លោក ស្នូឌិន ចេញម៉ូដស្រោមទូរស័ព្ទ iPhone អាចការពារ និង តាមដានរលកវិទ្យុពីការតាមដាន

ប្រសិនបើ​អ្នក​បារម្ភ​ពី​ការ​លួច​ចូល​មើល​ទូរស័ព្ទ iPhone របស់​អ្នក​តាមរយៈ​ការបញ្ជូន​រលក​វិទ្យុ អ្នក​មិនបាច់​បារម្ភ​ទៀត​នោះទេ ព្រោះ​លោក Snowden អាចមាន​ដំណោះស្រាយ​អោយ​អ្នក​បាន​ ។​

​ថ្មីៗ​នេះ​លោក Snowden ដែលជា​ចារកម្ម​បំបែក​ទិន្នន័យ​សម្ងាត់របស់​អា​មេ​រិក និង អ្នកជំនាញហេ​ក​ឃើ (hacker) មួយរូប​ទៀត គឺ​លោក Andrew Bunnie បាន​បង្កើត​ស្រោមទូរស័ព្ទ​មួយ​អាចធ្វើ​តេស្ត​ចាប់​រលក​វិទ្យុ​ស៊ីញា​ល់​បាន ​។ លោក​បាន​បន្ថែមថា គេ​អាច​លួច​ចូល​មើល​ទិន្នន័យ​ទូរ​ស័ព្ទអ្នក​បាន​ដដែល​បើទោះជា​អ្នក​បានកំណត់ airplane mode ក៏ដោយ ព្រោះ​វា​នៅតែមាន​រលក​ស៊ី​ញ៉ា​ល់​មួយ​នេះ និង​សី​ញ៉ា​ល់ GPS ក៏​នៅ​ដំណើរការ​ដដែល​ ។

Image may contain: 1 person, smiling

​ឧបករណ៍​ស្រោម​ទូរស័ព្ទ​នេះ​មាន​សារៈប្រយោជន៍​ចំពោះ​អ្នក​សារពត៌មាន​ និង ​អ្នក​ស៊ើ​ប​អង្កេត​ទូទៅ ដែល​តែង​ចូលក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដើម្បី​យក​ព័ត៌មាន និង ​បំពេញការងារ​ផ្សេងៗ​ ។ វា​អាច​ទប់ស្កាត់​ការ​លួច​ចូល​មើល​ទិន្នន័យ​ និង​ ថតចម្លង​ឯកសារ​ផ្សេងៗ​បានដែល​កាល​ពីមុនមកគេ​អាចធ្វើ​ការតាមដាន​នូវ​ដំណើរ​របស់​អ្នក​នៅ​គ្រប់ទិសទី​បាន​តាមរយៈ​ការតាមដាន location ក្នុង​ទូរស័ព្ទ​អ្នក​មិនអោយ​អ្នកដឹង​ខ្លួន​នោះទេ​ ។​

No automatic alt text available.

​លោក​បាន​បន្ថែមថា​ ឧបករណ៍​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​លោក​ជាពិសេស​សុ​វត្ថិ​ភាព​របស់លោក​ ។ ព្រោះ​លោក​តែង​ខ្លាច​នូវ​សេវា​ស៊ីញ៉ា​ល់​ទូរស័ព្ទដៃ​ដែល​អាច​ត្រូវគេ​តាមដាន​ពី​រូបលោក​បាន​គ្រប់ពេល ​។ ចាប់តាំងពី​ឆ្នាំ ២០១៣ មក​លោក​មិនបាន​ប្រើ​ទូរស័ព្ទដៃ​ដូច​មនុស្ស​ទូទៅ​នោះទេ​ ។ ការប្រើ​ឧបករណ៍​ទាំងនេះ​ប្រៀបដូចជា លោក​ត្រូវគេ​ភ្ជង់​អាវុធ គ្រប់ពេល​ដូច្នោះ​ដែរ នៅពេល​ធ្វើដំណើរ​។

​គួរ​បញ្ជាក់ថា​ឧបករណ៍​ស្រោម​ទូរស័ព្ទ​នេះ កំពុងស្ថិត​ក្នុង​ជំហាន​រចនា​ម៉ូដ​នៅឡើយ​​។ អ្នក​ទាំងពីរ​សង្ឃឹមថានឹ​ង​ដាក់​បង្ហាញ​ស្រោម​ទូរស័ព្ទ​នេះ​នៅ​ឆ្នាំក្រោយ​ ។ ឧបករណ៍​នេះ​នឹង​បំពាក់​គ្រឿង​បង្គុំ​ និង ​កម្មវិធី​សរសេរ Code បែប Open-source ៕ សុផល

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច