ទំនាយប្រចាំឆ្នាំនៃមហាសង្រ្កាន្តឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ឃើញថា «មិនល្អ»

​យោងតាម​ការបកស្រាយ​របស់​ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ និង ជានា​យក​នៃគណកម្មាការ​ស្រាវជ្រាវ​វិជ្ជា ហោរាសាស្ត្រ និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បានលើកឡើង​ពី​មហាសង្ក្រាន្ត​ឆ្នាំ រកា នព្វស័ក ព​.​ស​. ២៥៦១ អំពី​ទំនាយ​ប្រចាំ​ឆ្នាំមាន​ដូចខាងក្រោម​នេះ ៖

Image may contain: one or more people, people sitting and indoor

​អំពី​ការ​កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ

​ឆ្នាំនេះ ភព​អង្គារ ជា​អធិបតី​ដឹកនាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ​ហើយ​បាន​នាគ ៤ បង្អុរ​ទឹកភ្លៀង ៣០០ មេ​ដែល​ចែកចេញជា​-​ចក្រ​វា​ឡ ១២០ មេ , ព្រៃ​ហេមពាន្ត ៩០ មេ , មហាសមុទ្រ ៦០ មេ និង ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន ៣០ មេ បណ្តាលឱ្យមាន​ទឹកភ្លៀង​នៅ​ដើមឆ្នាំ​តិច កណ្តាល​ឆ្នាំ​ភ្លៀង​មធ្យម និង ចុងឆ្នាំ​ភ្លៀង​ច្រើន ។​

​កេណ្ឌ​ធា​រា​ទិ​គុណ​

​ឆ្នាំនេះ​មាន​កេណ្ឌ (៣) ត្រូវ​ត្រង់​វាយោធាតុ​ចុះ​ទំនាយ​ថា​មិន​ក្តៅ​មិន​ត្រជាក់​មាន​ខ្យល់ព្យុះ​ខ្លាំងៗ​ជាច្រើន​អាច​កើតហេតុ ល្អ​អាក្រក់​អំពី​ខ្យល់ ។​

Image may contain: 5 people, people sitting and indoor

​ទំនាយ​ទឹកទន្លេ​

​ឆ្នាំនេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់ ០ (​សូន្យ​) ទំនាយ​ថា ទឹកទន្លេ​បឹងបួរ​ទឹកជំនន់​ដោយ​ទឹកភ្លៀង​មាន​ចំនួន​ច្រើនណាស់ ច្រើន​លើស​អស់​ឆ្នាំ​ទាំងពួង ។​

​កេណ្ឌ​ធ​ញ្ញា​ហារ​

​ឆ្នាំនេះ​មាន​កេណ្ឌ (៥) មាន​ឈ្មោះថា​វិបត្តិ​ទំនាយ​ថា​ស្រូវ​សំណាប​ស្រែចម្ការ​នឹង​កើតមាន​កិមិជាតិ ដង្កូវ ក្រា សត្វល្អិត​បំផ្លាញ នឹង​បាន​ផល​ពាក់កណ្តាល​ខូចខាត​អស់​ពាក់កណ្តាល ភោជនាហារ​បាន​ផល​ជា​មធ្យម ស្រុកទេស​អាច​នឹងមាន​កលិយុគ​យុទ្ធ​សង្គ្រាម ប្រជារាស្ត្រ​មាន​សេចក្តីសុខ​ខ្លះ​ទុក្ខ​ខ្លះ ។​

​ទំនាយ​ការធ្វើ​ស្រែ

​ទំនាយ​កេណ្ឌ​ការធ្វើ​ស្រែ​មាន​សេស (៦) ទំនាយ​ថា​ស្រែ​ដី​ទំនាប​និង​ស្រែ​ដី​ទួល​គ្រប់​ទីកន្លែង​បាន​ផល​ល្អ​ដូចគ្នា​ទាំងពីរ​យ៉ាង ។​

​កេណ្ឌ​ព្រឹក្សា

​ឆ្នាំនេះ​ត្រូវចំ​សេស ៤ ត្រូវ​ត្រង់ ដើម​ពោធិ៍បាយ​ជា​ស្តេច មាន​ទំនាយ​ថា​មនុស្ស​ផង​ទាំងឡាយ​នឹងមាន​កលិយុគ ។​

Image may contain: 1 person, standing and indoor

​កេណ្ឌ​ព្រះអាទិត្យ​

​ឆ្នាំនេះ​យាន្ត​ជំនិះ​របស់​ព្រះអាទិត្យ គឺ​សត្វ​ដំរី​ទំនាយ​ថា​ភ្លើង​កាច​សាហាវ​ស្រុក​នាម​នាគ​ធ្វើ​យុទ្ធ​សង្គ្រាម និង ស្រុក​នាម​គ្រុឌ និង នាម​កណ្តុរ ។​

​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​

​ថ្ងៃ​ចូលឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​សុក្រ ទំនាយ​ថា ឆ្នាំនេះ​ស្រូវ អង្ករ សណ្តែក ល្ង ផលដំណាំ​ទាំងឡាយ​បាន​ផល​បរិបូណ៌ ទឹកភ្លៀង​ព្យុះ​ច្រើន​ប៉ុន្តែ​នឹង​ចាញ់​កូនខ្ចី​កូនតូចៗ ។ កើតមាន​រោគ​ឈឺភ្នែក​មនុស្ស​នឹង​ស្លាប់​ព្រោះ​ជំងឺ​ច្រើន ។​

​ទំនាយ​ថ្ងៃ​វ័ន​បត​

​ថ្ងៃ​កណ្តាល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទំនាយ​ថា ឆ្នាំនេះ​ស្រូវ​អង្ករ សណ្តែក ល្ង ផលដំណាំ ត្រី សាច់ នឹង មានតម្លៃ សមណៈ​ជី​ព្រហ្ម៍​នឹង​ក្តៅក្រហាយ​ច្រើន​ជា​អនេក ។​

​ទំនាយ​ថ្ងៃ​ឡើងស័ក​

​ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃអាទិត្យ​ទំនាយ​ថា​ឆ្នាំ​នោះ​មហាក្សត្រ​នឹង​រុងរឿង​ដោយមាន​តេជានុភាព និង មានជ័យ​ជម្នះ​លើ ពួក​សត្រូវ​គ្រប់​ទិសានុទិស​ទោះបី​ប្រទេស​ធ្លាក់​ក្នុង​យុទ្ធ​សង្គ្រាម ​និង ​បច្ចាមិត្ត​យ៉ាងណា​នឹងមាន​ជ័យជម្នះ​គ្រប់ពេលវេលា ។​

​ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ និង ជានា​យក​នៃ គណកម្មាការ​ស្រាវជ្រាវ​វិជ្ជា ហោរាសាស្ត្រ និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បាន​បង្ហើប​ឱ្យដឹងថា​ បើតាម​ការ​គន់​គូរ​ក្បួនហោ​អ្នក​ដែល​កើត​នៅក្នុង​ឆ្នាំ​ចំនួន ៥ មាន​ឆ្នាំថោះ​, ឆ្នាំ រកា , ឆ្នាំមមី , ឆ្នាំជូត និង ​ឆ្នាំច អាច​នឹង​ជួប​រឿង​មិនល្អ​ក្នុង​ដំណើរ​ជីវិត ​គឺ​ឆុង​ជាមួយ​មហាសង្ក្រាន្ត​ឆ្នាំរកា ​នព្វស័ក ដូច្នេះ​បើ​ចង់​កាត់បន្ថយ​ ឬ ​ការជួប​នូវ​រឿង​មិនល្អ​នោះ គេ​ត្រូវ​តម​ទៅ​ចូលរួម​ក្នុង​ពិធី​ខ្លះៗ ​មានដូចជា ​ពិធី​បុណ្យសព , ពិធីមង្គលការ​ ចងដៃ ​ឬ ​បង្វិលពពិល​… , ពិធី​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន​… ជាដើម ។​

Image may contain: indoor

​បើ​លោក​អ្នកមាន​ចម្ងល់​ផ្សេងៗ ឬ ចង់​កាត់​គ្រោះ អាចទាក់ទង​លេខ​ទូរស័ព្ទ ០១០, ០១២ ៩៦ ៨៣ ៥៦ ឬ ០៩៧ ៦៣ ៤៥ ៣៤៥ ដែលជា​លេខ របស់​ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ និង ជានា​យក​នៃ​គណកម្មាការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ផ្ទាល់ ៕

Image may contain: 5 peopleImage may contain: 1 person, standing and outdoorImage may contain: 4 people, people standing, shoes and outdoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច