បំបៅកូនដោយទឹកដោះដំបូង អាចជួយឱ្យម្តាយ…

​អ្នក​ម្តាយ​ដែល​បំបៅកូន​ដោយ​ទឹកដោះ​តែមួយ​មុខ​ក្នុង​រយៈពេល​ចាប់ពី ២ ខែ ឡើងទៅ​ក្រោយពេល​សម្រាល​កូន​រួច​ដោយ​ការវះកាត់ (Caesarean) អាចជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​ពីមុខ​របួស​បាន ២៣ ភាគរយ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ។ លទ្ធផល​ឈឺចាប់​មុខរបួស​ក្រោយពេល​សម្រាលកូន​ដោយ​ការវះកាត់​រួច​អាចមាន​រយៈពេល​ឈឺ​រហូតដល់​ទៅ ៣ ខែ និង ពេលខ្លះ​អាចឈាន​ទៅដល់ ៥ ខែ ក៏មាន​ប្រសិនបើ​មិនបាន​ថែទាំ និង ធ្វើ​អនាម័យ​បាន​ដិតដល់ ។

Image may contain: one or more people, people sleeping, baby and closeup

​មនុស្ស​ភាគច្រើន​ក៏បាន​ទទួលស្គាល់​ហើយ​ថា​ទឹកដោះ​ធម្មជាតិ​របស់​ម្តាយ​មាន​សារសំខាន់ និង មាន​អាហារូបត្ថម្ភ​ច្រើន​សម្រាប់​ការលូតលាស់​របស់​ទារ​ក​ចាប់ពី​ពេល​កើតមក ប៉ុន្តែ​គេ​នៅ​មិនទាន់​បានដឹង​ពី​គុណសម្បត្តិ​របស់​វា​ចំពោះ​ម្តាយ​ដែល​សម្រាលកូន​ដោយ​វះកាត់​នោះទេ ទើបតែ​ពេលនេះ​មានការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ឱ្យដឹង ដោយ​គេ​បាន​សិក្សា និង ប្រមូល​ទិន្នន័យ​ពី​ម្តាយ​ចំនួន ១៨៥ នាក់ ។

Image may contain: 1 person

​ដូច្នេះ​អ្នក​ម្តាយ​ដែល​សម្រាលកូន​ដោយ​វះ​គួរ​ចាប់ផ្តើម​បំបៅកូន​ឱ្យបាន​យ៉ាងហោចណាស់​ពី ២ ទៅ ៥ ខែ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​មន្ទីរពេទ្យ Hospital Universitario Nuestra Senora De Valme ក្នុងប្រទេស​អេ​ស្ប៉ា​ញ ។ ​ទោះជា​យ៉ាងនេះ​ក្តី​តាម​ការសិក្សា​បានឱ្យដឹងថា ស្ត្រី​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ចំនួន ៥៤ ភាគរយ​បង្ហាញថា​កើតមាន​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​នេះ គឺ​ប្រហែល​ដោយសារ​ក្នុងពេល​បំបៅកូន​មានការ​លំបាក និង ត្រូវ​ប្រើ​ថាមពល​រាងកាយ​ច្រើន​នៅពេល​បំបៅកូន​ម្តងៗ ៕ សុផល​

Image may contain: one or more people and people sitting

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច