ឆ្នាំច ១២ ឆ្នាំវិលមកដល់ម្តង ដូច្នេះយើងសូមរៀបរាប់ថយក្រោយត្រឹមតែ ៦ ជុំប៉ុណ្ណោះ ។ សូមផ្ទៀងផ្ទាត់ដូចខាងក្រោម ៖
អ្នកកើតឆ្នាំច ២០០៦ : ក្នុងឆ្នាំនេះមានចិត្តគំនិតរាយមាយក្នុងការរៀនសូត្រ ។ ដូច្នេះត្រូវប្រឹងប្រែងឡើងពុំ នោះទេអាចទទួលបានលទ្ធផលអាក្រក់ជាក់ជាមិនខាន ។ ក្រៅពីនោះត្រូវចេះគោរពច្បាប់វិន័យសាលាឲ្យបានល្អខ្ជាប់ខ្ជួន ។
អ្នកកើតឆ្នាំច ១៩៩៤ : ក្នុងឆ្នាំនេះពិតមែនតែមមាញឹកក្នុងកិច្ចការងារ តែមិនអត់ប្រយោជន៍ឡើយ ព្រោះធ្វើ ច្រើនទទួលបានផលច្រើន ។ ក្រៅពីនោះត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃការធ្វើចរាចរ ។
អ្នកកើតឆ្នាំច ១៩៨២ : ក្នុងឆ្នាំនេះពិតមែនតែមានផលចំណូលហូរចូលច្រើនក្តី តែតោងប្រយ័ត្នប្រយែងក្រែងជួបគ្រោះចាញ់បោកគេនាំឲ្យអន្តរាយទ្រព្យ ។ ក្រៅពីនោះមុននឹងហាមាត់និយាយស្តីអ្វីតោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបពុំមានរឿងជម្លោះវិវាទកើតឡើង ។
អ្នកកើតឆ្នាំច ១៩៧០ : ក្នុងឆ្នាំនេះពិតមែនតែការងារ និង ការរកស៊ីជួញដូរទទួលបានលទ្ធផលល្អជាទីគាប់ចិត្តក្តី តែចូរកុំទម្លាយអាថ៌កំបាំងនៃល្បិចរកស៊ីឲ្យគេដឹងឲ្យសោះ ទើបមិនប៉ះពាល់ដល់ផលចំណូល ៕