ម៉ូដសម្លៀកបំពាក់​ខូវប៊យ​ប្រឡាក់​ភក់​តម្លៃ ៤២៥ ​ដុល្លារ​កំពុង​ពេញនិយម​

កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Nordstrom ដែលជា​ក្រុមហ៊ុន​បញ្ចេញ​ម៉ូដ​សម្លៀកបំពាក់ បានធ្វើការ​ផ្សព្វផ្សាយ​នូវ​សម្លៀកបំពាក់​ខូវប៊យ​បែប​ថ្មី​មួយ​ដែល​គេ​បាន​យកទៅ​លាប​ពណ៌​បន្លំ​ដូចជា​ក្រណាត់​ប្រឡាក់​ភក់ ដាក់លក់​ក្នុងតម្លៃ​រហូតដល់​ទៅ ៤២៥ ដុល្លារ​អាមេរិក ។

Image may contain: one or more people and people standing

សម្លៀកបំពាក់​ខោ​ខូវប៊យ​ឈ្មោះថា Barracuda Straight Leg នេះ គឺ​ពិតជា​ម៉ូដ​សម័យថ្មី​មែន តែ​អ្នក​ត្រូវ​ត្រៀម​ប្រាក់​ឱ្យបាន​គ្រប់​សម្រាប់​សម្លៀកបំពាក់​មួយ​នេះ ។ បើ​អ្នក​ក្រឡេកមើល​មួយ​ភ្នែ​តទៅ​វា​ដូចជា​សម្លៀកបំពាក់​នេះ​ប្រឡាក់​ភក់​អ៊ីចឹង តែ​វា​ក៏​ជា​ម៉ូដ​ពិសេស​មួយ​ផលិតឡើង​ដើម្បី​បំពេញ​តាមចិត្ត​អ្នក​និយម​លេង​ម៉ូដ​សម្លៀកបំពាក់​បែបនេះ ព្រោះពីមុនមក​ក៏មាន​សម្លៀកបំពាក់​ខូវប៊យ​ម៉ូដ​ប្លែកៗ​បែប​ដាច់​រហែក​ធ្លុះ និង ជា​ប្រហោង​ជាដើម ។

Image may contain: one or more people, people standing and shoes

​មនុស្ស​មួយចំនួន​បាន​និយាយថា វា​ពិតជា​ថ្លៃ​បន្តិច​ហើយ ហើយ​ប្រហែលជា​មានតែ​អ្នកធូរធា និង ក្រុមមនុស្ស​អ្នកមាន​ទេ​ដែលមាន​លទ្ធភាព​ទិញ​សម្លៀកបំពាក់​ម៉ូដ​បែបនេះ​បាន ។

Image may contain: one or more people and people standing

ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​រកប្រាក់​ទិញ​បាន​ក្នុងតម្លៃ​បែបនេះ អ្នក​នឹងមិន​ខកចិត្ត​នោះទេ​នៅពេល​ពាក់​វា ព្រោះ​អ្នកនឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​មនុស្ស​នៅ​ជុំវិញខ្លួន និង អាច​បង្ហាញថា អ្នក​បានធ្វើ​ការងារ​អ្វីមួយ​ដែល​ប្រឡាក់​ភក់​ដូច្នោះ​ដែរ ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច