កម្ពុជា​ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ​១​-០ ​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 2019

ក្នុងការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​គោព្រៃ​កម្ពុជា ប៉ះ​ជាមួយក្រុម​ភ្ញៀវ​អា​ហ្វហ្គា​នី​ស្ថាន នា​ព្រលប់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​ ២០១៧ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ប្រចាំ​ពូ​ល C នៃ​កា​រដ​ណ្តើ​មពានរង្វាន់​អាស៊ី AFC Asian Cup 2019 សម្រាប់​ជើង​ទី​១​ជា​លទ្ធផល​កម្ពុជាទទួលបាន ១គ្រាប់ ចំណែក​អា​ហ្វ​ហ្គា​នី​ស្ថាន សូន្យ ។

 

Image may contain: 2 people, people playing sport and outdoor

នៅក្នុង​ការ​ប្រ​គួ​ត​តង់​ទីមួយ ​ក្រុម​ទាំងពីរ​មានប្រៀប​ប្រហាក់ប្រហែលគ្នា ​ការ​ប្រ​កួ​ត​មាន​ភាពស្វិតស្វាញ ដែល​ក្រុម​ទាំងពីរ​មាន​ឱ្យ​កាស​ស៊ុតបាល់​បញ្ចូលទី​គ្នា​ទៅវិញ ទៅមក ប៉ុន្តែ​ក្រុម​ទាំងពីរ​នៅ​មិនមាន​ឱកាស​រក​គ្រាប់​បាលបាននៅ​ឡើយ ​រហូត​ចប់​តង់​ទីមួយ ។ តង់​ទី​ពីរ​ក៏​ចាប់ផ្តើម ​ក្រុម​ទាំងពីរ​នៅតែ​ប្រ​កួត​យ៉ាង​ស្វិតស្វាញ​រហូតដល់​នាទី ទី​៦០​ក្រុម​គោព្រៃ​កម្ពុជា​ បាន​នាំមុខ​មួយគ្រា​ប់ ដោយសារ​អ្នកចាំទី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាត់​បាល់​បំ​បុក កីឡាករ​កម្ពុជា ពាក់អាវ​លេខ​៧ ប្រាក់ មនី​ឧ​ត្ត​ម ។ ​ការ​ប្រ​កួត​បាន​បន្ត​យ៉ាង​ស្វិតស្វាញ​បន្តទៀត ​រហូតដល់​ចប់​ការ​ប្រ​កួត ធ្វើឱ្យកម្ពុជា ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ១ ទល់ សូន្យ ។

 

Image may contain: 1 person, playing a sport and outdoor

 

ក្នុងការ​ប្រ​កួត​ពីរដង​កន្លងទៅ​រវាង​កម្ពុជា និង អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ កម្ពុជា​ធ្លាប់​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ៣​ទល់​ និង ​សូន្យ ,១​ទល់ ​និង ​សូន្យ ។ ក្រោយពីចប់​ការ​ប្រ​កួត​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ជំរើសជាតិ​កម្ពុជា​នូវ​ទឹ​ប្រាក់ចំនួន ៣៥ ០០០ ដូ​ល្លារ​ផងដែរ​ ៕ សុថាត់

 

 

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច