មែនឬ គ្រាន់តែពាក្យ​សរសើរក៏​ជួយ​ពង្រឹង​សុខភាព​កុមារ​បាន​ដែរ ?

​ឪពុកម្តាយ​គួរ​កត់ចំណាំ​ចំពោះ​ចំណុច​នេះ និង ត្រូវ​យកចិត្តទុកដាក់​បន្តិច​ក្នុងការ​សរសើរ​កូន​របស់​អ្នក ពីព្រោះ​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា សូម្បីតែ​ការ​អង្អែល​ថ្ម​មៗ​នៅលើ​ខ្នង​របស់​កូន​អ្នក គឺ​មិន​ត្រឹមតែ​ជួយ​លើក​កំពស់​ឥរិយាបថ​របស់​កូន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​លើក​កំពស់​សុខភាព​របស់​ពួកគេ​បាន​ថែម​ទៀតផង ។

Image may contain: 2 people, people sitting and phone

​ការសរសើរ​កុមារ គឺជា​ឥរិយាបថ​មួយ​ងាយ​និង​ធ្វើ ព្រោះ​វា​ក៏​ផ្តល់​ផល​ល្អ​ដល់​សកម្មភាព​វិជ្ជមាន​របស់​កុមារ ។ ដូច្នេះ​ឪពុកម្តាយ​គួរ​អនុវត្ត​ដូច្នេះ ហើយ​សង្កេត​តាមដាន​មើលចុះ​ពី​អាកប្បកិរិយា​របស់​ពួកគេ នេះ​បើ​យោងតាម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ De Montfort University នៅ​ចក្រភព​អង់គ្លេស ។

Image may contain: 2 people, people sitting and outdoor

​ក្នុងការ​សិក្សា​នេះ​គេ​បាន​សង្កេត​ទៅលើ​ឪពុកម្តាយ​ដែលមាន​កូន​ចំនួន ៣៨ គ្រួសារ​មានកូន​តូច​ចន្លោះ​អាយុ​ពី ២​ទៅ ៤ ឆ្នាំ សិក្សា​តាមដាន​រយៈពេល ១ ខែ​ដោយ​ធ្វើការ​សាកសួរ​តាម​បញ្ជី​សំណួរ​តាមដាន​នូវ​ឥរិយាបថ និង សុខភាព​របស់​ពួកគេ​ដើម្បី​ទទួល​ព័ត៌មាន​ដែល​ទទួលបាន​ពី​ការសរសើរ​កូនៗ របស់​ពួកគេ ។

Image may contain: 2 people, people smiling

​ជា​លទ្ធផល​ចំពោះ​ឪពុកម្តាយ​ដែល​តែង​សរសើរ​កូន​របស់​ពួកគេ ៥ ដង​ក្នុង​មួយថ្ងៃ តាមដាន​កុមារ​ទៅ​ឃើញថា​ពួកគេ​មាន​សកម្ម​ភាពល្អ​វិជ្ជមាន និង សុខភាព​ប្រសើរឡើង ។ បន្ថែម​ពីនេះ​កុមារ​ទាំងនោះ​មាន​ឥរិយាបថ​រួសរាយ សកម្ម​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ និង រីករាយ ។

Image may contain: 3 people, people smiling

​នេះ​ជា​វិធី​មួយ​ងាយ​មិនចាំបាច់​ត្រូវ​ចំណាយ​អ្វី​ច្រើន ដោយ​គ្រាន់តែ​ធ្វើការ​សរសើរ​កុមារ​ជាប្រចាំ នោះ​ក៏​ជួយ​ពង្រឹង​សុខុមាលភាព​របស់​កុមារ ព្រមទាំង​ផ្តល់​ផល​ល្អ​តប​មកវិញ​ចំពោះ​ការរីកចម្រើន​ទាំង​ក្នុងការ​រស់នៅ និង​សុខភាព​របស់​ពួកគេ ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច