តើធ្វើដូចម្តេចទើបដឹងថាស៊ុតក្លែងក្លាយ ?

​អាហារ​ក្លែងក្លាយ​កំពុងតែ​កើតមាន​ច្រើន​នៅក្នុង​សង្គម និង បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់ ជា​ពិ​​សេស​ថ្មីៗ​នេះ​មានការ​កើតមានឡើងនូវ​ស៊ុត​ក្លែងក្លាយ​មួយចំនួន​ដែល​គេ​ជឿថា មាន​ប្រភព​ចេញ​មកពី​ប្រទេស​ចិន និង កំពុង​ចរាចរ​នៅលើ​ទីផ្សារ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ។

No automatic alt text available.

​ស៊ុត​ក្លែងក្លាយ​នេះបាន​កើតមានឡើង​នៅក្នុង​ប្រទេស​ចិន ហុងកុង ឥណ្ឌា និង វៀតណាម គឺ​វា​ជា​ស៊ុត​ដែល​ផលិតឡើង​ពី​សារធាតុ​កែច្នៃ មើលទៅ​ដូច​​ស៊ុត​ទូទៅ​ដូច្នោះ​ដែរ ។ គេ​គ្រាន់តែ​ដឹងថា ស៊ុត​នេះ​ត្រូវបាន​ផលិតឡើង​ពី​សារធាតុ​ជ័រ​ប្លា​ស្ទិ​ច​តែម្តង ។​

Image may contain: food

​តើ​យើង​ត្រូវ​ពិនិត្យ​ដូចម្តេច​ទៅ​ទើប​អាច​ដឹងថា វា​ជា​ស៊ុត​ក្លែងក្លាយ ? ខាងក្រោម​នេះជា​ចំណុច​មួយចំនួនគួរឈ្វេងយល់​ពី​ស៊ុត​ក្លែងក្លាយ​នេះ ?

•​ ​ផ្នែក​ស និង ផ្នែក​ក្រហម​នៅ​កណ្តាល វា​នឹង​លាយ​បញ្ចូល​គ្នា​ភ្លាមៗ នៅក្រោយពេល​គោះ​បំបែក​
•​ ​វា​មាន​សំបក​ភ្លឺ​ជាង រឹង​ជាង និង គ្រើម​ជាង​ស៊ុត​ធម្មជាតិ​
•​ ​នៅ​ផ្ទៃ​ស្រទាប់​ខាងក្នុង​នៃ​ស៊ុតមាន​សន្ទះ​ស្រោប​ដោយ​ជ័រ​ស្តើងៗ​នៅជាប់​សំបក​
•​ ​នៅពេល​ក្រឡុក​ស៊ុត​ទៅ​វា​​ហាក់បីដូចជា​ស៊ុត​នៅ​ខាងក្នុង​ក្រឡក​ចុះឡើង មិន​ហាប់​ណែន​ល្អ​
•​ ​នៅពេល​គោះ​បំបែក​ស៊ុត​ក្លែងក្លាយ​វា​មិនឮ​សម្លេង​ស្រួយ​ដូច​ស៊ុត​ធម្មតា​នោះទេ​
•​ ​ស៊ុត​ក្លែងក្លាយ​មិនមាន​សត្វល្អិត​មក​រោម ដូចជា ស្រមោច និង រុយ ដូច​ស៊ុត​ធម្មតា​នោះទេ ៕  សុផល​

No automatic alt text available.

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច