ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម !

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ចូលទៅ​ទស្សនា ទីក្រុង​ខេមរៈ​ភូមិ​ន្ន​នៃ​ខេត្តកោះកុង​ហើយ​នោះ ពួកគាត់​ក៏​មិន​ភ្លេច ក្នុងការ​ចូលទៅ​ទស្សនា​ចេតិយ ឃុន​ឆាង ឃុន​ផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​នៃ​ដៃ​ស​មុ​ទ្រនោះ ជាប់ទាក់ទង ទៅនឹង​រឿងរ៉ាវ​បែប​ប្រវត្តិសាស្ត្រ​ បានធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់​ទស្សនា និង ចង់ដឹង​ពី​រឿង​រ៉ា​វប្រ​ត្តិ​សាស្ត្រ​ខ្លះៗ​ទាក់ទង​ ជាមួយចេតេយនោះ ។​

Image may contain: sky, ocean, cloud, outdoor, water and nature

​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីក្រុង​ខេមរៈ​ភូមិ​ន្ន ឆ្ពោះទៅ​ច្រក​អន្តរជាតិ​ខ្មែរ​ថៃ ចាំ​យាម ដោយ​ឆ្លងកាត់ ស្ពាន​កោះកុង ឆ្លង​ដៃសមុទ្រ​នោះ ពេលទៅដល់​ពាក់កណ្តាល​ស្ពាន ក្រឡេកមើល​ទៅខាង​ឆ្វេង​ដៃ យើង​នឹង​បានឃើញ​ចេតិយ ដែលមាន​កំពូល​ស្រួច​ផុស​ចេញពី​កណ្តាល​ដៃសមុទ្រ ធ្វើ​ឱ្យ​អ្នកដំណើរ​ទាំងឡាយ​មាន​ចម្ងល់ និង ចង់ទៅ​ទស្សនា​នៅ​ទីនោះ​តែម្តង ។ អ្នក​ខ្លះទៅ​ទីនោះ ចង់ដឹង​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ពី​អតីតកាល និង អ្នក​ខ្លះទៀត ទៅក្នុង​នាម​ជា​អ្នកទេសចរ ។​

Image may contain: sky, cloud, tree, plant, road, outdoor and nature

​ចេតិយ ឃុន​ឆាង ឃុន​ផែននេះ ស្ថិតនៅក្នុងស្រុក​មណ្ឌលសីមា គឺជា​ចេតិយ​មួយដែល​ស្ថិតនៅលើ​ផ្ទាំង​ថ្មដុះ​កណ្តាល​ដៃសមុទ្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​ក្រុង​ខេ​រៈ​ភូមិន្ទ ខេត្តកោះកុង ចម្ងាយ ១ ​គីឡូម៉ែត្រ​ពី​ទីក្រុង ។ ផ្ទាំងសិលា ដែល​គេ​សាងសង់​ចេតិយ ពីលើ​នោះ មាន​បណ្តោយ​ប្រហែល ២០ ម៉ែត្រ និង ទទឹង​ប្រហែល ១០ ម៉ែត្រ និង មាន​សភាព​ជា​ផែនៗ​ខ្ពស់​ទាប​ត្រួត​លើ​គ្នា និង មាន​ទ្រនាប់​ខ្សាច់​នៃ​បាត​ចេតិយ កំពស់​ ៣ ម៉ែត្រ ឯ​តួ​ចេតិយ ចាប់ពីចង្កេះ​ឡើងទៅ​លើ​ មាន​រាង​មូល​ស្រួច មាន​ក្បាច់​ព័ទ្ធជុំវិញ​ជា​ថ្នាក់ៗ​បួន​ជាន់ និង មាន​កម្ពស់​ប្រហែល ៥ ម៉ែត្រ ។

Image may contain: sky, cloud, outdoor, nature and water

តួ​ចេតិយ​ទាំងមូល​កសាង​អំពី​ឥដ្ឋ កំពូល​បំផុត​នៃ​ចេតិយ​កសាង​អំពី​ឈើ  ហើយ​ទំហំ​ឥដ្ឋ សម្រាប់​យកទៅ​កសាង​នោះ មាន​បណ្តោយ​ប្រហែល ០,៣០ ម៉ែត្រ និង ទទឹង​ប្រហែល ០,១៥ ម៉ែត្រ ខាងក្រៅ​មាន​បូក​កំបោរ​ពណ៌​ស កំបោរ​នោះមាន​ឃើញ​កម្ទេច​សម្បក​លៀស គ្រំ ដែល​អាចឱ្យ​យល់បាន​ថា គេ​យក​សម្បក​លៀស គ្រំ​ទៅ​ដុត​ធ្វើជា​កំបោរ ដូចជា កំពែង ស្រះ នៅ​ឧដុង្គ​ដែរ ចេតិយ​នេះ ក៏មាន​រឿងរ៉ាវ ទាក់ទង​នឹង​ប្រវត្តិ ឃុន​ឆាង ឃុន​ផែន ផងដែរ ។​

Image may contain: people standing, sky, cloud, ocean, outdoor, water and nature

​តាម​ឯកសារ​ដែល​ចងក្រង​ដោយ​មន្ទីរ​ទេសចរណ៍ ខេត្តកោះកុង បាន​បង្ហាញថា មានរឿង​ព្រេង​មួយ​តំណាល​ពី​រឿង ឃុន​ឆាង ឃុន​ផែន នេះ​ថា តាំងពី​យូរលង់​ណាស់​មកហើយ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង ធឹ​ម ជា​កូន​អ្នកភូមិ​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ ឃុន ឆាង ស្រឡាញ់ ។ ឃុន ឆាង មាន​រូបរាង​មិន​ស្អាត​នោះទេ គឺ​គាត់​ក្បាលទំពែក ប៉ុន្តែ​ជា​កូនអ្នកមាន គាត់​ក៏បាន​ទៅ​ចូល​ស្តីដណ្តឹង​យក​នាង ធឹ​ម មក​ធ្វើជា​ប្រពន្ធ ។ ប៉ុន្តែ​នាង ធឹ​ម បាន​ផិតក្បត់​ប្តី​ទៅ​ស្រលាញ់​ជាមួយ​បុរស​មេទ័ព​ម្នាក់ទៀត​ឈ្មោះ ឃុន ផែន ។ ឃុន ឆាង ដឹង​ក៏បាន​យក​រឿងនេះ ទៅប្តឹងដល់​ស្តេច ពេលនោះ​ស្តេច​បាន​កាត់ក្តី​ឱ្យ​ពុះ​នាង ធឹ​ម ជា​ពីរ​ចំណែក​ចែកគ្នា ។

Image may contain: sky, ocean, cloud, outdoor and water

ក្រោម​មក ឃុន ឆាង បាន​យក​សាកសព​នាង ធឹ​ម ទៅ​កប់​នៅ​ទីកន្លែង​នោះ ដោយ​ស្អប់ និង ខឹង​នាង​ខ្លាំងពេក ព្រោះថា នាង​ជា​ស្រី​ផិតក្បត់​ប្តី ។ ប៉ុន្តែ​គាត់​ក៏​ចង់​ឱ្យនាង​ឆាប់​ចាប់កំណើត​ជាថ្មី ក៏​យក​ទង់ព្រលឹង​មក​ចង​នៅ​ត្រើយ​ខាងកើត​នៃ​ដងព្រែក​នោះ ឱ្យទល់មុខ​គ្នា​នឹង​កន្លែង​បញ្ចុះសព  ហើយ​បានក​សាងចេតិយ​មួយ​ទុកជា​អនុស្សាវរីយ៍​នៃ​សេចក្តីស្នេហា​រវាង ឃុន ឆាង និង នាង​ធឹ​ម ។ ក្រោយមក នៅ​ត្រើយ​ខាងលិច ក៏មាន​ឈ្មោះថា ភូមិ​ចេតិយ និង ត្រើយ​ខាងកើត ក៏មាន​ឈ្មោះថា​ ភូមិ​ដងទង់ រហូតដល់​បច្ចុប្បន្ននេះ ។ នៅទីនេះ អ្នកស្រុក​ខេត្តកោះកុង គេ​តែងតែ​ទៅ​ជួបជុំគ្នានៅពេល​មាន​ពិធីបុណ្យ​ទាន​របស់​ជន​ជាតិ​ដើម ដែល​រស់នៅ​ទីនោះ ហើ​សព្វ​ថ្ងៃះពិធីបុណ្យ​នេះ​បានក្លាយ​ទៅជាបុណ្យប្រពៃណី​ប្រចាំ​ស្រុក​រហូតមក ។​

Image may contain: sky, cloud, tree and outdoor

សព្វថ្ងៃនេះ​ចេតិយ ឃុន ឆាង ឃុន ផែន បាន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌ ដ៏​ពេញនិយម​មួយ​នៅក្នុង ខេត្តកោះកុង ទាំងមូល ហើយ​នៅ​ទីនោះ ក៏បាន​ក្លាយជា​រមណីយ​ដ្ឋា​ន​មួយ សម្រាប់​លំហែកាយ ដោយមាន​ខ្យល់អាកាស​ដ៏​បរិសុទ្ធ អាច​ឱ្យភ្ញៀវទេសចរ ស្រូបយក​ខ្យល់អាកាសដ៏​បរិសុទ្ធ​ដើម្បី​បំបាត់​នូវ​ទុក្ខ​កង្វល់ ដោយ​នាំមក​នូវ​ភាពស្រស់​ស្រា​យមក​ជំនួស​វិញ ៕ សុថា​ត់​

Image may contain: sky, cloud, ocean, tree, plant, outdoor, nature and waterImage may contain: ocean, sky, bridge, outdoor, water and nature
​ ​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច