ផ្អើលទៀតហើយ កីឡាការិនីប៉េតង់កម្ពុជា ឈ្នះមេដាយមាសពិភពលោក !

​នៅ​យប់​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៧ ក្រុម​កីឡាករ កីឡាការិនី ប៉េតង់​កម្ពុជាបាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​របស់ខ្លួន​ទៀតហើយ ដោយ​កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបាន​មេដាយមាស​ពិភពលោក ១ គ្រឿង លើ​វិញ្ញាសាវាយ​ទោល​នារី ក្នុងការ​ប្រកួតកីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោកនៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ។​

Image may contain: 2 people, people smiling, people standing and outdoor

​នេះ​គឺជា​មេ​ដា​មាស​ពិភពលោក​លើក​ទី ៤ ដែលប៉េតង់​កម្ពុជា​ដណ្ដើមបាន​មេដាយមាសកាលពីឆ្នាំ ២០១៣ និង ឆ្នាំ ២០១៥ កីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាស​នេះដែរ និង កាលពី​ឆ្នាំ ២០១៦ កន្លងទៅនេះ កីឡាករ សុខ ចាន់​ មាន​ទទួលបាន​មេដាយមាសនៅ​ប្រទេស​ម៉ា​ដា​ហ្កា​ស្កា លើ​វិញ្ញាសា​វាយ​ទោស​បុរស ។

Image may contain: 1 person, playing a sport

​ដោយឡែក នៅ​ឆ្នាំ ២០១៧ នេះ​វិញ មុននឹង​ដណ្ដើមបាន​មេដាយមាស កីឡាការិនី អ៊ុក ស្រីមុំ បាន​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន ៤ ប្រកួត ក្នុង​នោះបាន​យកឈ្នះកីឡាការិនី​ស៊ុយ​អ៊ែត នៅ​វគ្គ ១៦ នាក់​ចុងក្រោយ មុននឹង​បន្ដ​យកឈ្នះ​កីឡាការិនី​អេ​ស្ប៉ា​ញ ត្រឹម​វគ្គ ៨ នាក់​ចុងក្រោយ និង បន្ដ​ទម្លាក់​កីឡាការិនី​ជើង​ខ្លាំង​បារាំង នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្ររហូត​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រកួត​ឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី និង ឈ្នះ​មេដាយមាស​ពិភពលោក​នេះ​តែម្ដង ។​

Image may contain: one or more people and people playing sports

​ក្រៅពី​កីឡាការិនី អ៊ុក ស្រីមុំ នៅពេលនេះ​ក្រុម​កីឡាករ​-​កីឡាការិនី ប៉េតង់​ជម្រើសជាតិ​កម្ពុជា​មួយចំនួន​ទៀត ក៏​កំពុងធ្វើការ​ប្រកួត​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះដើម្បី​ប្រកួតប្រជែង​ដណ្ដើមមេដាយមាសពិភពលោក​ផងដែរ ។ តាម​ព័ត៌មានដែល​ទទួលបាន​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​ក្បួន​រថយន្ត ក្បួន​ម៉ូតូ ដើម្បី​រងចាំ​ទទួល និង ដង្ហែ​កីឡាករ កីឡាការិនី​ប៉េតង់ ដែល​ទទួលបាន​មេដាយមាស ៕ សុថា​ត់

Image may contain: 1 person, standing and outdoorImage may contain: 3 people, people standing and shoes

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច