តើទារកគួរឱ្យគេងតែឯង ឬ ជាមួយឪពុកម្តាយ មួយណាល្អជាង?

​តាម​ការសិក្សា​ថ្មី​មួយ​បង្ហាញ​ឱ្យដឹងថា ទារក​ដែល​គេង​ក្នុង​បន្ទប់​ដាច់ដោយឡែក​តែឯង ជាជាង​គេង​ជាមួយ​ឪពុកម្តាយ​ធ្វើឱ្យ​ពួកគេ​គេង​បាន​ស្កប់ស្កល់​ជាង​ការ​គេង​ជាមួយ​ឪពុកម្តាយ និង បង​ប្អួ​ន​របស់​ពួកគេ ។

​ក្រុម​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក ក៏បាន​រកឃើញ​ទៀតថា បើ​ទារក​ដែល​គេង​ក្នុង​បន្ទប់​ជាមួយ​ឪពុកម្តាយ​ក្រោយពេល​កើត​រហូតដល់ ៤ ខែ​ដំបូង​អាច​ប្រឈម​នឹង​ការស្លាប់​ភ្លាមៗ (SIDS) នេះ​គឺ​ដោយសារ ភួយ ខ្នើយ និង របស់របរ​ផ្សេងៗ​ដែល​អាច​បង្ក​ឱ្យ​ទារក​ថប់ដង្ហើម​ជា​ចៃដន្យ ។​

Image may contain: 1 person, sleeping, baby and closeup

​តាមរយៈ​លោក​សាស្ត្រាចារ្យ Ian Paul មកពី​មហាវិទ្យាល័យ Penn State College of Medicie ក្នុង​រដ្ឋ Pennsylvania បានឱ្យដឹងថា បើ​ទារក​គេង​មិនបាន​គ្រប់គ្រាន់ ពួកគេ​អាច​ជួបប្រទះ​បញ្ហា​សុខភាព​ដូចជា កើត​បញ្ហា​ធាត់​ជ្រុល ប៉ះពាល់​ដល់​កម្រិត​សតិបញ្ញា និង ទំនាក់ទំនង​រវាង​ឪពុកម្តាយ​ផងដែរ ។

No automatic alt text available.

​អ្នកស្រាវជ្រាវ​បាន​ប្រមូល​ទិន្នន័យ​ពី​អ្នក​ម្តាយ​ចំនួន ២៧៩ នាក់ ដែល​បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ Penn State Health Milton S. Hershey Medical center ។ ជា​លទ្ធផល​ទារក​ដែល​គេង​ដោយ​ឯករាជ្យ​ក្នុង​បន្ទប់​តែឯង អាច​គេង​បាន​រយៈពេល ៤៥ នាទី​យូរ​ជាង​កុមារ​ដែល​គេង​ជាមួយ​ឪពុកម្តាយ ។ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal Pediatrics ។

Image may contain: 1 person, sleeping, baby and closeup

​ប៉ុន្តែ​បើទោះជា​លទ្ធផល​នៃ​ការសិក្សា​នេះ​បង្ហាញ​ជាក់ច្បាស់​យ៉ាងណាក្តី វា​ក៏ត្រូវ​ទទួលរង​នូវ​ការប្រឆាំង​ជាមួយនឹង​អនុសាសន៍​ពី​បណ្ឌិតសភា American Academy of Pediatrics ដោយ​លើកឡើងថា ឪពុកម្តាយ​មិនគួរ​ទុក​ទារក​ដែលមាន​អាយុ​ក្រោម ៩ ខែ ឱ្យ​គេង​តែឯង​នោះទេ ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច