ថែមថុន វិទិនី មិនលាក់បាំងរឿងភ្ជាប់ពាក្យជាមួយ…

ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​មួយរូប​មកពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង សំអឿន ពិដោរ ប្រកាស​ដំណឹង​ភ្ជាប់ពាក្យ​របស់ខ្លួន​ជាមួយ​កីឡាការិនី​ហែល​ទឹក​ដ៏​ឆ្នើម ថែម​ថុ​ន វិ​ទិ​នី នៅលើ​បណ្ដាញ​សង្គម​មួយ​នេះ​កាលពី​ថ្ងៃទី ២៨ ខែឧសភា ម្សិលមិញ ។​

Image may contain: 1 person, smiling, standing and sunglassesImage may contain: 2 people, people smiling, sunglasses, sky and outdoor

​ក្នុងនោះ​កីឡាការិនី​ហែល​ទឹក ថែម​ថុ​ន វិ​ទិ​នី ក៏បាន​ថ្លែង​ដល់​សាធារណជន​ថា នាង​មិនមាន​អ្វី​ត្រូវ​លាក់បាំង​ពី​ទំនាក់ទំនង​ស្នេហ៍​មួយ​នេះ​តទៅទៀត​នោះទេ ព្រោះថា​អនាគត​ស្វាមី​របស់​នាង​ដែលជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ សំអឿន ពិដោរ បានផ្ដល់​តម្លៃ​យ៉ាងពិត​ប្រាកដ​ទៅលើ​នាង និង ក្រុមគ្រួសារ​របស់​នាង ។​

Image may contain: 1 person, smiling, standing, shoes and outdoorImage may contain: 2 people, people smiling, sunglasses, outdoor and closeup

​ក្រោយពី​គូស្នេហ៍​វ័យក្មេង​ដែល​សុទ្ធសឹងតែ​ជា​កីឡាករ និង កីឡាការិនី​មួយគូ​នេះ បានប្រកាស​ភ្ជាប់ពាក្យ​ជាមួយគ្នា​ក្រោម​ការដឹងឮ​ពី​សាធារណជន​ហើយ​នោះ អ្នក​ទាំងពីរ​ក៏​ទទួលបាន​ពាក្យ​ជូនពរ​យ៉ាងច្រើន​សម្បើម​ពី​មហាជន​ផងដែរ  ជាពិសេស​ប្រិយមិត្ត​ដែល​គាំទ្រ​អ្នក​ទាំងពីរ​តែម្ដង​ចំពោះ​ការបើកចំហរ​ពី​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ​នេះ ។

Image may contain: 1 personImage may contain: 2 people, people smiling, people sitting

​ភ្ជាប់​មក​ជាមួយគ្នានេះ ថែម​ថុ​ន វិ​ទិ​នី ក៏បាន​បន្ថែមថា «​ខ្ញុំ​សូម​អរគុណ​សម្រាប់​ពាក្យ​ល្អៗ​មក​លើ​ខ្ញុំ មានតែ​ម្រាមដៃ​ដប់​សំពះ​អរគុណ​ដែល​បាន​ជូនពរ​ឱ្យ​ខ្ញុំ​មាន​ក្តី​សុខ​ជា​មួយគូ​អនាគត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​សូម​ជូនពរ​អ្នក​ទាំ​អស់​គ្នា​ដូចគ្នា ខ្ញុំ​ជឿថា​អ្នក​ក៏​ចង់បាន​អ្វីដែល​ពិតប្រាកដ​ដូច​ខ្ញុំ​ដែរ​»BeBe

Image may contain: 3 people, people smiling, indoor and foodImage may contain: 1 person, smiling, selfie and closeupImage may contain: one or more people, people standing, ocean, sky, outdoor, nature and waterImage may contain: 1 person, sitting, sunglasses and outdoorImage may contain: 3 people, sunglasses, sky and outdoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច