អ្នកជំនាញឆុងកាហ្វេដ៏មានទេពកោសល្យវ័យក្មេងម្នាក់ឈ្មោះ លី កាង ប៊ិន (Lee Kang Bin) កំពុងទទួលបានប្រជាប្រិយភាពជាខ្លាំងដោយសារគាត់អាចរចនារូបភាពបែបសិល្បៈនៅលើផ្ទៃទឹកកាហ្វេបានយ៉ាងប្រណិត ។
លោកបានប្រើតែដងទុយោដែកមួយ និង ថាសដាក់ថ្នាំពណ៌ប្រភេទជាអាហារពិសាបាន ដើម្បីយកទៅរចនាលើផ្ទៃកាហ្វេ ។ ស្នាដៃរបស់លោកពិតជាគួរឱ្យកោតសរសើរណាស់ ។ លោកបានរចនាជារូបផ្សេងៗ សូម្បីតែរូបមនុស្ស រូបគំនូរ និង ទេសភាពជាដើម ។
លោកបានខិតខំរិះរកវិធីសាស្ត្រផ្សេងៗដើម្បីច្នៃចេញនូវគំនិតនេះឡើង គឺការប្រើប្រាស់ពណ៌ដែលអាចរចនាជារូបភាពបាន និង អាចពិសាបានមិនប៉ះពាល់ដល់សុខភាព ។
ពណ៌ថ្នាំដែលច្នៃចេញពីអាហារយកមកប្រើប្រាស់នេះត្រូវបានគេហៅថា CreamArt ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកឆុងកាហ្វេ និង អ្នកជំនាញលាយស្រាជាច្រើននៅក្នុងប្រទេសកូរ៉េ ដែលពួកគេក៏បានមកសុំលោករៀនបន្តផងដែរ ៕ សុផល
ចង់ដឹងថា រូបភាពរចនានៅលើកាហ្វេល្អប៉ុណ្ណា សូមពិនិត្យរូបភាពខាងក្រោមនេះ៖