សាច់មាន់ដែលបណ្តុះពីមន្ទីរពិសោធន៍ មានរសជាតិយ៉ាងម៉េចដែរ?

ប្រសិនបើ​អ្នកព្រួយបារម្ភ​ពី​ក្រមសីលធម៌​ចំពោះ​ការបរិភោគ​សាច់ ដូចជា​សាច់មាន់​ជាដើម​នោះ នៅពេល​ឆាប់ៗ​ខាងមុខនេះ អ្នក​នឹងមិន​ព្រួយបារម្ភ​ទៀត​នោះទេ ព្រោះ​សាច់មាន់ ​និង​ សាច់​ទា នឹងត្រូវ​បាន​ផលិត​នៅក្នុង​មន្ទីរពិសោធន៍​ដោយ​បណ្តុះ​ចិញ្ចឹម​ពី​កោសិកា​របស់​សត្វ​ទាំងនោះ​ផ្ទាល់​តែម្តង​ ។ នេះ​មានន័យថា គេ​មិនចាំបាច់​ធ្វើការ​ចិញ្ចឹមសត្វ​នៅក្នុង​កសិដ្ឋាន​ដូច​ពីមុន​ទៀត​នោះទេ​ ។​

Image may contain: dessert and food

​គេ​បាន​សិក្សា ​និង ​ច្នៃ​ផលិត​សាច់​តាម​វិធី​នេះ​អស់​ពេល​ជា​យូរ​មកហើយ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​បញ្ហា​ក្រមសីលធម៌ ផលប៉ះពាល់​ដល់​បរិស្ថាន និង តម្រូវការ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ដែល​ត្រូវការ​ផ្ទៃដី​ធំៗ​ ។ ពីព្រោះ​ការចិញ្ចឹម​សត្វ​ទាំងនេះ​បាន​បន្សល់​នូវ​ឧស្ម័ន​ជះ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន បំពុលបរិយាកាស ទឹក និង ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ថែរក្សា​អោយបាន​ហ្មត់ចត់​ ។ ​អ្នកជំនាញ​បានអោយដឹងថា សាច់សត្វ​ដែល​បណ្តុះ​នៅក្នុង​មន្ទីរ​ពិសោធន៍​អាចជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ហើយក៏​ជួយ​បាន​ច្រើន​ដល់​ចំនួន​បរិមាណ​ផ្គត់ផ្គង់​ ។

Image may contain: 1 person, sitting

​កាលពី​ឆ្នាំ ២០១៣​ គេ​បាន​បណ្តុះ​សាច់គោ​ម្តងមកហើយ ប៉ុន្តែ​វា​មាន​រសជាតិ​សាប​មើលទៅ​មិន​ដូច​សាច់គោ​សុទ្ធ​នោះទេ ហើយ​ចំពោះ​ការចំណាយ​ថវិកា​ផលិត​វា​វិញ​ក៏មាន​តម្លៃ​ថ្លៃ​កប់​ពពក​ ។​ សាច់មាន់ ​និង​ ទា គឺជា​អាហារ​ពិសេស​សម្រាប់​មនុស្ស​គ្រប់​វ័យ​នៅ​ទូទាំង​ពិភពលោក ពីព្រោះ​បើ​គេ​ធ្វើ​ការយក​សាច់សត្វ​តាមបែប​ចិញ្ចឹម​វា​នៅតែ​ប្រឈម​នឹង​កង្វះខាត បញ្ហា​បរិស្ថាន និង​ ត្រូវ​គិតគូរ​ពី​ផលប៉ះពាល់​ផ្សេងៗ​ដល់​សុខភាព​សត្វ និង សុខភាព​មនុស្ស​ ។ ក្រុមហ៊ុន​មានបំណង​ផលិត​សាច់​តាម​វិធីសាស្ត្រ​មួយ​ប្រសើរ​ជាង​មុន មាន​គុណភាព​ឆ្ងាញ់ អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ មាន​និរន្ត​ភាព និង​ អាច​គ្រប់គ្រង​កម្រិត​ប្រូ​តេ​អ៊ី​ន​នៅក្នុង​សាច់​ទាំង​នោះបាន​ទៀតផង​ ។​

Image may contain: food

​ទើបតែ​ថ្មីៗ​នេះ​ក្រុមហ៊ុន Impossible Burger បានធ្វើការ​កែប្រែ​អោយ​ប្រសើរឡើង​នូវ​រសជាតិ​របស់​សាច់ ដោយ​ងាក​មក​បង្កើត​សាច់មាន់ និង ​សាច់​ទា វិញ​ម្តង ដែល​នេះ​ជា​លើក​ទី ​១ ​ហើយ ​។ ដំណើរការ​នៃ​ការបណ្តុះ​សាច់ គឺ​ស្រដៀង​ទៅនឹង​ការបិទ​ស្រា​បៀរ​ដូច្នោះ​ដែរ ៕ សុផល​

Image may contain: 1 person, food

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច