«រាហ៊ូចាប់ចន្ទ» របស់ ថេណា ចេញ MV ហើយ (មានវីដេអូ)

ប្រិយមិត្ត​ប្រាកដជា​ស្គាល់​យ៉ាងច្បាស់​នូវ​តារាចម្រៀង Original Song កំពុងមាន​ភាពលេច​ធ្លោ​ក្នុងសង្គម​សិល្បៈ​នាពេល​បច្ចុប្បន្ន ថេ​ណា គឺជា​តារាចម្រៀង​វ័យក្មេង​មួយរូប​ដែល​សម្បូរ​ដោយ​គំនិត​ច្នៃប្រឌិត​ក្នុងការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​និងប្លែកៗ ហើយ​មានការ​ទាក់ទាញ​ចិត្ត​យុវវ័យ​ក្នុងសម័យ​បច្ចុប្បន្ន ។

Image may contain: 1 person, smiling

មិន​ត្រឹមតែ​ពូកែ​ច្នៃ​បង្កើត​បទ​ចម្រៀង​ថ្មីៗ ប៉ុណ្ណោះ​ទេ តារាចម្រៀង​ក្នុង​ដួងចិត្ត​យុវវ័យ​រូបនេះ​នូវមាន​ទឹកដម​សំនៀង​យ៉ាង​ផ្អែម​ស្រទន់​ក្នុងការ​ទាញអារម្មណ៍​អ្នក​ស្តាប់​ថែម​ទៀតផង ។ កន្លងមក​តារាចម្រៀង​ប្រុស​រូបនេះ​បាន​សាង​ប្រជាប្រិយភាព​របស់ខ្លួន​ឱ្យមាន​ភាពល្បីល្បាញ​គួរឱ្យកត់សម្គាល់​តាមរ​យៈ​បទ​ចម្រៀង Original Song របស់ខ្លួន​មានដូចជា​បទ «​កង់​សា​គួរ​» «Love is Singular» «Smoke Because of you» ជាដើម ។​ ​យ៉ាងណាមិញ​កាលពីពេល​ថ្មីៗ​នេះ ម្ចាស់​បទ «​កង់​សា​គួរ​» រូបនេះ បានបង្ហាញ​ស្នាដៃ Official MV បទ «​រា​ហ៊ូ​ចាប់​ចន្ទ​» បន្ថែម​ទៀតហើយ កំពុងតែ​អង្រួន​អារម្មណ៍​មិត្ត​យុវវ័យ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

Image may contain: sky, night and cloud

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ណោះ ​គឺ​ថ្វីដ្បិតតែ​ជា​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ក្នុងសម័យ​បច្ចុប្បន្ន​យ៉ាងណាក្តី ក៏ប៉ុន្តែ MV​ នេះ​បាន​រំលេច​ឱ្យឃើញ​នូវ​សិល្បៈ​នៃ​ការ​ស្លៀកពាក់​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់ ជា​ពិ​​សេស​មានការ​រំលេច​ឱ្យឃើញ​នូវ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ប្រគំ​រួមគ្នា​ជាមួយ​ឧបករណ៍​ភ្លេងសម័យ រួមជាមួយ​ចង្វាក់ភ្លេង​រ៉េ​ប​បន្ថែមទៀត​កាន់តែ​ធ្វើឱ្យ MV ថ្មី​នេះ​មាន​ភាព​ពីរោះ និង ទាក់ទាញ​ខ្លាំង​ថែមទៀត ។​ ចង់​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​បទ​ចម្រៀង​ខាងក្រោម​នេះ​ទាំងអស់គ្នា​ដូចតទៅ ៖ ប្រមាញ់​តួ​

Image may contain: 1 person, textImage may contain: one or more people, people on stage, shoes and outdoorImage may contain: one or more people, people standing and outdoorImage may contain: one or more people and people sittingImage may contain: 1 person, child, guitar and text

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច