ជោគជតារាសីប្រចាំឆ្នាំរកា សម្រាប់លោកអ្នកកើតក្នុង «ឆ្នាំខាល»

​ឆ្នាំខាល ១២ ឆ្នាំ​វិល​មកដល់​ម្តង ដូច្នេះ​យើង​សូម​រៀបរាប់​ថយក្រោយ​ត្រឹមតែ ៦ ជុំ​ប៉ុណ្ណោះ ។ សូម​ផ្ទៀងផ្ទាត់​ដូចខាងក្រោម ៖

អ្នក​កើត​ឆ្នាំខាល ១៩៩៨ : ក្នុងឆ្នាំនេះ​ដោយសារតែ​ដើរលេង​សប្បាយ​ច្រើន ទើប​មិនសូវ​យកចិត្តទុកដាក់​ក្នុង ការសិក្សា​រៀនសូត្រ​ឡើយ ។ ក្រៅពីនោះ​ត្រូវមាន​ទម្លាប់​ក្នុងការ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​នៃ​ការហូបចុក ។​

​អ្នក​កើត​ឆ្នាំខាល ១៩៨៦ : ក្នុងឆ្នាំនេះ​មានគំនិត​ប្រាជ្ញា​ឈ្លាសវៃ ការរៀនសូត្រ​មាន​សន្ទុះ​ជឿនលឿន​ទៅមុខ និង ការប្រឡង​ឡើង​ថ្នាក់​ទទួលបាន​លទ្ធផល​ល្អ ។ តែ​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក​បន្តិច​ដើម្បីចៀសវាង​ការបង្ក​រឿង​ជម្លោះ ។​

​អ្នក​កើត​ឆ្នាំខាល ១៩៧៤ : ក្នុងឆ្នាំនេះ​ពិតមែនតែ​ចំណងស្នេហា​មាន​ភាព​ល្អូកល្អិន​ក្តី តែ​ចូរ​កុំ​ងប់​ង​ល់​ឲ្យ​សោះ ប្រយ័ត្ន​ភ្លើង​ស្នេហ៍​ឆេះ​រោលរាល​ពេញ​ប្រាណ ។ រាល់​កិច្ចការងារ​ទទួលបាន​ផល​សម្រេច​ដូច​បំណង ។​

​អ្នក​កើត​ឆ្នាំខាល ១៩៦២ : ក្នុងឆ្នាំនេះ​ពិតមែនតែ​កិច្ចការងារ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​បោះជំហាន​ទៅមុខ​ក្តី តែ​ចូរ​កុំ​ប្រព្រឹត្ត​ល្បែងស៊ីសង​ឲ្យ​សោះ ។ ក្រៅពីនោះ​ត្រូវ​ចៀសវាង​ការ​ល្មោភស៊ី​ល្មោភ​ផឹក ទើប​មិន​អន្តរាយដល់​ក្រពះ​ពោះវៀន ។

អ្នក​កើត​ឆ្នាំខាល ១៩៥០ : ក្នុងឆ្នាំនេះ អ្វីដែល​សំខាន់បំផុត គឺ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​មនុស្ស វ័យ​ចាស់ជរា​នៅក្នុង​គ្រួសារ ។ ក្រៅពីនោះ​ការរកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់ និង មាន​ផល​ចំណូល​ហូរ​ចូល​ច្រើន ពី​គ្រប់ទិសទី ។​

​អ្នក​កើត​ឆ្នាំខាល ១៩៣៨ : ក្នុងឆ្នាំនេះ​ត្រូវ​យកចិត្តទុកដាក់​រាល់​ការចំណាយ​នៅក្នុង​គ្រួសារ​ដើម្បី​ចៀសវាង​កុំ​ឲ្យមាន​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​កើតមានឡើង ។ ក្រៅពីនោះ​នៅក្នុង​គ្រួសារ​មានរឿង​រកាំរកូស​ច្រើន និង ត្រូវ​ចៀសវាង​ការ និយាយស្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ ៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច