ជោគជតារាសីប្រចាំឆ្នាំរកា សម្រាប់លោកអ្នកកើតក្នុង «ឆ្នាំមមី»

​ឆ្នាំមមី ១២ ឆ្នាំ​វិល​មកដល់​ម្តង ដូច្នេះ​យើង​សូមរៀប​រាប់​ថយក្រោយ​ត្រឹមតែ ៦ ជុំ​ប៉ុណ្ណោះ ។ សូម​ផ្ទៀងផ្ទាត់​ដូចខាងក្រោម ៖

អ្នក​កើត​ឆ្នាំមមី ២០០២ : ក្នុងឆ្នាំនេះ មានគំនិត​ប្រាជ្ញា​ឈ្លាសវៃ និង រៀនសូត្រ​ពូកែ តែ​ទន្ទឹមនេះដែរ​ក៏ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​នៃ​ការហូបចុក ដើម្បី​ចៀសវាង​មេរោគ​ជ្រៀតចូល​តាម​មាត់ ។​

អ្នក​កើត​ឆ្នាំមមី ១៩៩០ : ក្នុងឆ្នាំនេះ ពេល​កំពុងតែ​ប្រកបការងារ​នៅ​ទី​ខ្ពស់ៗ តោង​ប្រយ័ត្ន​ក្រែង​ជួប គ្រោះ​របូតដៃ​រអិល​ជើង ។ ក្រៅពីនោះ​មិនត្រូវ​ងប់ងុល​ក្នុង​រឿង​ស្នេហា​ឡើយ ប្រយ័ត្ន​ភ្នក់ភ្លើង​ស្នេហា​ឆេះ​រោលរាល​ពេញ​ប្រាណ ។​

អ្នក​កើត​ឆ្នាំមមី ១៩៧៨ : ក្នុងឆ្នាំនេះ ពិតមែនតែ​ការងារ និង ការរកស៊ី​ជួប​ឧបសគ្គ​ក្តី តែដោយសារ​មាន​អភិជន​ជួយ​ណែនាំ​ជួយ​ជ្រោមជ្រែង​ផង​នោះ ទើប​អ្វីៗ​អាច​ដំណើរការបាន​ស្រួល​ឡើងវិញ ។ ក្រៅពីនោះ ត្រូវ​ចេះ​សង្កេតមើល​មនុស្ស​ល្អ និង អាក្រក់​ឲ្យ​បានច្បាស់លាស់​ទើប​មិន​ចាញ់បោក​គេ ។​

​អ្នក​កើត​ឆ្នាំមមី ១៩៦៦ : ក្នុងឆ្នាំនេះ ពិតមែនតែ​មានជោគ​រាសី​ឡើង​ខ្ពស់ត្រដែត និង ការរកស៊ី​បាន​កាក់កប​ក្តី ចូរ​កុំ​មាន​អំនួត​ក្អួត​ក្អេងក្អាង​ឱ្យសោះ ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ​អាច​កាត់បន្ថយ​មិត្ត និង បង្កើន​សត្រូវ ។​

​អ្នក​កើត​ឆ្នាំមមី ១៩៥៤ : ក្នុងឆ្នាំនេះ ពិតមែន​តែមាន​ផល​ចំណូល​ហូរ​ចូល​តិចតួចស្តួចស្តើង​ក្តី តែ​មិនត្រូវ​មានចិត្ត​លោភលន់​ដោយ​ចង់មានចង់បាន​ឲ្យ​ហួសប្រមាណ​ពេក​ទេ ប្រយ័ត្ន​នាំ​អំពល់ទុក្ខ​ដាក់ខ្លួន ។ ចំពោះ​សុខភាព​មិនសូវ​ល្អជា​ឡើយ ដូច្នេះ​ត្រូវ​ឆ្លៀតពេល​សម្រាក​ឲ្យ​បាន​ច្រើន ។​

​អ្នក​កើត​ឆ្នាំមមី ១៩៤២ : ក្នុងឆ្នាំនេះ ​មាន​ផល​ចំណូល​ហូរ​ចូល​ខ្សត់ខ្សោយ មិនត្រូវ​ទិញ​របស់របរ​មានតម្លៃ​មក​ស្តុក​ទុក​ឡើយ ។ ក្រៅពីនោះ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អជា​ផង ៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច