ហេង សៅឌី គ្រងតំណែងស្ដេច «ចតុរង្ដ» វ័យក្មេងជាងគេ !

​ចុងបញ្ចប់​នៃ​ការប្រកួត​ជ្រើសរើស​ស្តេច​អុក​ច​ត្រ​ង្ដ ( ក្លាយ​មកពី​ពាក្យ ចតុរង្គ ) ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ​នៅក្នុង​ឆ្នាំ ២០១៧ នេះ បាន​ទៅលើ​កីឡាករ ហេង សៅ​ឌី ដែលជា​កីឡាករ​មកពី​ខេត្តកណ្តាល បន្ទាប់ពី​រូបគេ បាន​ប្រកួត​យកឈ្នះ​កីឡាករ ប៊ិន គា​សេង នៅក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ព្រឹក​ថ្ងៃទី ១៦ ខែមេសា​នេះ ។​

Image may contain: 1 person, outdoor

​កាលពី​ប្រកួត​ជ្រើសរើស​ស្តេច​អុក​ច​ត្រ​ង្ដ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ ឆ្នាំ ២០១៦ កីឡាករ ហេង សៅ​ឌី ក៏បាន​ចូលរួម​ប្រកួត​ដែរ តែ​មិន​ទទួលបាន​ជោគជ័យ ឬ ជាប់​ចំណាត់ថ្នាក់​អ្វី​ឡើយ ។ មុននឹង​ឈ្នះ​ស្ដេច​អុក​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ សៅ​ឌី បាន​ទម្លាក់​កីឡាករ កាំ​ង ហេង នៅ​វគ្គ ១/៤ និង បន្ដ​ទម្លាក់​ស្ដេច​អុក ២ ជំនាន់ ឈាវ បូរ៉ា នៅ​វគ្គ ១/២ ដើម្បី​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ជួប​កីឡាករ​មកពី​ខេត្តក្រចេះ គឺ ប៊ិន គា​សេង ។​

Image may contain: 4 people, people standing, child and outdoor

​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ផ្លាស់ប្ដូរ​រូបមន្ដ​ប្រកួត​ថ្មី អ្នកឈ្នះ​ក្ដារ​ទី ១ នឹង​ក្លាយជា​ស្ដេច​អុក​នោះ ហេង សៅ​ឌី និង ប៊ិន គា​សេង បានធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត ទម្រាំ​រក​អ្នកឈ្នះ​ឃើញ គឺ​អ្នក​គ្រង​តំណែង​ស្តេច​អុក​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ នេះ បាន​ទៅលើ​កីឡាករ ហេង សៅ​ឌី ដែលមាន​អាយុ ២៤ ឆ្នាំ បាន​ក្លាយជា​ស្ដេច​អុក​វ័យក្មេង​ជាងគេ​ផងដែរ ។ ដូច្នេះ​ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​កីឡាករ ប៊ិន គា​សេង , ចំណាត់ថ្នាក់​លេខ ៣ វិញ គឺ​បាន​ទៅ​អតីត​ស្ដេច​អុក​ឆ្នាំ ២០០៨-២០១០ ឆ​យ វី​រ៉ា បន្ទាប់ពី​យកឈ្នះ ឈាវ បូរ៉ា ។​

Image may contain: 3 people, people standing, hat, outdoor and closeup

​កន្លងមក ស្តេច​អុក ហេង សៅ​ឌី បាន​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​ស្តេច​អុក​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​នេះ​ចំនួន ៣ លើក​រួចមកហើយ លោក​ទើបតែ​ទទួលបាន​ជោគជ័យ និង បាន​គ្រង​តំណែង​ជា​ស្តេច​អុក​នៅក្នុង​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្តនា​ឆ្នាំនេះ​ទេ ។​

Image may contain: 1 person, sitting

​ចំពោះ​ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី​វិញ គឺ​ទទួលបាន​ពីរ​ប្រភព​ផ្សេងគ្នារួមមាន ប្រាក់រង្វាន់​របស់​គណៈ​កម្ម​ការ ក្រោម​កិច្ចសហការ​រវាង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ( NOCC ) និង ក្រុមហ៊ុន​ជា​ដៃគូ ដោយ​ក្នុងនោះ​ចំណាត់ថ្នាក់​លេខ ១ ទទួលបាន ១២ លាន​រៀល , លេខ ២ ទទួលបាន ៨ លាន​រៀល , លេខ ៣ ទទួលបាន ៤ លាន​រៀល និង លេខ ៤ ទទួលបាន ៣ លាន​រៀល ។​

Image may contain: 5 people, people sitting, table and indoor

​ប៉ុន្ដែ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ប្រាក់រង្វាន់​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជ័យលាភី​លេខ ១ ទទួលបាន ២០​លាន​រៀល , លេខ ២ ទទួលបាន ១២​ លាន​រៀល , លេខ ៣ ទទួលបាន ៨ លាន​រៀល និង លេខ ៤ ទទួលបាន ៤ លាន​រៀល ។ លើសពីនេះ​សម្ដេច​ក៏​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នកទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ ៥ ដល់​លេខ ៨ ផងដែរ ដោយ​ម្នាក់ៗ​ទទួលបាន​ចំនួន ២ លាន​រៀល ៕ សុថា​ត់​

Image may contain: one or more people and people sitting

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច