តំបន់តេទឹកពុះ ប្រគល់ឱ្យសហគមន៍ ជាអ្នកគ្រប់គ្រងវិញ

ទីបំផុត​តំបន់​រមណីយដ្ឋាន​តេ​ទឹក​ពុះ ក្នុងស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ ត្រូវបាន​មន្ត្រី​ក្រសួងទេសចរណ៍​ណែ​នាំឱ្យ​អាជ្ញាធរ​មូលដ្ឋានសហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​ទេសចរណ៍​រៀបចំ​ឱ្យ​សហគមន៍​ទេសចរណ៍​គ្រប់គ្រង​វិញ បន្ទាប់ពី​បរាជ័យ​ជិត​១៥​ ឆ្នាំ​របស់​ក្រុមហ៊ុន​ចិន​មួយ បានមក​វិនិយោគ​ក្នុង​កុងត្រារយៈពេល ​៧០ ​ឆ្នាំ ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុញ្ញាត​ឱ្យ​តាំងពី​ឆ្នាំ ​២០០៣ – ២០០៤ ​មក​ម្ល៉េះ ។

No automatic alt text available.

​លោក កេ​ត សុខុម ប្រធាន​ន​មន្តីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​ឱ្យ​ដឹងថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លុប​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ញូ ខ​សម៉​ស (NEW COSMOS) របស់​ចិន មិនឱ្យ​ធ្វើការ​វិនិយោគ តំបន់​រមណីយដ្ឋាន​តេទ​ទឹក​ពុះ​នេះ​ទៀត​ទេ តំបន់​រមណីយដ្ឋាន​តេ​ទឹក​ពុះ​នេះ មាន​ទំហំ​ផ្ទៃដី​ព្រៃ ៩០០​ ហិកតា ហើយ​ត្រូវ​ទុកចោលគ្មាន​ការអភិវឌ្ឍន៍​អ្វី​ទាំងអស់ អស់​រយៈពេល​ជិត ១៥​ ឆ្នាំ​មកហើយ ។

Image may contain: 5 people, people standing, shoes, tree, sky, outdoor and nature

​ពេលនេះ​ដោយមាន​ការណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឱ្យ​រៀបចំ​បង្កើត​សហគមន៍​ទេសចរណ៍​គ្រប់គ្រង តេ​ទឹក​ពុះ ​ដោយ​រៀនសូត្រ​ពីសហគមន៍​ទេសចរណ៍​នៅ​ជី​ផាត់ ខេត្តកោះកុង សហគមន៍​អូរ​ចំបក់នោះថា ​តើ​គេ​រៀបចំយ៉ាង​ម៉េច​ទទួលបាន​ជោគជ័យ ? ។ ពីព្រោះ​តំបន់​តេ​ទឹក​ពុះ​នេះ ស្ថិតនៅក្នុង​ឃុំ ៣ គឺ ឃុំ​តា​សាល ឃុំ​ត្រពាំង​ជោរ និង ឃុំ​សង្កែ​សាគរ ស្រុកឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ ។

Image may contain: 5 people, people standing, shoes, sky, cloud, outdoor and nature

​គួរបញ្ជាក់​ផងដែរ​ថា តំបន់​តេ​ទឹក​ពុះ​នេះ គឺជា​កន្លែង​មួយ​ ដែលមាន​ទឹក​ក្តៅ​ផុស​ចេញពី​ក្នុង​ដី​ធម្មជាតិ​របស់​វា អ្នកជំនាញ​ជប៉ុន​បាន​យក​ទឹក​ក្តៅ​នេះ ទៅ​ពិសោធន៍​នៅ​ជប៉ុន​រួចហើយ ដោយ​វាយតម្លៃថា ​ជា​ទឹក​ក្តៅ​ ដែលផ្តល់នូវការព្យាបាល​ជំងឺ​មួយ​​ចំនួនយ៉ាង​មានប្រសិទ្ធភាព​ដល់​សុខភាព​មនុស្ស​យ៉ាង​ខ្លាំងក្លា ។ ពេលនោះ ជប៉ុន​ចង់​ចែចូវ​វិនិយោគ​នៅ​តំបន់​នេះ ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​មួយ​ខាង​ព្យាបាល​ជម្ងឺ ក៏ប៉ុន្តែ​ដោយសារ​តំបន់​នេះ បាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​ចិន​ទៅហើយ ជប៉ុន​ក៏​ដកខ្លួន​ចេញវិញ ៕ ​សុថា​ត់​

Image may contain: 1 person, sitting and shoesImage may contain: 2 people, people smiling, people sitting and outdoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច