ជោគជតារាសីប្រចាំឆ្នាំរកា សម្រាប់លោកអ្នកកើតក្នុង «ឆ្នាំមមែ»

ឆ្នាំមមែ ១២ ឆ្នាំ​វិល​មកដល់​ម្តង ដូច្នេះ​យើង​សូមរៀប​រាប់​ថយក្រោយ​ត្រឹមតែ ៦ ជុំ​ប៉ុណ្ណោះ ។ សូម​ផ្ទៀងផ្ទាត់​ដូចខាងក្រោម ៖

អ្នក​កើត​ឆ្នាំមមែ ២០០៣ : ក្នុងឆ្នាំនេះ​ដោយសារតែ​ចិត្ត​ឆាប់​ខឹងឆេវ​ឆាវ​នោះ ទើប​ជារឿយៗ​តែងតែ​បង្កជម្លោះ​ជាមួយ​មិត្ត​រួម​ថ្នាក់ ដូច្នេះ​ត្រូ​រំងាប់​ចិត្ត​ឲ្យ​បាន​ត្រជាក់ ។ ក្រៅពីនោះ បើ​មានដំណើរ​ទៅណា​មក​ណា​តោង​ប្រយ័ត្ន​ក្រែង​ជួប​គ្រោះថ្នាក់ ។​

​អ្នក​កើត​ឆ្នាំមមែ ១៩៩១ : ក្នុងឆ្នាំនេះ​មិន​ត្រឹម​តែមាន​ផល​ចំណូល​ហូរ​ចូល​តិចតួច​ប៉ុណ្ណោះ​ទេ ព្រមទាំង​អាច​ជួប​គ្រោះ​ចាញ់បោក​គេ​ទៀតផង ។ ក្រៅពីនោះ​ក្នុងពេល​ចាត់ចែង​ការងារ​ផ្សេងៗ តោង​ប្រយ័ត្ន​ក្រែង​មានការ​ភ្លាំងភ្លាត់ ។​

​អ្នក​កើត​ឆ្នាំមមែ ១៩៧៩ : ក្នុងឆ្នាំនេះ​ទោះ​បាន​ប្រកបការងារ​អ្វី​ក៏ដោយ តោង​ចេះ​សម្របសម្រួល​ទៅតាម​កាលទេស​ប្រែប្រួល ទើប​មិន​នៅ​ទ្រឹង​មួយកន្លែង ។ ចំពោះ​រឿងរ៉ាវ​ស្នេហា​ពិត​មានតែ​មិនមាន​បញ្ហា​អ្វី​ចោទ​ធ្ងន់​ក្តី តែ​មិន​ត្រូវធ្វើ​ដោយ​បង្ខំ​ពេក​ទេ ។​

អ្នក​កើត​ឆ្នាំមមែ ១៩៦៧ : ក្នុងឆ្នាំនេះ​សំខាន់បំផុត គឺ​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​សុខភាព និង សុវត្ថិភាព​របស់​កុមារ​នៅក្នុង​គ្រួសារ​ឲ្យ​បាន​ល្អជា​ដោយ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ។ ក្រៅពីនោះ ចំពោះ​គូ​ស្វាមីភរិយា​ត្រូវ​ចេះ​រក្សា​ភាព​ល្អូកល្អិន​ឲ្យ​បានល្អ ។​

​អ្នក​កើត​ឆ្នាំមមែ ១៩៥៥ : ក្នុងឆ្នាំនេះ​ទោះ​បាន​ប្រកបការងារ​អ្វី​ក៏ដោយ គឺ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដើម្បី​ចៀសវាង​នូវ​ការ​ថ្លោះធ្លោយ​អាច​បង់ខាត​ផលប្រយោជន៍​ច្រើន ។ ក្រៅពីនោះ ចំពោះ​ទ្រព្យ​ប្រយោល​ដែល​មិនទាន់​ធ្លាក់​ដល់ដៃ គឺ​មិន​ត្រូវផ្តោត​ក្តីសង្ឃឹម​ពេក​ទេ ។​

​អ្នក​កើត​ឆ្នាំមមែ ១៩៤៣ : ក្នុងឆ្នាំនេះ​នៅក្នុង​គ្រួសារ​មានរឿង​រកាំរកូស​ច្រើន ត្រូវ​ឆាប់​រក​ដំណោះស្រាយ​ទើប រឿងរ៉ាវ​មិនអាច​រីក​រាលដាល​ធំ ។ ក្រៅពីនោះ​ពិតមែនតែ​សុខភាព​មិនមាន​បញ្ហា​ចោទ​ធ្ងន់​ក្តី តែ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុវត្ថិភាព​គ្រួសារ​ឲ្យ​បាន​ល្អជា ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច