ទស្សនា​សម្រស់​ធម្មជាតិ​ នៅតំបន់ ឆាយអា​រ៉ែ​ង

​នៅ​ស្ទឹង​ឆាយ​អា​រ៉ែ​ង គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង ដែលស្ថិតនៅក្នុង ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង ជា​កន្លែង​ដែ​លសំបូរ​ទៅដោយ​ធនធានធម្មជាតិ និង ទេសភាព​ដ៏ទាក់ទាញ​ ។ ក្រោយពី​មាន​ភាព​ចម្រូងចម្រាស់​ពី​អតីតកាល ​រឿង​សាងសង់​ទំនប់​វេរី​អគ្គិសនី ពេលនេះ​រាជរដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ប្រែក្លាយ​តំបន់​នោះ​ ដើម្បី​ឱ្យក្លាយទៅជាតំបន់ទេចរណ៍ដ៏ទាក់ទាញ​ ។

Image may contain: sky, cloud, tree, outdoor and nature

​បណ្តាញ​ផ្លូវ​ទៅកាន់​តំបន់​នោះ ​ត្រូវបាន​ត្រួសត្រាយ ក​សាង និង អភិវឌ្ឍន៍​ជា​បណ្តើរ ៗ ។ តំបន់​ឆាយ​អា​រ៉ែ​ង​ជា​កន្លែង មាន​សត្វ​ក្រពើ​ ជាភ្នំ​ចុងក្រោយ​របស់​កម្ពុជា ក្រៅពីនេះ​មានដូចជា សត្វ​កម្រ មួយ​ចំនួន​ មានដូចជា ត្រី​នាគ ដែលជា​ប្រភេទ​សត្វ​ទទួលរង​ផលប៉ះពាល់​ខ្លាំង មិនតែប៉ុណ្ណោះ ប្រហែលជា ៣០ ប្រភេទ​ជាង ជា​សត្វ​កម្រ​ផងដែរ ។ ក្រៅពី​សត្វព្រៃ​តំបន់​ឆាយ​អា​រ៉ែ​ង ក៏នៅមាន​ធនធានធម្មជាតិ​រាប់មិនអស់ ជាពិសេស​គឺ​ទឹកធ្លាក់​យ៉ាងច្រើន​ ជាកន្លែង​ដែលទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។​

Image may contain: tree, sky, outdoor, water and nature

​ទោះបី​ជានៅទីនោះ​ មិនទាន់មាន​ការអភិវឌ្ឍន៍ ផ្លូវ​បាន​ល្អ​យ៉ាងណា​ក្តី ​ក៏​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​យ៉ាងច្រើន​ មានការ​ចាប់អារម្មណ៍ ចង់ទៅ​ទស្សនា​នូវ​ទេសភាព និង សត្វព្រៃ​ដ៏​កម្រៗ​នៅ​តំបន់ជាហូរហែ ៕ សុថា​ត់Image may contain: grass, sky, mountain, tree, outdoor and natureImage may contain: sky, cloud, grass, tree, outdoor and natureImage may contain: sky, tree, plant, outdoor, nature and waterImage may contain: one or more people, outdoor and natureImage may contain: tree, sky, outdoor, nature and waterImage may contain: tree, sky, outdoor, nature and waterImage may contain: grass, sky, plant, mountain, tree, outdoor and natureImage may contain: sky, tree, outdoor, nature and waterImage may contain: grass, sky, mountain, tree, outdoor and natureImage may contain: sky, outdoor and nature

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច