លាងសម្អាតដៃដោយទឹកត្រជាក់ ឬ ទឹកក្តៅអាចសម្លាប់មេរោគបានដូចគ្នាឬ ?

​ការលាង​សម្អាត​ដៃ​ជាមួយ​ទឹក​ក្តៅ​អាចជា​ដំបូន្មាន​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការលាង​សម្អាត​ដៃ​ជាមួយ​ទឹក​ត្រជាក់​ក៏មាន​ប្រសិទ្ធភាព​ដូច​ទៅនឹង​ទឹក​ក្តៅ​ដែរ គឺ​វា​អាចជួយ​សម្លាប់​មេរោគ និង បាក់តេរី​បាន​ដូចគ្នា ។​

​អ្នកស្រាវជ្រាវ​បាន​ប្រាប់​ឱ្យដឹងថា គ្រាន់តែ​លាងដៃ​ជាមួយ​ទឹក​ត្រជាក់​រយៈពេល ១០ វិនាទី គឺ​វា​ចាំបាច់​ណាស់​ទៅហើយ​ក្នុងការ​សម្លាប់​បាក់តេរី​ចេញពី​ដៃ ។ ​ទម្លាប់​លាង​សម្អាត​ដៃ គឺ​ធ្វើឱ្យ​មនុស្ស​ទទួលបាន​អនាម័យ និង សុខភាព​ល្អ តែ​គេ​ក៏​មិនចាំបាច់​លាង​ជាមួយនឹង​ទឹក​ក្តៅ​គ្រប់ពេល​នោះដែរ នេះ​បើ​យោងតាម​សាស្ត្រាចារ្យ Donald Schaffner មកពី​សាកលវិទ្យាល័យ Rutgers University ក្នុង​សហរដ្ឋអាមេរិក ។

Image may contain: one or more people

​តាមរយៈ​ការសិក្សា​ទៅលើ​មនុស្ស​ចំនួន ២១ នាក់ ដែល​បាន​ចូលរួម​ដោយ​អ្នក​ទាំង​នោះគេ​បាន​យក​មេរោគ​បាក់តេរី​ទៅ​ដា​ក់លើ​ដៃ​ដើម្បី​ធ្វើតេស្ត​ចុះឡើងៗ ច្រើនដង និង តាមដាន​ក្នុង​រយៈពេល ៦ ខែ ដោយ​ធ្វើ​ការលាង​សម្អាត​ដៃ​ក្នុង​សីតុណ្ហភាព ៦០ ដឺ​ក្រេ ទៅ ៧០ ដឺ​ក្រេ ដោយ​លាង​សម្អាត​ជាមួយ​សាប៊ូ​ចំណុះ​ពី ១ ទៅ ២ មី​លី​លីត្រ ។

Image may contain: one or more people

​ជា​លទ្ធផល​ការលាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​ក៏​អាច​សម្លាប់​មេរោគ​បាក់តេរី​បានដែរ ហើយ​វា​ក៏​មិនមាន​ភាពខុសគ្នា​ទៅនឹង​បរិមាណ​សាប៊ូ​ប្រើប្រាស់​នោះទេ ។ ហើយ​ការប្រើ​ទឹក​ត្រជាក់​ក៏​អាចជួយ​សន្សំសំចៃ​ថាមពល​អគ្គិសនី​ជាង​ការប្រើ​ទឹក​ក្តៅ ។​ ​លទ្ធផល​នៃ​ការសិក្សា​នេះ គឺ​ពិតជា​សំខាន់​ដោយ​គេ​អាច​យកទៅអនុវត្ត​នៅតាម​ហាង ភោជនីយដ្ឋាន និង​ការិយាល័យ បាន​យ៉ាង​មាន​សុវត្ថិភាព និង ប្រសិទ្ធភាព ដែល​នេះ​គឺជា​ភស្តុតាង​ថ្មី​មួយ​ផ្អែកលើ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច