ជោគជតារាសីប្រចាំឆ្នាំរកា សម្រាប់លោកអ្នកកើតក្នុង «ឆ្នាំកុរ»

​ឆ្នាំកុរ ១២ ឆ្នាំ​វិល​មកដល់​ម្តង ដូច្នេះ​យើង​សូម​រៀបរាប់​ថយក្រោយ​ត្រឹមតែ ៦ ជុំ​ប៉ុណ្ណោះ ។ សូម​ផ្ទៀងផ្ទាត់​ដូចខាងក្រោម ៖

​អ្នក​កើត​ឆ្នាំកុរ ២០០៧ : ក្នុងឆ្នាំនេះ​ត្រូវ​ចេះ​រម្ងាប់​អារម្មណ៍​ឲ្យ​បាន​ត្រជាក់ មិនត្រូវ​ប្រើ​កំហឹង​ទល់នឹង​កំហល់​ឡើយ ទើប​មិន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការសិក្សា ។ ក្រៅពីនោះ​ត្រូវ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​មិត្តភក្តិ​ខិលខូច និង គ្រឿង ញៀន ។​

​អ្នក​កើត​ឆ្នាំកុរ ១៩៩៥ : ក្នុងឆ្នាំនេះ​ការងារ និង ការរកស៊ី​ជួប​រឿង​រកាំរកូស​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ខាំមាត់ សង្កត់ចិត្ត​ឲ្យ​បាន​ត្រជាក់ ទើប​អ្វីៗ​អាច​ដំណើរការបាន​ស្រួល ។​

​អ្នក​កើត​ឆ្នាំកុរ ១៩៨៣ : ក្នុងឆ្នាំនេះ​ចំពោះ​អ្នករាជការ បុគ្គលិក​កម្មករ ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រ សួង​មន្ទីរ ក្រុមហ៊ុន និង រោងចក្រ​នានា ត្រូវ​ចេះ​រក្សា​តួនាទី និង កន្លែងធ្វើការ​ឲ្យ​បានល្អ​ខ្ជាប់ខ្ជួន ព្រោះ​នៅ​ចុងឆ្នាំ​នឹងមាន​អនាគត​ភ្លឺស្វាង​ក្រោយពេល​មានទុក្ខ​លំបាក ។ ចំពោះ​រឿងរ៉ាវ​ស្នេហា​អាច​មានការ​រង្គោះរង្គើ ។​

​អ្នក​កើត​ឆ្នាំកុរ ១៩៧១ : ក្នុងឆ្នាំនេះ​ងាយ​នឹង​បង្ករឿង​ជម្លោះ​វិវាទ និង កើតរឿង​ក្តីក្តាំ​ទៀតផង ដូច្នេះ​ទោះ​បាន​ប្រកបការងារ​អ្វី​ក៏ដោយ​តោង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ។ ក្រៅពីនោះ​អាច​ជួប​គ្រោះ​អន្តរាយ​ទ្រព្យ ដូច្នេះ​មិន​អំណោយផល​ល្អ​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយក៏​មិនត្រូវ​ប្រព្រឹត្ត​ល្បែងស៊ីសង​ផងដែរ ។​

​អ្នក​កើត​ឆ្នាំកុរ ១៩៥៩ : ក្នុងឆ្នាំនេះ​នៅក្នុង​គ្រួសារ​ជួប​រឿង​រកាំរកូស​ច្រើន ដូច្នេះ​ត្រូវ​ប្រញាប់​រក​វិធី​ដោះស្រាយ ទើប​រឿង​តូច​មិនអាច​ក្លាយជា​រឿង​ធំ​បាន ។ ក្រៅពីនោះ​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អជា និង យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ក្នុង​ក្រុមគ្រួសារ​ផងដែរ ។​

​អ្នក​កើត​ឆ្នាំកុរ ១៩៤៧ : ក្នុងឆ្នាំនេះ​សុខភាព​មិនសូវ​ល្អជា​ឡើយ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​នៃការហូបចុក ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​មេរោគ​ជ្រៀតចូល​តាម​មាត់​បាន ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច