នៅថ្ងៃចុងក្រោយនៃពិធីចូលឆ្នាំខ្មែរ បែរជាផ្ទុះរឿងយ៉ាងអាណោចអាធ័ម

​ជា​រឿង​ដែល​គេ​នឹកស្មាន​មិន​ដល់​សោះឡើយ ដែល​យុវតី​ម្នាក់​កំពុងតែ​លេងសើច​យ៉ាង​សប្បាយ​ក្អាកក្អាយ​បែរជា​ត្រូវស្លាប់​ដោយសារ​ខ្សែភ្លើងឆក់​នៅក្នុង​ចំណោម​មនុស្ស​ជាច្រើន ធ្វើ​ឱ្យគេ​មានការ​ស្រឡាំងកាំង និង លាន់មាត់​ថា ជីវិត​ពិតជា​មិន​ទៀង​មែន ។​

No automatic alt text available.

​នៅ​យប់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៧ ដែល​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ យុវតី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​មានឈ្មោះ មុនី រដ្ឋា​នី អាយុ ១៨ ឆ្នាំ មាន​លំនៅដ្ឋាន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើងនៅ​តំបន់​កម្សាន្ត Pub Street ក្នុងឱកាស​នាង​ទៅលេង​កម្សាន្ត​នៅក្នុង​ក្រុង​សៀមរាប និង កំពុងតែ​រាំ​កម្សាន្ត ។​

Image may contain: 1 person, smiling, standing

​បើតាម​សមត្ថកិច្ច​បាន​រៀបរាប់​ឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​កើត​ករណី​ឆក់​ខ្សែភ្លើង​នៅ​ទីនោះ ( PubStreet ) គឺ​ក្នុងពេលដែល​ភ្ញៀវទេសចរ​បាននាំគ្នា​បាញ់​ទឹក​លេង​អបអរ​បុណ្យចូលឆ្នាំថ្មី​នាំឱ្យមាន​ទឹកជា​ច្រើន​បាន​សាច​ពាសពេញ​ផ្លូវ ស្រប​ជាមួយ​ការរៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត​ផងដែរ ក៏​នាំឱ្យមាន​ករណី​ឆក់​បែបនេះ​តែម្តង ។ ក្រោយ​កើតហេតុ​ឆក់​ខ្សែភ្លើង​ភ្លាមៗ​សមត្ថកិច្ច​បាន​បញ្ជូន​យុវតី​រងគ្រោះ​ទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ជា​អកុសល​នាង​បាន​ស្លាប់​បាត់ទៅហើយ ។​

Image may contain: 1 person, sitting

​គេ​សង្កេតឃើញ​មានការ​បង្ហោះ​ព័ត៌មាន​នេះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រោងព្រាត និង មានការ​បង្ហាញ​ពី​ក្តី​អាណិតអាសូរ​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ៕  ដេវីត

Image may contain: 1 person, shoesImage may contain: 1 person, standing, tree, outdoor and natureImage may contain: one or more people, crowd and outdoorImage may contain: one or more people, crowd and outdoorImage may contain: nightImage may contain: 1 person, standing, sunglasses, child and outdoorImage may contain: 1 person, sitting, child and outdoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច