ជោគជតារាសីប្រចាំឆ្នាំរកា សម្រាប់លោកអ្នកកើតក្នុង «ឆ្នាំវក»

​​​​​​​​ឆ្នាំវក ១២ ឆ្នាំ​វិល​មកដល់​ម្តង ដូច្នេះ​យើង​សូម​រៀបរាប់​ថយក្រោយ​ត្រឹមតែ ៦ ជុំ​ប៉ុណ្ណោះ ។ សូម​ផ្ទៀងផ្ទាត់​ដូចខាងក្រោម ៖

​អ្នក​កើត​ឆ្នាំវក ២០០៤ : ក្នុងឆ្នាំនេះ​មានគំនិត​ភ្លឺ​ថ្លា​ប្រាជ្ញា​ឈ្លាសវៃ និង ការសិក្សា​រៀនសូត្រ​មាន​សន្ទុះ​ជឿន លឿន​ទៅ​មុខជា​លំដាប់ ប៉ុន្តែ​ចូរ​កុំ​មាន​អំនួត​អួត​ក្អេងក្អាង​ឲ្យ​សោះ ប្រយ័ត្ន អាច​នៅឯ​កោ​តែម្នាក់ឯង ។​

​អ្នក​កើត​ឆ្នាំវក ១៩៩២ : ក្នុងឆ្នាំនេះ​ការងារ និង ការរកស៊ី​ច្រើនតែ​រងាក់​អួល ដូច្នេះ​ត្រូវ​កែសម្រួល​នូវ​រាល់​ទំ នាក់​ទំនង​ល្អ​ជាមួយនឹង​មនុស្ស​ផង​ទាំងឡាយ​ឡើងវិញ ។ ចំពោះ​រឿងរ៉ាវ​ស្នេហា​ពិតមែនតែ​សម្បូរបែប​ក្តី តែបើ​ចេះ​កាត់បន្ថយ​ខ្លះៗ​នោះ គឺ​មិនមាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ឡើយ ។

​អ្នក​កើត​ឆ្នាំវក ១៩៨០ : ក្នុងឆ្នាំនេះ​រាល់​កិច្ចការងារ និង ការរកស៊ី​ហាក់​នៅ​ទ្រឹង​មួយកន្លែង ដូច្នេះ​បើ​មិន​ស្ទុះស្ទារ​បន្តិច​ទេ គឺ​ពិតជា​មិនអាច​ស្តារ​ស្ថានការណ៍​អាក្រក់​បានឡើយ ។ ក្រៅពីនោះ​ពេល​មានដំណើរ​ទៅណា​មក​ណា​មិន ថា​ទីជិត​ឆ្ងាយ​ឡើយ គឺ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុវត្ថិភាព​ផ្តា​ល់​ខ្លួន ។​

​អ្នក​កើត​ឆ្នាំវក ១៩៦៨ : ក្នុងឆ្នាំនេះ​ទ្រព្យ​សុច្ច​រឹត​អាច​ទទួលយកបាន តែ​ចំពោះ​ទ្រព្យ​ក្តៅក្រហាយ គឺ​មិនត្រូវ​លូកដៃ​ទទួលយក​ឡើយ ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ ។ ក្រៅពីនោះ​មិនត្រូវ​ល្មោភស៊ី​ល្មោភ​ផឹក​ឡើយ ប្រយ័ត្ន​អន្តរាយ​ដល់​ក្រពះ​ពោះវៀន ។​

​អ្នក​កើត​ឆ្នាំវក ១៩៥៦ : ក្នុងឆ្នាំនេះ​ត្រូវ​ចេះ​រក្សាទ្រព្យ​ឲ្យ​បាន​គង់វង្ស ។ ពេលយប់​ព្រលប់​ត្រូវ​ចាក់សោរ​ទ្វារ និង ដាក់​ក​ន្លឹះ​បង្អួច​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​មិនមាន​ចោរកម្ម​កើតមានឡើង ។ ក្រៅពីនោះ​ត្រូវ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​ជនខិលខូច ទើប​មិន​នាំ​អំពល់ទុក្ខ​ដាក់ខ្លួន ។​

​អ្នក​កើត​ឆ្នាំវក ១៩៤៤ : ក្នុងឆ្នាំនេះ​សុខភាព​ពិតមែនតែ​មិនសូវមាន​បញ្ហា​ចោទ​ក្តី តែ​ត្រូវ​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​ក្នុងការ​ធ្វើចរាចរ ។ ក្រៅពីនោះ​នៅក្នុង​គ្រួសារ​មិនត្រូវ​ប្រើ​ពាក្យសម្តី​គ្រោតគ្រាត​ឡើយ​ដើម្បី​ចៀសវាង​ការបង្ក​រឿង​ទំនាស់​វិវាទ ៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច