តារាចម្រៀងកូរ៉េល្បីឈ្មោះ PSY គ្រោងចេញអាល់ប៊ុមថ្មីនាខែមេសានេះ

កាលពីពេល​ថ្មីៗ​នេះ មាន​ព័ត៌មាន​ដ៏​គួរ​ឱ្យចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​ត្រឡប់មកវិញ​របស់​ម្ចាស់​បទ «Gangnam Style» តារាចម្រៀង​កូរ៉េ​ល្បីឈ្មោះ លោក PSY ។​

Image may contain: 1 person
​ ​
​យោងតាម​សារព័ត៌មាន គេ​បានដឹងថា លោក PSY បានប្រកាស​ការវិលត្រឡប់​មកវិញ​នៅ​កម្មវិធី​ប្រគំ​តន្ត្រី «1theK Global Peace Manilla Concert 2017» នៅ​ទីក្រុង Manilla ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៦ កន្លងទៅនេះ ។ ផលិតកម្ម YG បានបញ្ជាក់​បន្ថែម​លើ​ព័ត៌មាន​នេះដែរ​ថា «​លោក PSY បានប្រកាសថា​លោក​នឹង​វិល​ត្រឡប់មកវិញ​នា​ខែមេសា​ខាងមុខនេះ ពេលដែល​លោក​បង្ហាញខ្លួន​លើ​ឆាក​ប្រគំ​តន្ត្រី​នៅ​ហ្វីលីពីន ។ យើង​ក៏បាន​ដឹង​ដែរ​ថា អាល​ប៊ុ​ម​ថ្មី​របស់លោក​កំពុងតែ​ទទួលយក​ការពិនិត្យ​បន្ថែម​មុននឹង​បង្ហាញខ្លួន​ជា​សាធារណៈ​នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​» ។​

Image may contain: 1 person, sunglasses
​ ​
​គួរ​បញ្ជាក់ដែរថា អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​ខាងមុខនេះ​គឺជា​អាល់​ប៊ុ​ម​ចម្រៀង​ទី ៨ តាំងពី​ចាប់ផ្តើម​សិល្បៈ​របស់លោក ហើយ​គេ​បានដឹង​ដែរ​ថា អាល់​ប៊ុ​ម​ទី ៧ របស់លោក​បានចេញ​លក់​តាំងពី​ជាង​មួយ​ឆ្នាំមុន​ម្ល៉េះ ៕ រិទ្ធី (​ប្រភព ៖ អ​ល​ខេ​ផ​ប​)

Image may contain: 1 person, sunglassesImage may contain: 3 people, people dancing, people standing and shoes

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច