ស្ងាត់ៗ ព្រះកាយច័ន្ទ ប្រមូលតារាស្រីស្អាតៗបង្កើតក្រុមចម្រៀង Pravo Girls !

ចូលដល់​ឆ្នាំ ​២០១៧ ​ភ្លាម ​តារា​សម្តែង​រូប​ស្រស់ ព្រះកាយ​ច័ន្ទ មាន​រាសី​ខ្ពស់ជាក់ស្តែង​នាង​មាន​ការងារ​ជាច្រើន ដែលមាន​ទាំង​ការសម្តែង​រឿង និង ការ​ចេញទៅ​សម្តែង​នៅ​បរទេស ។ អ្វីដែល​កត់សម្គាល់​នោះ កាលពី​ថ្មីៗ​នេះ ព្រះកាយ​ច័ន្ទ បាន​ប្រមូល​តារា​ស្រី​ស្អាតៗ​បង្កើត​ក្រុម​ចម្រៀង Pravo Girls ដែល​ត្រៀម​នឹង​បង្ហាញ​វត្តមាន នៅតាម​កញ្ចក់​ទូរទស្សន៍​នានានៅក្នុងពេល​ខាងមុខនេះ ។​

Image may contain: 1 person, closeup

​ក្រៅពី​មាន​អា​ជីព​ជាតារា​សម្តែង ព្រះកាយ​ច័ន្ទ ក៏មាន​សមត្ថភាព​ច្រៀង​រាំ​បាន​យ៉ាង​ល្អ​មិន​ចាញ់​តារាចម្រៀង​អាជីព​ប៉ុន្មាន​ឡើយ ។ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន ព្រះកាយ​ច័ន្ទ បាន​បង្កើត​ក្រុម​ចម្រៀង​នារីដែលមាន​ឈ្មោះថា Pravo Girls ដែលមាន​គ្នា​បួន​នាក់​ដែល មាន​ស្រី​ស្អាត នី​យ៉ា នុត ពៅ ដា​ណេ ទេពី និង រូបនាង​ផ្ទាល់ ។ សព្វថ្ងៃនេះ ព្រះកាយ​ច័ន្ទ និង មិត្ត​រួម​ក្រុម​កំពុង​ហាត់​រាំ និង ច្រៀង​ដែលមាន ទាំង​បទ​ញាក់ និង បទ Original Song ។

Image may contain: 4 people, people sitting

នាង​រំពឹងថា​ក្រុម​ចម្រៀង Pravo Girls ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន ក្រោយលេចមុខ​តាម​កម្មវិធី​នានា ។​
​ពេលនេះ​ដែរ ព្រះកាយ​ច​ន្ទ័ កំពុង​សម្រុក​ថត​បញ្ច​ប់​រឿង​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ រឿង ​« ច័ន្ទ​វង្វេង​មេឃ​» ដើម្បី​ចេញទៅសម្តែងនៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរ​ធម៌​មួយ​នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​ ១៣ ខែមីនា ខាងមុខនេះ មាន​រយៈពេល​មួយ​សប្តាហ៍រួមជាមួយ​តារា​ស្រី​ប្រុស​បួនរូប​ផ្សេងទៀត ។ នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត តារា​រូប​ស្រស់ ព្រះកាយ​ច័ន្ទ ក៏មាន​ឱកាស​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​ពីរផងដែរ ៕​ ចេ​នី​

Image may contain: 1 person, standingImage may contain: 4 people, people smilingImage may contain: 3 people, people sitting, people standing and indoorImage may contain: 3 peopleImage may contain: 2 people, sunglasses and selfie

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច