ទំនប់ម្កាក់ ក្លាយជារមណីយដ្ឋានដ៏ពេញនិយមនៅខេត្តសៀមរាប !

ប្រព័ន្ធ​ស្រោចស្រពស្ទឹង​ជីក្រែង ដែល​បាន​សាងសង់​ទំនប់​មួយ​មាន​ឈ្មោះថា ទំនប់​ម្កាក់ ស្ថិតក្នុង​ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នបានក្លាយ​ទៅជា​រមណីយ​ដ្ឋា​នដ៏​ពេញនិយម​មួយក្នុង​ទឹកដី​ខេត្តសៀមរាប ។​

ទំនប់​ម្កាក់​នេះ ជា​ប្រព័ន្ធ​ស្រោចស្រព​ស្ទឺ​ង​ជីក្រែង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ឡើងនៅក្នុង​ឆ្នាំ ២០១៥ មកដល់​ពេលបច្ចុប្បន្ន ការដ្ឋាន​នេះស​ម្រ​ច​ការងារ​បាន​ប្រមាណ​ជា ៩៥ ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ នេះ ដែលអាចស្រោចស្រព​ដី​កសិកម្ម​ជាង ២​ ម៉ឺន ហិកតា ក្នុងស្រុក​ជីក្រែង ។

No automatic alt text available.

បច្ចុប្បន្ន ប្រពន្ធ​ធារាសាស្ត្រមួយ​នេះបានក្លាយ​ទៅជារមណីយដ្ឋាន​ដ៏​ពេញនិយម​មួយក្នុង​ទឹកដី​ខេត្តសៀមរាប ដោយបាន​ស្រូបយក​ភ្ញៀវទេសចរ​ប្រមាណ​ជា ៧ ​ម៉ឺន​នាក់ ទៅលេង​កម្សាន្តនៅក្នុង​ឆ្នាំ ២០១៦ កន្លងទៅនេះ ។ ការដ្ឋាន​នេះ គ្រោង​នឹង​ស​ម្រ​ច​ការងារដោយ​បញ្ចប់នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ ខាងមុខ ។​

Image may contain: one or more people, crowd, sky, outdoor and water

​បើទោះបីជា​មិនទាន់បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ក្តី បច្ចុប្បន្ន​ប្រព័ន្ធ​ស្រោចស្រព ស្ទឹង​ជីក្រែង កំពុង​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​ផ្តល់​ទឹកសម្រាប់​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ១៨ ២០០ ហិកតា និង ស្រូវប្រាំង ចំនួន ៣ ២០០ ហិកតា ព្រមទាំង​បាន​ស្វាគមន៍​ភ្ញៀវទេសចររាប់ម៉ឺន​នាក់ទៅ​ទស្សនា ៕​ សុថា​ត់​ 

Image may contain: one or more people, crowd, basketball court and outdoorImage may contain: one or more people, ocean, sky, outdoor and waterImage may contain: 1 person, standing, sky, water, bridge, outdoor and natureImage may contain: 1 person, standing, ocean, water, outdoor and natureImage may contain: 1 person, standing, ocean, water, outdoor and natureImage may contain: 3 people, people standing, ocean, sky, outdoor, nature and waterImage may contain: 2 people, people standing and outdoorImage may contain: 2 people, people standing, outdoor, water and nature

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច