង ថែទាំ​សុខភាព​តាម​ចំណុច​មួយចំនួន​ខាងក្រោម​៖

•​ ​ពិសារ​អាហារ​ដែលមាន​សុខភាព​ល្អ របប​អាហារ​ដែលមាន​តុល្យភាព​នោះ​វា​នឹង​ជួយ​ការពារ​មិនឱ្យ​ឆ្លង​ជំងឺ​ផ្សេងៗ ។​
•​ ​ពិសារ​ផ្លែឈើ ដូចជា​ផ្លែ​ប៉ោម ផ្លែស្វាយ និង ផ្លែ​ទទឹម ជាដើម ។ ប៉ុន្តែ​ជៀសវាង​ការ​ពិសារ​ផ្លែស្វាយ​ច្រើនពេក ព្រោះ​វា​អាច​បណ្តាលឱ្យ​កើតមុន​លើ​ផ្ទៃមុខ និង គួរ​ពិសារ​តែ​ផ្លែឈើ​តាម​រដូវ​កាល ។​
•​ ​ពិសារ​បន្លែ​ដែលមាន​រសជាតិ​ល្វីង​ដើម្បី​សុខភាព ដូចជា​ស្តៅ ស្ពៃ​ពួយ​ឡាំង ស្ពៃក្តោប និង ផ្កា​ខាត់ណា ក្នុងអំឡុង​រដូវ​កាល​នេះ ។ ហើយ​ត្រូវ​ចាំ​ថា បន្លែ និង ផ្លែឈើ​ទាំងអស់​ត្រូវតែ​លាង​សម្អាត និង ចម្អិន​ឱ្យបាន​ល្អ ។​
•​ ​ជៀសវាង​បន្លែ​ឆៅ ពីព្រោះ​វា​មាន​ផ្ទុក​នូវ​បាក់តេរី និង មេរោគ​ជាច្រើន​ដែល​អាច​ឆ្លង និង ប៉ះពាល់​ដល់​សុខភាព ។
•​ ​ជៀសវាង​ការ​ពិសារ​អាហារ​ចៀន ឬ បំពង ដែល​ពិបាក​ក្នុងការ​រំលាយ ។ ពីព្រោះថា អាកាសធាតុ​នៅក្នុង​រដូវភ្លៀង​អាចធ្វើឱ្យ​ដំណើរការ​នៃ​ការរំលាយ​អាហារ​មាន​ភាពយឺតយ៉ាវ ។​
•​ ​ជៀសវាង​ការ​ពិសារ​សាច់​ត្រី និង សាច់ជ្រូក ច្រើន​នៅ​រដូវ​កាល​នេះ ។ តែ​គួរ​ពិសារ​សម្ល និង ស៊ុប​បន្ថែម​ប្រសិនបើ​អ្នក​ពិសា​សាច់​ច្រើន ។​
•​ ​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់ និង ធ្វើ​លំ​ហាត់ប្រាណ ។ បើ​អាច​អ្នក​គួរ​ផឹកទឹក​ដាំ​ពុះ​ជាមួយ​រុក្ខជាតិ​ដូចជា ខ្ញី​ម្រេច ទឹកឃ្មុំ ជី​អង្កាម និង ស្លឹកឈើ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​មេរោគ​បាក់តេរី ។​
•​ ​ផឹក​កាហ្វេ និង តែ តាម​បរិមាណ​កំណត់ ព្រោះ​បើ​ផឹក​ច្រើនពេក​វា​ក៏​អាច​បណ្ដាលឱ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ។​
•​ ​ជៀសវាង​ត្រូវ​ទឹកភ្លៀង ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ឈឺ និង ឆ្លង​មេរោគ​ផ្សេងៗ ជាពិសេស​បើ​អ្នកដើរ​កាត់​ភ្លៀង វា​ក៏​អាចធ្វើឱ្យ​ឆ្លង​មេរោគ​មួយចំនួន​ចូល​តាម​ជើង និង ក្រចក​ផងដែរ ៕ សុផល (zeenews)

No automatic alt text available.

Image may contain: 1 person, smiling

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច