ទោះឈ្នះកម្ពុជាមែន តែគ្រូឥណ្ឌាសរសើរថា កម្ពុជា ពិតជាលេងល្អហើយ

ថ្វីបើ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលរង​បរាជ័យ​លើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា ក្នុងការ​ប្រកួត​លក្ខណៈ​មិ​ត្ដ​ភាព​ក៏ដោយ ក៏​គ្រូបង្វឹក​ក្រុម​ឥណ្ឌាលោក Stephen Constantine សរសើរ​ការលេង​រប​ស់​កម្ពុជា ហើយ​លោក​បង្ហើបថា ​ប្រសិនបើជា​គ្រូបង្វឹក​ក្រុម​នេះ​វិញនឹង​សប្បាយចិត្ត​ចំពោះ​លទ្ធផល​ដែល​ចាញ់​ឥណ្ឌា​ត្រឹម ២-៣ ​នេះ​។​

Image may contain: one or more people and people sitting

​ក្រោម​ក្រសែ​ភែ្ន​ក​អ្នកគាំទ្រ​មនុស្ស​រាប់ម៉ឺន​នាក់ ក្រុម​គោព្រៃ បាន​បរាជ័យ​ប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​របស់ខ្លួន ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ CLEAR ជាមួយ​ក្រុម​ឥណ្ឌា ២-៣ កាលពី​យប់មិញ​នេះ តែ​ទោះជា​យ៉ាងណា ចង្វាក់​លេង​ថ្មី​ក្រោម​ការដឹកនាំ​របស់លោក Leonardo Luiz ពិតជា​ធ្វើឱ្យ​អ្នកទស្សនា និង ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ពិតៗ ជក់ចិត្ត​មែនទែន ទាំង​ការលេង​បាល់​ក្រោម និង​ ការលេង​បាល់​ខ្លីៗ ​។​

Image may contain: 2 people, people playing sports and outdoor

​គ្រូបង្វឹក​ឥណ្ឌា​បាន​លើកឡើងថា ការ​ឈ្នះ​កម្ពុជា គឺ​ពិតជា​មិនមែន​រឿង​ដែល​ងាយស្រួល​នោះទេ ហើយ​ទម្រង់​លេង​របស់​កម្ពុជា ពិតជា​មានការ​រីកចម្រើន ហើយ​លោក​បាន​បន្ដថា បើសិន​លោក​ជា​គ្រូបង្វឹក​កម្ពុជា​វិញ លទ្ធផល​ប៉ុណ្ណឹង​លោក​ពិតជា​សប្បាយចិត្ត​ណាស់​ហើយ​ ៕ ​រូបភាព​ ៖ FFC & Sovanna Kem

Image may contain: 1 person, playing a sport and textImage may contain: 1 person, playing a sport and outdoorImage may contain: 1 person, playing a sport and outdoorImage may contain: 11 people, stadium and outdoorImage may contain: 11 people, outdoor

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច