ការ​គូស​ចិញ្ចើម​ជាង​រាង​ស្លាប​បក្សី​កំពុង​ពេញនិយម

​អ្នក​តុបតែង​មុខ​វ័យក្មេង​មួយរូប​មកពី​ប្រទេស​ហ្វាំ​ង​ឡង់ ឈ្មោះ ស្ទេ​ឡា ស៊ី​រ៉ូ​ណេ​ន (Stella Sironen) ថ្មីៗ​នេះ​បានបង្ហាញ​រូបថត​របស់​នាង​ជាមួយ​រោមចិញ្ចើម​ញែក​ជា​ពីរ​មាន​រូបរាង​ដូចជា​ស្លាប​បក្សី ។ មិនយូរ​ប៉ុន្នា​ន​វា​បាន​ក្លាយទៅជា​ការពេញនិយម​បែប​ថ្មី​មួយ​ក្នុង​ការតុបតែង មុខ ដោយ​ស្ត្រី​ជាច្រើន​បាន​យក​គំរូ​តាម​ក្នុង​ការតុបតែង​ចិញ្ចើម​បែបនេះ ។

Image may contain: 1 person, closeup


​នាង សី​ុ​រ៉ូ​ណេ​ន ទទួលបាន​ការគាំទ្រ​ក្នុង​បណ្តាញ​សង្គម Instagram ជាង ៤៨ ពាន់​នាក់​កោតសរសើរ​នូវ​គំនិត និង ការតុបតែង​ចិញ្ចើម​បែបនេះ ហើយ​រូបថត​របស់​នាង​មួយចំនួន​ត្រូវបាន​គេ​ចែករំលែក​តៗ​គ្នា​ក្នុង​រយៈពេល​តែ​ប៉ុន្នា​ន​ថ្ងៃ​ប៉ុណ្ណោះ ។

Image may contain: one or more people and closeup

​វិធី​តុបតែង​ឱ្យចេញ​ជា​រូបរាង​ស្លាប​បក្សី​បែបនេះ ទំនងជា​ត្រូវបាន​គេ​ប្រើ​កាវ​ពិសេស​ម្យ៉ាង​ស្អិត​យកទៅ​តុបតែង​ហើយ​ដើម្បី​ញែក​ចិញ្ចើម​ចេញពី​គ្នា​បាន​ដូច្នេះ ។ តាមពិតទៅ​នាង​បាន​តុបតែង​ចិញ្ចើម​បែបនេះ​ជាការ​លេងសើច និង បង្ហោះ​លេង​តែប៉ុណ្ណោះ តែ​ផ្ទុយទៅវិញ​វា​ត្រូវ​ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង ហើយ​ចាប់ពីពេលនោះ​មក​មាន​ស្ត្រី​ជាច្រើន​បានជ្រើសរើស​ការតុបតែង​ចិញ្ចើម​បែបនេះ​ដែរ ៕ សុផល​

Image may contain: one or more people and closeup

Image may contain: one or more people and closeupImage may contain: one or more people and closeup

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច