ហោរាសាស្ត្រ​ប្រចាំ​ខែឧសភា ឆ្នាំ ២០១៧

​ឆ្នាំជូត​

​ ​រាសី​ល្អ​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មាន​សភាព​ធម្មតា ។ រយៈពេល​នេះ លុយកាក់​ហូរ​ចូល​ច្រើនជាង​ចេញ ហេតុនេះ​កុំ​បណ្តែតបណ្តោយ​ឱ្យសោះ ត្រូវ​ចេះ​សង្កេត និង​ពិចារណា​ទ្វេដង​រាល់​ចំណាយ​នានា ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា អាចមាន​សម្ពាធ​ការងារ​ច្រើន ដូច្នេះ​ត្រូវ​ចេះ​លៃល ក​ធ្វើការ​ងារ​ណា​ដែល​សំខាន់ និង ចាំបាច់​ទៅតាម​អាទិភាព​របស់​ការងារ ។ ក្នុង​រយៈពេល​នេះ​អ្នកបើកបរ​តោង​ប្រយ័ត្ន​ពេលធ្វើ​ដំណើរ​ទីជិត​ឆ្ងាយ មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ឡើយ ។ សុខភាព​ធម្មតា ប៉ុន្ដែ​អាច​នឹង​ងាយ​រងគ្រោះ ឬ​ត្រូវរបួស​ដោយសារតែ​ប្រើ​សកម្ម​ភាពខ្លាំងៗ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ធម្មតា ។ អ្នក​នៅ​លីវ​គួរ​លៃលក​ពេលទំនេរ​ដែលមាន​ចេញទៅ​ខាងក្រៅ​ជួបជុំ​មិត្តភក្តិ​ថ្មី ឬ​ចូលរួម​ធ្វើ​ការងារ​សង្គម​ដែល​ខ្លួន​ចូលចិត្ត​នឹងមាន​ឪ​កាស​ជួប​គូ ។​

No automatic alt text available.

​ឆ្នាំឆ្លូវ​

រាសី​ល្អ​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មាន​សភាព​ធម្មតា ។ រយៈពេល​នេះ ប្រសិនបើ​ចង់​ធ្វើ​អ្វីមួយ​ត្រូវ​គិតពិចារណា​ឱ្យ​ដិតដល់ មិនគួរ​បណ្តាក់ទុន​ជាមួយនឹង​អ្នកណា​ទេ​ ​ក្រែង​ខាតបង់​លុយកាក់​ឥតអំពើ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា មិនសូវមាន​សម្ពាធ​ការងារ​ទេ នេះ​គឺជា​ពេលវេលា​ដើម្បី​រៀបចំ​ផែនការ​ការងារ​ថ្មីៗ​ផងដែរ ។ ថ្វីដ្បិតតែ​សុខភាព​ធម្មតា​តែ​ងាយ​នឹងមាន​បញ្ហា​ទាក់ទង​នឹង​ផ្លូវដង្ហើម ដូចនេះ​ត្រូវ​ប្រ​យ​ត្ន័​ប្រយែង​អនាម័យ​ហូបចុក ។ សម្ព័ន្ធភាព​គូ​ស្វាមី​ងាយ​នឹងមាន​ភាពចម្រូងចម្រាស ហេតុនេះ​ត្រូវ​ចេះ​យោគយល់​គ្នា​ទើប​មាន​សុភមង្គល ។ អ្នក​នៅ​លីវ​មាន​ឪ​កាស​ជួប​មនុ​ស្សមាន​និស្ស័យ ។

No automatic alt text available.

​ឆ្នាំខាល​

រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ ក្នុងអំឡុង​ពេលនេះ​មាន​គេ​ជួយ​លើកស្ទួយ​ទាំង​ការរកស៊ី ទាំង​ទ្រព្យសម្បត្តិ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា មាន​ចៅហ្វាយនាយ​ជួយ​លើកស្ទួយ ហើយក៏​ជា​ពេលវេលា​ដើម្បី​រៀនសូត្រ​យក​បទពិសោធ​ថ្មីៗ​ផងដែរ ។ សុខ​ភាពល្អ​ធម្មតា តែ​ត្រូវ​ប្រយ័ត្នប្រយែង​ការហូបចុក ត្រូវ​ហាត់ប្រាណ និង ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មា​នស​ភាពល្អូកល្អឺន​ល្អ​ណាស់ ។ អ្នក​នៅ​លីវ​នឹងមាន​ឪ​កាស​សម្រាប់​សម្ព័ន្ធភាព​ស្នេហា​ដែល​ស្រស់បំព្រង ។

No automatic alt text available.

ឆ្នាំថោះ​

​រាសី​ល្អ​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​សភាព​ធម្មតា ។ រយៈពេល​នេះ ប្រសិនបើ​ចង់​ធ្វើ​អ្វីមួយ ឬ​បណ្តាក់ទុន​ត្រូវ​គិតពិចារណា​ឱ្យ​ដិតដល់ ហើយ​ពិភាក្សា​ជាមួយនឹង​ដៃគូ​ឱ្យ​ច្បាស់លាស់​ទើប​ធ្វើ​វា ដើម្បី​ចៀសវាង​កំហុសឆ្គង​ដែល​អាច​កើតមាន​នាំឱ្យ​ខាតបង់​ទ្រព្យ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា​មាន​ថ្នាក់លើ​ជួយ​ជ្រោមជ្រែង ហេតុនេះ​ត្រូវ​ចេះ​បណ្តាក់ទុន​បន្ថែម​លើ​ចំណេះដឹង និង ជំនាញ​ថ្មី​ដើម្បី​ជា​ប្រយោជន៍​ការងារ​ថ្ងៃក្រោយ ។ ចំពោះ​សុខភាព​មិនត្រូវ​ធ្វេសប្រហែស​នោះទេ ព្រោះ​អាច​នឹងមាន​គ្រោះ​ចៃដន្យ​កើតឡើង​នាំឱ្យមាន​របួសស្នាម ។ សម្ព័ន្ធភាព​គូ​ស្វាមី​មាន​ភាពស្និទ្ធស្នាល​ធម្មតា ។ ឯ​អ្នក​នៅ​លីវ​ត្រូវ​ចេះ​ចាប់​ឪ​កាស​បើសិន​មាន​មនុស្សពេញចិត្ត​គួរ​សាកល្បង​ឈ្វេងយល់​ចិត្ត​គ្នា ។​

No automatic alt text available.

​ឆ្នាំរោង​

​រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅ​​មុខជា​លំដាប់ ។ រយៈ​ពេល នេះ​មានការ​មា​ញឹក​នឹង​ការងារ​ច្រើន ហើយ​ចំណូល​ក៏​ហូរ​ចូលមក​តាម​ការប្រឹងប្រែង​ផងដែរ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា មានឱកាស​បញ្ចេញស្នាដៃ និង ជា​ពេលវេលា​ដែល​អ្នក​គួរ​ចេញ​ជួប​អតិថិជន និង សាង​ទំនាក់ទំនង​ល្អៗ ។ សុខ​ភាពល្អ​ធម្មតា មិនមាន​ស្ត្រេ​ស​រំខាន​អារម្មណ៍ ។ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាព​យោគយល់​អធ្យាស្រ័យ​ល្អ ។ អ្នក​នៅ​លីវ​មាន​ឪ​កាស ជួបនឹង​មនុស្ស​ត្រូវចិត្ត ប៉ុន្តែ​និស្ស័យ​មួយ​នេះ​បន្តបាន ឬ​យ៉ាងណា​អាស្រ័យ​លើ​ការចេះ​សាង​ទំនាក់ទំនង​ល្អ ។

No automatic alt text available.

​ឆ្នាំម្សាញ់​

​រាសី​ល្អ​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មាន​សភាព​ធម្មតា ។ ប្រសិនបើ​មាន​គេ​ហៅ​ឱ្យ​ចូលរួម​បណ្តាក់ទុន ឬ​ចាប់ផ្តើម​របរ​រកស៊ី​ថ្មី​អាច​ពិចារណា​បាន ប៉ុន្តែ​កុំ​ធ្វើ​អ្វី​លឿន​ពេក ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា ពេលនេះ​ជា​ពេល​សាង​ស្នាដៃ​ធ្វើ​ការងារ​ច្រើន​នឹង​ទទួលលទ្ធផល​ច្រើន​តាម​ការរំពឹងទុក ប៉ុន្តែ​ត្រូវ​ចេះ​ដាក់ខ្លួន និង រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ជុំវិញខ្លួន​ផង ។ សុខ​ភាពល្អ​ធម្មតា តែ​តោង​ប្រយ័ត្ន​ការឈឺក្រពះ ហេតុនេះ​គួរ​ជៀសវាង​ទទួលទាន​របស់​ហឹរ ខ្លាញ់ និង​កុំ បរិភោគ​ហួស​កម្រិត ។ សម្ព័ន្ធភាព​គូ​ស្វាមី​មាន​អធ្យាស្រ័យ​ល្អ ។

No automatic alt text available.

​ឆ្នាំមមី​

​រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មិន​ដំណើរ​ការល្អ​ទេ ។ ដោយឡែក អំឡុង​ពេលនេះ​មិនមែនជា​វេលា​ល្អ​ដើម្បី​ចាប់ផ្តើម​គម្រោង​អ្វី​ឡើយ មិន​ថា​ការរកស៊ី​ចូល​ហ៊ុន​ជាមួយ​នរណាម្នាក់ ឬ​វិនិយោគទុន​នោះទេ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា មាន​សម្ពាធ​ការងារ​ច្រើន ចៅហ្វាយ​យ​នាយ​ទាមទារ​ឱ្យ​សម្រេច​លទ្ធផល​ការងារ​ច្រើន មិនមាន​អ្នក​ជួយ​ហេតុនេះ​តម្រូវឱ្យ​អ្នក​ប្រឹង​ធ្វើការ​ទ្វេដង ប៉ុន្តែ​ជា​ពេលវេលា​ហាត់ពត់លត់ដំ​ខ្លួន​ផងដែរ ។ សុខភាព​ធម្មតា តែ​តោង​ប្រយ័ត្ន ពីព្រោះ​រយៈពេល​នេះ​អ្នក​ឆាប់​មាន​អារម្មណ៍​អវិជ្ជមាន​ណាស់ ប្រសិនបើ​បើកបរ​ត្រូវ​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​ឱ្យ​មែនទែន ។ ចំពោះ​គូ​ស្វាមីភរិយា​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​នៅក្នុង​គ្រួសារ​មាន​ភាពសុខដុមរមនា ។

No automatic alt text available.

​ឆ្នាំមមែ​

​រាសី​ល្អ​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មាន​សភាព​ធម្មតា ។ ចំពោះ​អ្នកបម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ​ក្រុមហ៊ុន មាន​ពេលវេលា​បំពេញបន្ថែម​ជំនាញ​របស់ខ្លួន ពីព្រោះ​ទម្ងន់​ការងារ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ទេ ។ រយៈពេល​នេះ​គួរ​យកចិត្តទុកដាក់​ដ​ល់​អ្នក​ជុំវិញខ្លួន និង រក្សា​ទំនាក់ទំនង​ល្អ​ដើម្បី​ជា​ប្រយោជន៍​ថ្ងៃក្រោយ ។ សុខ​ភាពល្អ​ធម្មតា តែ​តោង​យកចិត្តទុកដាក់​ចំពោះ​សួត ក្រពះ បំពង់ក ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​ចំណីអាហារ​ដែល​ហូបចុក​ប្រចាំថ្ងៃ ។ សម្ព័ន្ធភាព​គូ​ស្វាមី​មាន​ភាពស្និទ្ធស្នាល​ធម្មតា ។ ឯ​អ្នក​នៅ​លីវ​មាន​ឪ​កាស​ជួបនឹង​មនុស្ស​មាន​និស្ស័យ ។

No automatic alt text available.

ឆ្នាំវក​

​រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ។ រយៈ​ពេលនេះ​នឹងមាន​អ្នក​ជួយ​ជ្រោមជ្រែង​ជួយ​អ្នក​ឱ្យ​សម្រេច​កិច្ចការ​នានា​ដែល​អ្នក​ប៉ងប្រាថ្នា ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន​ឬ​រោងចក្រ​នានា ដល់​ពេលវេលា​បញ្ចេញស្នាដៃ​សាង​គុណសម្បត្តិ​ដើម្បី​បាន​ឡើង​តំណែង និង​ផ្តល់​តម្លៃ​ពី​ថ្នាក់លើ ។ សុខភាព​ធម្មតា​តែតោ​ង​ប្រយ័ត្ន​ទាក់ទង​នឹង​សុខភាព ក្រពះ ពោះវៀន ។ ដោយឡែក​អ្នក​ដែលមាន​វ័យចាស់​ត្រូវ​ប្រយ័ត្ន​កុំ​ប្រើ​កម្លាំង​ខ្លាំង​ក្រែង​ដួល​របួស ។ ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​ខែ​នេះ​មាន​ភាពល្អូកល្អឺន​ណាស់ ។

Image may contain: 1 person

ឆ្នាំរកា​

​រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ដំណើរការ​រលូន​ល្អ ។ ក្នុង​ខែ​នេះ លោកអ្នក​មិនត្រូវ​ស្ទាក់ស្ទើរ​ក្នុងការ​ស​ម្រ​ច​ចិត្ត​ចាប់យក​ឱកាស​នោះទេ ។ ចំពោះ​បុគ្គលិក​កម្មករ​​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា មាន​ឪ​កាស​បញ្ចេញ​ស្នាដៃ​ប្រជែង​យក​តំណែង​ការងារ​ល្អ ។ អំឡុង​ពេលនេះ​រាល់​ការធ្វើដំណើរ​ទៅ ណា​មក​ណា​តែងតែមាន​សុវត្ថិភាព និង ភាពសុខសាន្ត ។ សុខ​ភាពល្អ​ធម្មតា តែ​តោង​ប្រយ័ត្នប្រយែង​​អនាម័យ ​ហូបចុក​ក្រៅ​ផ្ទះ ។ ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​មាន​ភាព​ផ្អែមល្ហែម​ណាស់ ហើយ​អ្នក​នៅ​លីវ​មាន​ឪ​កាស​ជួប​មនុស្ស​មាន​និស្ស័យ ។​

No automatic alt text available.

​ឆ្នាំច​

​រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​នៅ​នឹងថ្កល់ ។ រយៈ​ពេលនេះ​គប្បី​កុំ​ឆេវឆាវ រឿង​ទាក់ទង​ទៅ​និង​លុយកាក់ ឬ​កា​រស​ម្រ​ច​ចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​រក​ដៃគូ ឬ​គ្រួសារ​ដើម្បី​ពិភាក្សា​ជាមួយ​ដើម្បី​ចៀសវាង​ការខាតបង់​ពេល​ក្រោយ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា អំឡុង​ពេលនេះ​បើទោះជា​ធ្វើការ​អ្វី​ក៏ដោយ​កុំ​តក់ក្រហល់ ត្រូវ​ចេះ​សួរ​នាំឱ្យ​ច្បាស់លាស់​សិន​ទើប​ធ្វើ​វា ក្រែង​ធ្វើទៅ​ខុស​ខាត​កម្លាំង​ហើយ​ត្រូវ​ចៅហ្វាយនាយ​បន្ទោស​ទៀត ។ សុខភាព​ធ្លាក់ចុះ ជាពិសេស​ដំណេក​មិនសូវ​ជា​លង់លក់​ស្រួល​ទេ ដូច្នេះ​ត្រូវ​លៃលក​រក​ពេល​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​។ សម្ព័ន្ធភាព​គូ​ស្វាមី​មាន​ភាព​រកាំរកូស​ដោយ​សារ​តែ​មិនចេះ​ទប់​កំហឹង​របស់ខ្លួន ។

Image may contain: dog

​ឆ្នាំកុរ​

​រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ ក្នុងអំឡុង​ពេលនេះ​មាន​ចំណូល និង ទ្រព្យ​ហូរ​ចូល​ជា​លំដាប់ ។ ជា​ពេលវេលា​ដែល​អាច​បណ្តាក់ទុន ឬ​ចាប់ផ្តើម​គម្រោង​ថ្មី​បាន ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា ការងារ​នឹង​សម្រេចបាន​លទ្ធផល​ល្អ ត្រូវបាន​ចៅហ្វាយនាយ​លើក​តំកើង និង​សរសើរ ។ សុខ​ភាពល្អ​ធម្មតា តែ​ងាយ​នឹងមាន​មេរោគ​តូចតាច​បៀតបៀន តោង​ប្រយ័ត្ន​អនាម័យ​ការហូបចុក ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា មាន​ភាពល្អូកល្អឺន​ល្អ​ណាស់ ។ អ្នក​នៅ​លីវ​នឹង​មានឱកាស​សម្រាប់​សម្ព័ន្ធ​ភាព​ស្នេហា​ដែល​ស្រស់បំព្រង ៕

No automatic alt text available.

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច