បុរសមុខតុក្កតាឆ្លងកាត់ការវះកាត់លើកទី ៥១ បានជោគជ័យ

ក្រោយ​ទទួលយក​ការវះកាត់​លើក​ទី ៥១ បុរស​មុខ​ដូច​តុក្កតា Ken Doll Rodrigo Alves បានបង្ហាញ​ខ្លួន​លើផ្លូវ​សាធារណៈ​ជាថ្មី​ម្តងទៀត ដោយ​ស្ថិតក្នុង​សម្លៀកបំពាក់​យ៉ាង​ស៊ី​វិ​ល័យ ។​ ​

Image may contain: 3 people, people standing and shoes
​ ​
​តារា​ម៉ូ​ដែល​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​ថា មុន​ទទួលយក​ការវះកាត់​លើក​ទី ៥១ មុខ​របស់លោក​បានប្រែក្លាយ​ទៅជា​ខូច និង ឡើង​ខ្ទុះក្រោយពី​ត្រូវ​ពន្លឺព្រះអាទិត្យ ដែល​ធ្វើ​ឲ្យ​លោក​ភ័យព្រួយ​យ៉ាងខ្លាំង ។ យ៉ាងណាក្តី ការវះកាត់​លើក​នេះ​បានធ្វើ​ឱ្យ​អ្វីៗ​ដូចដើម​វិញ ហើយ​លោក​សង្ឃឹមថា​ថ្ងៃមុខ​នឹង​គ្មាន​រឿង​ដូច្នេះ​កើតឡើង​ទៀត​នោះទេ ។ ក្រោយពី​ការវះកាត់​រួច លោក​បានបង្ហាញ​ខ្លួន​លើ​ទីសាធារណៈ ជាមួយនឹង​ឈុត​សម្លៀកបំពាក់​យ៉ាង​ស៊ី​វិ​ល័យ ដែល​ធ្វើ​ឱ្យគ្រប់គ្នា​លាន់មាត់​សរសើរ​ពី​សម្រស់​របស់លោក ។ គួរ​បញ្ជាក់ដែរថា តារា​ម៉ូ​ដែល​រូបនេះ​បាន​ចំណាយ​ប្រាក់​ច្រើនជាង ៤៥ ម៉ឺន​ដុល្លារ​សម្រាប់​សម្រស់​លោក​ដែល​ធ្វើ​ឲ្យ​លោក​មាន​មុខ​ហាក់​ដូចនឹង​តុក្កតា​បេះបិទ ៕ រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​)

Image may contain: 1 person, standing and shoesImage may contain: 1 person, standing and shoesImage may contain: 2 people, people standing and shoesImage may contain: 2 people, people standingImage may contain: 1 person, standing and textImage may contain: 1 personImage may contain: 1 personImage may contain: 1 person, sitting, living room, fire and indoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច