ជោគជតារាសីប្រចាំឆ្នាំរកា សម្រាប់លោកអ្នកកើតក្នុង «ឆ្នាំរោង»

​ឆ្នាំរោង ១២ ឆ្នាំ​វិល​មកដល់​ម្តង ដូច្នេះ​យើង​សូម​រាប់​ថយក្រោយ​ត្រឹមតែ ៦ ជុំ​ប៉ុណ្ណោះ ។ សូម​ផ្ទៀងផ្ទាត់​ដូចខាងក្រោម ៖

​អ្នក​កើត​ឆ្នាំរោង ២០០០ : ក្នុងឆ្នាំនេះ​ការសិក្សា​រៀនសូត្រ​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ ។ ក្រៅពីនោះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​នៃ​ការហូបចុក ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​មេរោគ​ជ្រៀតចូល​តាម​មាត់​បាន ។​

​អ្នក​កើត​ឆ្នាំរោង ១៩៨៨ : ក្នុងឆ្នាំនេះ​ពិតមែន​តែមាន​អារម្មណ៍​ភ្លឺ​ថ្លា ឆាប់​យល់​និង​ឆាប់​ស្រូបយក​ចំណេះដឹង​ពី​កិ ច្ចការ​ងារ​ថ្មីៗ​ក្តី ។ តែ​គួរ​ឲ្យ​ស្តាយ​ព្រោះ​ងាយ​នឹង​បង្ករឿង​ជម្លោះ​វិវាទ​ជាមួយនឹង​មនុស្ស​ផង​ទាំងឡាយ​ដោយសារតែ​មានចិត្ត​ឆាប់​ខឹងឆេវ​ឆាវ​ពេក ។​

​អ្នក​កើត​ឆ្នាំរោង ១៩៧៦ : ក្នុងឆ្នាំនេះ​ចំពោះ​អ្នករាជការ បុគ្គលិក​កម្មករ​បម្រើ​ការងា​នៅតាម​ក្រសួង​មន្ទីរ​ក្រុមហ៊ុន ឬ រោងចក្រ​នានា​ពិតមែនតែ​ត្រូវបាន​ឡើង​យស​សក្តិ និង ឡើង​ប្រាក់បៀវត្ស​ក្តី តែ​តោង​ប្រយ័ត្ន​ព្រោះ​មាន​ជនខិលខូច​មួយចំនួន​ប៉ង​រារាំង​នឹង​រំខាន ។​

​អ្នក​កើត​ឆ្នាំរោង ១៩៦៤ : ក្នុងឆ្នាំនេះ​ទោះ​បាន​ប្រកប​មុខ​ជំនួញ​ជួញដូរ​អ្វី គឺ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិច​ទើប​ផល ចំណូល​មិន​បោល​ហួស​ធ្លាក់​ដល់ដៃ​អ្នកដទៃ ។ ចំពោះ​គូ​ស្វាមីភរិយា​ប្រកប​តែ​ភាព​ផ្អែមល្ហែម​ល្ហែម ។​

​អ្នក​កើត​ឆ្នាំរោង ១៩៥២ : ក្នុងឆ្នាំនេះ​ចំពោះ​មុខរបរ​ជួញដូរ គឺ​បាន​កាក់កប​ល្អ​ណាស់ ព្រោះ​មាន​ទំនិញ​លក់​ចេញ​ទិញ​ចូល​ឥត​ទំនេរ​ដៃ និង មាន​ផល​ចំណូល​ហូរ​ចូល​ច្រើន​ទៀតផង ។ ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាពល្អូកល្អឺន​ល្អ​ណាស់ ។​

​អ្នក​កើត​ឆ្នាំរោង ១៩៤០ : ក្នុងឆ្នាំនេះ​ពិតមែនតែ​សុខភាព​ល្អប្រសើរ​ឡើងវិញ​ក្តី តែ​នៅ​រដូវ​ធ្លាក់​ខ្យល់ និង រដូវរងា​រតោង​ប្រយ័ត្ន​អាចមាន​ជំងឺ​ផ្តាសាយ​ចូល​រា​ត្បា​ត ៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច