ថាមិច! ប្រាក់ មុន្នីឧត្តម និង ភរិយា ចង់បើកហាងថ្មីមួយទៀតហើយ

បន្ទាប់ពី​ប្រារព្ធ​ពិធីមង្គលការ​ដោយមាន​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​សន្ធឹក​ស​ន្ទា​ប់​ពី​បណ្ដា​កីឡាករ​បាល់ទាត់ និង អ្នកសិល្បៈ មិនបាន​ប៉ុន្មានផង កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ ប្រាក់ មុន្នី​ឧ​ត្ត​ម និង ភរិយា​រូប​ស្រស់ ប្រាក់ ស្រីរ័ត្ន បាន​បើកហាង​លក់​សម្ភារ​កីឡា​ដ៏​ធំ​មួយ​ភ្លែតដើម្បី​បង្កើន​ចំណូល​ប្រចាំថ្ងៃ ដោយឡែក​ថ្មី​នេះ ក៏បាន​លេចឮ​ដំណឹង​ទៀតថា គូ​ស្វាមី​-​ភរិយា​ថ្មីថ្មោង​មួយគូ​នេះ កំពុងមាន​គម្រោង​បើកហាង​មួយទៀត​ហើយ ។ ចង់ដឹង​អ្នក​ទាំងពីរ​ចង់បាន​ហាង​អ្វី​អត់ ?

Image may contain: 2 people, people standing

​ជាការ​ពិតណាស់​អ្នកនាង ប្រាក់ ស្រីរ័ត្ន ដែល​ត្រូវជា​ភរិយា​ដ៏​ស្រស់​សោភា​របស់​កីឡាករ​បាល់ទាត់​ខ្សែប្រយុទ្ធ​ឆ្នើម ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​បង្ហើប​ឱ្យដឹងថា នាង និង ស្វាមី គ្រោង​បើកហាង​បោក​អ៊ុត​ថ្មី​មួយទៀត បន្ថែម​ទៅលើ​មុខរបរ​ចាស់​ដែលមាន​ស្រាប់ ។​

Image may contain: 2 people, people sitting

​ជាមួយនឹង​ការ​ថ្លែង​បង្ហើប​ពី​គម្រោង​បង្កើន​មុខរបរ​ថ្មី​ខាងលើ ភរិយា​កីឡាករ​បាល់ទាត់​មកពី​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ បានឱ្យដឹងថា ហាង​បោក​អ៊ុត​មួយ​នេះ​នឹង​បើក​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ថែមទាំង​មាន​លក្ខណៈ​ទំនើប​ទៀតផង ប៉ុន្ដែ​ចំពោះ​ទីតាំង និង កាលបរិច្ឆេទ​វិញ អ្នកនាង​នៅ​មិនទាន់​បញ្ជាក់​ពិតប្រាកដ​នៅឡើយ​ទេ ។​

Image may contain: one or more people, people standing, ocean, sky, outdoor and water

​ភ្ជាប់​មក​ជាមួយគ្នានេះ កីឡាករ​បាល់ទាត់​រូប​សង្ហា ប្រាក់ មុន្នី​ឧ​ត្ត​ម និង ភរិយា ក៏បាន​ថ្លែង​សូមឱ្យ​ប្រិយមិត្ត​ទាំងអស់ជួយ​គាំទ្រ​ហាង​ថ្មី​របស់​ពួកគេ​ទាំងពីរ​ដែល​គ្រោង​បើក​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ ៕ BeBe

Image may contain: 4 people, people standingImage may contain: 2 people, outdoorImage may contain: 3 peopleImage may contain: 2 people, night and closeupImage may contain: 2 people, closeupImage may contain: 2 people, people standing and indoorImage may contain: 2 people, people standing and hatImage may contain: 2 people, people sitting and indoorImage may contain: 2 people, people smiling, people sitting

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច