​មនុស្ស​ចម្លែក​លេចមុខនៅប្រទេសអូស្ត្រាលី?

មាន​មនុស្ស​មួយចំនួន​ធ្លាប់តែ​បានឃើញ​រូប​មនុស្ស​ចម្លែក​ម្នាក់នេះ​ក្នុង​ប្រព័ន្ធ​អ៊ិន​ធ៊ឺ​ណេ​ត ដោយ​សង្ស័យថា តើ​គេ​ជា​មនុ​ស្សពិត ឬ គ្រាន់តែ​ជា​រូបចម្លាក់ ? ហើយ​បើ​យោងតាម​សារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​នាពេល​កន្លងមក​បានឱ្យ​ដឹងថា គាត់​គឺជា​មនុ​ស្សពិត ដែល​សង្គ្រោះ​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ដោយសារតែ​ហេតុនេះ​ទើប​រាងកាយ​របស់គាត់​មើល​សឹងតែ​មិន​យល់ ថា​ជាម​នុស្ស ឬ សត្វ​ពិតប្រាកដ ។​

Image may contain: one or more people

​ទាក់ទង​រឿងនេះ​គេហទំព័រ Bordpanda បានធ្វើការ​បកស្រាយ​ថា តាមពិតទៅ​រូប​មនុស្ស​ចម្លែក​ខាងលើនេះ​ត្រូវបាន​គេ​ឱ្យឈ្មោះ​ថា​លោក Graham មិនមែនជា​មនុស្ស​ពិត​ទេ ពោល​គេ​ធ្វើ​រូបនេះ​ឡើង​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​បន្លាច​មនុស្ស និង បង្ហាញ​ពី​ផល​វិបត្តិ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​របស់​ប្រទេស​អូស្ត្រាលី ដែល​អាច​បណ្តាលឱ្យ​មនុស្ស​មាន​សភាព​បែបនេះ ហើយ​លោក Graham ត្រូវបាន​គេ​ដាក់តាំង​នៅលើ​ផ្លូវ​នានា​ក្នុងប្រទេស​អូស្ត្រាលី ។

Image may contain: one or more people

​គួរ​បញ្ជាក់ដែរថា Graham ត្រូវបាន​បង្កើតឡើង​ដោយ​គំនិត​របស់​លោកស្រី Patricia Piccinini ដែលជា​អ្នកជំនាញ​វះកាត់ និង ជា​វិស្វករ​ផ្លូវថ្នល់​ម្នាក់ ហើយ​រូបលោក Graham គឺ​តំណាងឱ្យ​មនុស្ស​ដែល​សង្គ្រោះ​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ៕ ម៉ា​នី (​ប្រភព​៖ បដ​ផេ​ន​ដា​)

Image may contain: one or more people

Image may contain: one or more people

Image may contain: one or more people and shoes

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច