អាហារ ៨ យ៉ាង ជួយថែសម្រស់ឱ្យក្មេងជាងវ័យ ១០ ឆ្នាំ

អាយុ​គ្រាន់តែ​ជា​តួលេខ ប៉ុន្តែ​ការទទួលបាន​អារម្មណ៍​ថា​ក្មេង​ជាង​វ័យ ក៏​អាចជួយ​រក្សា​សម្រស់​ឱ្យនៅ​ក្មេង ចិត្ត​ក៏​ក្មេង​ដូចគ្នា​ដែរ ​។ របប​អាហារ​ដើរតួ​យ៉ាងសំខាន់​ចំពោះ​សុខភាព អាយុ​វែង និង ​ស្បែក​របស់​បុគ្គល​ម្នាក់ៗដូចគ្នា​ដែរ ការ​ញ៉ាំ​អាហារ​រក្សា​ស្បែក​នឹង​ជួយ​ថែរក្សា​សម្រស់​ស្ត្រី​ឱ្យ​ក្មេង​ជាង​វ័យ មានដូចជា អាហារ​មួយចំនួន​ខាងក្រោម ៖

១. ផ្លែ​ប៊ឺ​រី​

​ផ្លែ​ប៊ឺ​រី​មាន​ច្រើនយ៉ាង ស្ត្រ​ប៊ឺ​រី ប្លែក​ប៊ឺ​រី ប្លូ​ប៊ឺ​រី ឬ​ទាំង ៣ ​មុខតែ​ម្តង សុទ្ធ​តែមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ អាច​នឹង​ញ៉ាំ​លេង​ជា​ចំណី ដើម្បី​ជំនួយ​សុខភាព​ស្បែក​ ។ ផ្លែ​ប៊ឺ​រី មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ និង ​ពន្យារ​ដល់​ការខូចខាត​កោសិកា​ច្រើន​ប្រភេទ​ ។ ផ្លែឈើ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការឈឺ និង​ ហើម​សន្លាក់ មួយវិញទៀត​ក៏​ជួយ​បង្កើន​សមត្ថភាព​ក្នុងការ​ត្រិះរិះ​ពិចារណា និង​ ជួយ​ការពារ​ជំងឺ​ចាស់​វង្វេង និង​ ចាស់​ភ្លេចភ្លាំង​ផងដែរ​ ។​

២. ផ្លែ​ប៊ឺ​

​ផ្លែ​ប៊ឺ​សម្បូរ​ទៅដោយ​សារធាតុ​ខ្លាញ់​ល្អ និង​ មាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​មិនល្អ ដែលជា​បុព្វហេតុ​ជួយ​ដល់​ដំណើរ​ការផលិត​កោសិកា​ស្បែក​ឡើងវិញ​ ។ ផ្លែ​ប៊ឺ​មាន​វីតាមីន​សេ ប៉ូ​តា​ស្យូ​ម និង ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​ស្បែក​មិនឱ្យ​ចាស់ និង​ មាន​សុខភាព​ល្អ ​។​

Image may contain: food

៣. ផ្លែក្រូច​

​ផ្លែក្រូច​ជា​ប្រភព​នៃ​វីតាមីន​សេ​ដ៏​ក្រាសក្រែល ថែមទាំង​មាន​ហ្វូ​លី​ក​អាស៊ីត​ទៀតផង ​។ ផ្លែក្រូច​គ្រប់​ប្រភេទ ជួយ​កាត់បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​រាងកាយ និង ​អាស៊ីត​យូ​រីក ក្នុង​ឈាម ​។ ការ​ញ៉ាំ​ផ្លែក្រូច​ជាប្រចាំ អាច​ការពារ​បញ្ហា​ចរន្តឈាម និង ​បញ្ហា​បេះដូង​បាន ​។ ជាការ​ល្អ​គួរ​ញ៉ាំ​ទឹកក្រូច​នៅពេល​ព្រឹក​មុនគេ ដើម្បី​ជួយ​ឱ្យ​រាងកាយ​អាច​ស្រូបយក​នូវ​វីតាមីន និង ​សារធាតុចិញ្ចឹម​ពី​ក្រូច មក​បណ្តេញចោល​នូវ​សារធាតុពុល​ពី​ក្នុង​ខ្លួន​ ។

No automatic alt text available.

៤. ផ្លែ​ប៉េងប៉ោះ​

​ប៉េងប៉ោះ​សម្បូរ​សារធាតុចិញ្ចឹម​ច្រើនយ៉ាង មាន វីតាមីន ​A វីតាមីន ​C និង ​អាស៊ីតហ្វូលីក​ ។ បន្ថែម​ពីនេះ សម្បក ប៉េងប៉ោះ​ទុំ មាន​សារធាតុ​លី​កូ​ពី​ន ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រឆាំង​អុកស៊ីតកម្ម ដែលមាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង​ស្រាក្រហម​ដល់​ទៅ ១៤ ​ដង​ ។ ប៉េងប៉ោះ​ក៏​ជួយ​ដល់​ស្បែក​ការពារ​ប្រឆាំងនឹង​កាំរស្មី​យូ​វី ការពារ​ជំងឺ​សរសៃឈាម​បេះដូង និង​ ជំងឺឆ្លង​នានា​ផងដែរ​ ។​

៥. រមៀត​

​រមៀត​ត្រូវបាន​ទទួលស្គាល់ថា​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​កោសិកា​មហារីក ​ជំងឺ​រលាក​នានា និង​ត្រូវបាន​គេ​យកមក​ធ្វើ​ម្ហូប​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា​ទៀតផង ​។ រមៀត​ជួយ​ពន្យឺត​ដល់​ការវិវត្ត​នៃ​វ័យ ផ្តល់​ថាមពល​ដល់​រាងកាយ និង​ ជួយ​សម្រួល​ផ្លូវ​អារម្មណ៍​នៅពេល​ជួបនឹង​បញ្ហា​ស្ត្រេ​ស​ ។​

៦. ការ៉ុត​

​ការ៉ុត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាហារ​បំប៉ន​ភ្នែក ប៉ុន្តែ​លើសពីនេះ ការ៉ុត​ក៏មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនយ៉ាង​ទៀត​ដែរ​។ សារធាតុ​បេ​តា​ការ៉ូ​ទីន ក្នុង​ការ៉ុត នឹងត្រូវ​បាន​បំ​លែង​ជា​វីតាមីន​A ក្នុង​រាងកាយ​មនុស្ស ជួយ​ឱ្យ​រ៉េ​ទីន និង​ផ្នែក​ផ្សេង​នៃ​ភ្នែក ដំណើរការ​យ៉ាង​រលូន​។ ការ៉ុត​ក៏​ជួយ​ការពារ​ស្បែក មិនឱ្យ​ឆាប់​ចាស់ ទប់ស្កាត់​ភាព​ជ្រីវជ្រួញ ដែល​បណ្តាលមកពី​កាំរស្មី​យូ​វី​។​

Image may contain: food and indoor

៧. មើម​ខ្ទឹមស​
​ខ្ទឹមស​អាច​នឹង​បណ្តាលឱ្យមាន​ក្លិន​មាត់​មិនល្អ ប៉ុន្តែ​ផ្ទុយទៅវិញ​វា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មិនតិច​ទេ​ ។ ខ្ទឹម​សមាន​សារធាតុ​ប្រឆាំងនឹង​ពពួក​ផ្សិត និង​ បាក់តេរី ជួយ​រក្សា​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល សម្រួល​ចរន្តឈាម និង​ កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ ។​

Image may contain: flower and food

៨. សូកូឡា​ខ្មៅ​
​សូកូឡា​ខ្មៅ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី និង ​ប្រឆាំង​ទល់នឹង​ពពួក​រ៉ាឌីកាល់​សេរី និង ​ផ្តល់​សំណើម​ដល់​ស្បែក​ ៕ លក្ខិណា 

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច