ម្តាយស្ទះដង្ហើមពេលគេង ធ្វើឱ្យកូនក្នុងផ្ទៃ…

​អាកា​រគេង​ស្ទះខ្យល់​ដង្ហើម គឺជា​បញ្ហា​សុខភាព​មួយ​ដែល​មនុស្ស​ភាគច្រើន​មិនបាន​យកចិត្តទុកដាក់ ជាពិសេស​បើ​កើតឡើង​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ វា​នឹង​ប៉ះពាល់​ដល់​ទារក​កើតមក​មិន​គ្រប់លក្ខណៈ​មិន​ខាន ។ ​បញ្ហា​នេះ​ភាគច្រើន​បានកើត​ទៅលើ​ស្ត្រី​នៅក្នុង​តំបន់​អាស៊ី ដែល​ម្តាយ​ភាគច្រើន​មិនសូវ​ជា​បានដឹង​ឡើយ គឺ​វា​ច្រើន​កើតមាន​នៅពេល​សាច់ ដុំ​ត្រង់​បំពង់ក​មាន​សភា​ពរីក និង រាំងស្ទះ​ខ្យល់​ដង្ហើម​មិនឱ្យ​ចេញចូល​ដូច​ប្រក្រតី ដែល​ពេលខ្លះ​ធ្វើឱ្យ​អ្នក​ឈប់​ដកដង្ហើម​មួយ​ខណៈពេល និង ដកដង្ហើម​ឡើងវិញ​នៅពេល​គេង​ដោយ​មិនបាន​ដឹងខ្លួន ។

Image may contain: one or more people

Image may contain: one or more people and closeup

​តាម​ការសិក្សា​ថ្មីៗ​ជាច្រើន​បានឱ្យដឹងថា ទារក​ដែល​កើតមក​ជាមួយ​ម្តាយ​មាន​បញ្ហា​ស្ទះខ្យល់​ដកដង្ហើម​បែបនេះ មាន​អត្រា ២៥ ភារ​យ ក្នុងការ​បញ្ជូន​ទារក​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ និង មាន​អត្រា ៣៥ ភាគរយ ត្រូវការ​ពេទ្យ​តាមដាន​ថែរក្សា​យកចិត្តទុកដាក់​ជាង​ទារក​ទូទៅ ។ ​បន្ថែម​ពីនេះ​ទារក​ទាំងនោះ​ត្រូវការ​ខ្យល់​ដកដង្ហើម​ជំនួយ​ចំនួន ២,៧៦ ភាគរយ និង មាន​អត្រា ២,២៥ ភាគរយ ត្រូវ​នៅ​គេង​ពេទ្យ​យូរ​ជាង​ទារក​ធម្មតា ។

Image may contain: one or more people and baby

​ទារក​ទាំងនោះ​ក៏មាន​អត្រា​ប្រឈម​កើតមក​មាន​អវយវៈ​ភេទ​ខុស​ប្រក្រតី ២៦ ភាគរយ ខ្ពស់ជាង​ទារក​ដែល​អ្នក​ម្តាយ​មាន​សុខភាព​ខ្យល់​ដកដង្ហើម​ធម្មតា ។ ការសិក្សា​នេះ​ត្រូវបាន​សិក្សា​ដោយ​មហាវិទ្យាល័យ Brown University នៅ Rhode Island ក្នុង​សហរដ្ឋអាមេរិក ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច