ខោខូវប៊យ គ្រឿងអលង្ការ និង កាបូប ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្ត្រី ដូចជា…

ការប្រើប្រាស់​នូវ​ទ្រនាប់ជើង​កែង​ចោត ស្លៀកខោ​ខូវប៊យ​រឹប​តឹង​ដែលមាន​ហោប៉ៅ​ធំ និង​ គ្រឿងអលង្កា​ធំៗ ពិតជា​ធ្វើអោយ​ស្ត្រី​មាន​រូបរាង​ស្អាត​ និង ​ទាក់ទាញ​នៅពេល​ស្លៀក និង​ ជាទី​ចំណាប់អារម្មណ៍​បំផុត​ក្នុងចំណោម​ស្ត្រី​ទូទៅ​នៅ​ទូទាំង​ពិភពលោក ​។

​ឈប់​សិន​ ! ចូរ​អ្នក​គិត​ឡើងវិញ​បន្តិច​ ។ បើទោះជា​វា​ធ្វើអោយ​អ្នក​ស្រស់ស្អាត​ប៉ុនណាក្តី តែ​នៅ​ពីក្រោយ​របស់​ប្រើប្រាស់​ទាំងនេះ មាន​បង្កប់​នូវ​ផលប៉ះពាល់​មួយចំនួន​ដល់​សុខភាព​របស់​អ្នក​ ។ បន្ថែម​ពីនេះ វារឹតតែ​ធ្វើអោយ​រង​សំពាធ​ខ្លាំង​ដល់​រាងកាយ​ និង​ សរីរាង្គ​ផ្សេងទៀត​ ។ ​យោងទៅតាម​អ្នកស្រាវជ្រាវ​មកពី​សមាគម​ន៏ British Chiropractic Association នៅ​ចក្រភព​អង់គ្លេស​បានអោយដឹងថា ម៉ូដ​សម្លៀកបំពាក់​របស់មនុស្ស​សម័យថ្មី វា​ហាក់បីដូចជា​ដើរ​ហួស​លឿន​បន្តិច និង​ បង្ករ​ផលប៉ះពាល់​ច្រើន​ដល់​សុខភាព​មនុស្ស​ដែល​គេ​មិនបាន​ដឹង​ និង​ យកចិត្តទុកដាក់ ​។

​គេ​បាន​រកឃើញថា ស្ត្រី​ចំនួន ៧៣ ​ភាគរយ តែង​ទទួលរង​នូវ​បញ្ហា​ឈឺចង្កេះ និង​ សន្លាក់ ដែល​បណ្តាលមកពី​សម្លៀក​បំពាក់​របស់​ពួកគេ ។ ក្នុង​ស្ត្រី​ទាំងនោះមានតែ ២៨ ភាគរយ ប៉ុណ្ណោះ​ដែល​បានដឹងថា​មូលហេតុ​នៃ​ការឈឺ​ឆ្អឹង​កង​ខ្នង ចុក​ចង្កេះ និង ​សន្លាក់​រាងកាយដែល​បណ្តាលមកពី​សម្លៀក​បំពាក់ និង​ ទ្រនាប់ជើង​កែង​ចោត​ខ្ពស់ៗ​របស់​ពួកគេ​ ។​
​យោងតាម​ការស្រាវជ្រាវ​បាន​អោយដឹងទៀតថា ស្ត្រី ២០ ​ភាគរយ​ដែល​ពាក់​ទ្រនាប់ជើង​ខ្ពស់ និង​ ទ្រនាប់ជើង​ដែល​គ្មាន​ក្រវ៉ាត់​កែង​ពីក្រោយ​ទប់ ច្រើន​បណ្តាលអោយ​ចុក​កំភួនជើង និង ​ឈឺ​កែងជើង​ ។

​ដោយឡែក​ស្ត្រី​ចំនួន ១០ ភាគរយ ដែល​ប្រើ​គ្រឿងអលង្ការ​ច្រើន ​និង​ ធ្ងន់​ពេក​ដូចជា​បណ្តោង​ខ្សែក​ក្តី សូម្បីតែ​ចិ​ញ្ជៀ​ន ក៏​បណ្តាលអោយមាន​សំពាធ​ប៉ះពាល់​ដល់​ការ​ចុក​រួយ​កញ្ចឹងក សន្លាក់​ម្រាមដៃ និង ​ប៉ះពាល់​ដល់​ជំហ​ដងខ្លួន​ផងដែរ​ ។
​មួយវិញទៀត​ចំពោះ​សម្លៀកបំពាក់​ខូវប៊យ​តឹង រឹប និង ​មាន​ហោ​បៅ​ធំៗ​ផង​នោះ ក៏​ជា​មូលហេតុ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​រាងកាយ​ទាំងមូល ហើយ​បើ​ពាក់​ទ្រនាប់ជើង​ខ្ពស់​បូកផ្សំ​នឹង​គ្រឿង​អ​ល​ង្ក​កា​ធ្ងន់ៗ​ថែមទៀត​នោះ វារឹតតែ​ប៉ះពាល់​ខ្លាំង ​។

No automatic alt text available.

​ក្រៅពី​សម្លៀកបំពាក់ ទ្រនាប់ជើង និង ​គ្រឿងអលង្ការ​ទាំងនេះ អ្នក​ក៏​គួរ​យកចិត្តទុកដាក់​ទៅលើ​កាបូប​ដែល​អ្នក​ស្ពាយ ព្រោះ​វា​ក៏មាន​បង្កប់​នូវ​ផលប៉ះពាល់​ដល់​សុខភាព​ផងដែរ​ ។ ជាក់ស្តែង​បើ​អ្នក​ប្រើ​កាបូប​ធំ​ពេក នោះ​វា​នឹង​ជម្រុញ​អោយ​អ្នក​ដាក់​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ច្រើន​នៅក្នុង​នោះ​។ ជាយថាហេតុ វា​នឹង​បង្ករ​អោយ​អ្នក​ចុក​ស្មា និង ​រួយដៃ​នៅពេល​យក​វា​តាម​ខ្លួន​ ។ ​ដូច្នេះ​ដើម្បី​ជៀសវាង​ពី​ផលប៉ះពាល់​ពី​ការប្រើ​ផលិតផល​ទាំងនេះ អ្នក​គួរ​ពិចារណា​ឡើងវិញ​នូវ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ តាមដាន​សុខភាព​អ្នក ថា​តើ​វាអាច​បណ្តាលមកពី​ហេតុផល​នៃ​វត្ថុ​ប្រើប្រាស់​ទាំងនេះ ឬ កត្តា​ដទៃ​ផ្សេងទៀត ៕ សុផល​

No automatic alt text available.

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច