ពិតជាមិនធម្មតា កូនខ្មែរ អាចបង្កើតយន្តហោះ Drone បាន !

សោម សីហា គឺជាកូនកសិករ ដែលមានស្រុកកំណើត នៅភូមិពពេលពក ឃុំគោក បន្ទាយ ស្រុករលៀប្អៀ ខេត្ត កំពង់ឆ្នាំង ។ ប្អូនប្រុស ជានិស្សិតឆ្នាំទី៤ នៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ( NPIC ) ប្អូនមានគំនិតច្នៃប្រឌិតខ្ពស់ ដែលអាចបង្កើតយន្ត ហោះ Drone ឱ្យហោះបាន ។ ហើយគោលបំណង ដែលប្អូនបង្កើតយន្តហោះ Drone នេះឡើងគឺក្នុងគោលបំណង ដើម្បីបម្រើ ដល់វិស័យកសិកម្ម ។

Image may contain: 1 person, sky and outdoor

Image may contain: shoes

ប្អូនប្រុស សោម សីហា បានប្រាប់អ្នកយកព័ត៌មានរបស់យើងថា ការបង្កើតយន្តហោះ Drone នេះឡើង ទីមួយគឺខ្ញុំចង់បង្ហាញពីការអភិវឌ្ឍន៍ នៃប្រព័ន្ធបច្ចេកវិជ្ជា  ទី២ ចង់បង្ហាញពីស្នាដៃរបស់យើង ដោយយើងជាកូនខ្មែរ អាចសិក្សា ទៅលើប្រព័ន្ធបច្ចេកវិជ្ជា ដែលបរទេសអាចធ្វើបាន យើងជាកូនខ្មែរក៏អាចធ្វើបាន និង ទី៣ អ្វីដែលខ្ញុំសិក្សា ឬ ស្រាវជ្រាវ ដើម្បីបង្កើត Drone នោះគឺដើម្បីជួយដល់វិស័យកសិកម្ម ព្រោះក្រុមគ្រួសាររបស់ខ្ញុំ ជាគ្រួសារកសិករ ខ្ញុំធ្វើវាផ្តោតទៅលើការហោះបាញ់ថ្នាំ ស្រូវ ឬ ពោត ។ ប្រភេទ Drone តូច ដែលយើងធ្វើសាកល្បង ហើយទទួលបានជោគជ័យនេះ អាចថតវីដេអូ Live ផ្ទាល់បាន ។

Image may contain: 2 people, people standing

No automatic alt text available.

បន្ទាប់ពីបង្កើត  Drone តូច ទទួលបានជោគជ័យ ប្អូនប្រុស សីហា ចាប់ផ្តើមបង្កើត Drone ខ្នាតធំ មួយទៀត ដើម្បីបាញ់ថ្នាំស្រូវ ដែលអាចយោងទំងន់បាន ១០ គីឡូក្រាម ហើយក្នុងមួយម៉ោង អាចបាញ់ថ្នាំស្រូវបាន ៦ហិកតា ។ ប្អូនប្រុស សីហា បានរៀបរាប់បន្តទៀតថា Drone ប្រភេទនេះ គឺយើងបំពាក់ GPS និង បាញ់ថ្នាំ ដោយស្វ័យប្រវត្តិ ។ ហើយ Drone ខ្នាតតូច ដែលពួកខ្ញុំធ្វើ ទម្រាំតែទទួលបានជោគជ័យនោះ គឺប្រើរយៈពេល២ឆ្នាំ ។ ហើយឧបករណ៍ សម្ភារៈ អេឡិចត្រូនិក សម្រាប់យកមក ស្រាវជ្រាវបង្កើត Drone នេះគឺទិញមកពីបរទេស ពួកខ្ញុំមានគ្នា ចំនួន៣នាក់ បានសហការគ្នាក្នុងការស្រាវជ្រាវបង្កើត Droneខ្នាតតូចមុនដំបូងនេះឡើង ដោយចំណាយ ថវិកា អស់ចំនួន ១៣៧៥ ដុល្លារ គឺសរុបទាំងការចំណាយ ទៅលើការស្រាវជ្រាវ រហូតទទួលបានជោគជ័យ ។ ប៉ុន្តែគ្នាខ្ញុំទាំង ៣នាក់នោះ បានបញ្ចប់ការសិក្សា ហើយបានបែកខ្ញែកគ្នាអស់ហើយ ឥឡូវនេះ ខ្ញុំកំពុងរើសសមាជិក ២ ឬ ៣នាក់ទៀត ដើម្បីបង្កើត Drone ខ្នាតធំ ។

Image may contain: eyeglasses

យន្តហោះ Drone ខ្នាតតូច ដែលប្អូនប្រុស សីហា បង្កើតឡើងនេះ គឺ អាចហោះបាន ក្នុង រយៈកម្ពស់ ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ អាចហោះបានក្នុងរយៈពេល ពី ១៥នាទី ទៅ ២០នាទី ។ បន្ទាប់ពីបង្កើតយន្តហោះ Drone ខ្នាតតូច ទទួលបានជោគជ័យ ប្អូនប្រុស សីហា បានប្រាប់ថា ប្អូនអាចធ្វើ តាមការកំម៉ង់ទិញ របស់អតិថិជនបាន គឺ មានតម្លៃ ៥០០ ដុល្លារ ដោយប្រើរយៈពេលធ្វើ តែមួយខែ ប៉ុណ្ណោះ ។ នេះជា មោទកភាពមួយ ដែលកូនខ្មែរ មានគំនិតឆ្នៃប្រឌិតខ្ពស់ ដោយបានបង្កើតយន្តហោះ Drone ដោយខ្លួនឯងបាន ៕ ឧត្តម

Image may contain: shoes

https://closeupcheck.com

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច