វិធីធ្វើ ៖ ស្ងោរជ្រក់ត្រីកូនកាត់

គ្រឿងផ្សំ​

  •  ​ត្រី​ប្លាធូ​ចំហុយ (​យកតែ​សាច់​)​ ​               ២ ក្បាល​
  • ទឹក​ធម្មតា​ ​ ​ ​                                         ២ ចានចង្កឹះ​កន្លះ​
  • ​រំដេង​ហាន់​ជា​បន្ទះៗ​ ​ ​ ​                          ៦ បន្ទះ​
  • គល់​ស្លឹកគ្រៃ​ហាន់​បញ្ឆិតៗ​ ​                   ២ ដើម​
  • ខ្ទឹមស​បកសម្បក​ ​ ​                               ៥ កំពឹស (​យក​កំពឹស​ធំៗ​)
  • ខ្ទឹមក្រហម​បកសម្បក​ ​                         ​ ៥ មើម​
  • ម្ទេសខ្មាំង​ក្រៀម​ ​ ​ ​                                ៥ គ្រាប់​
  • ម្ទេសដៃនាង​ក្រៀម​ ​                              ៤ គ្រាប់​
  • ​ប៉េងប៉ោះ​ទុំ​ ​ ​                                         ​២ ផ្លែ​
  • ទឹកត្រី​ ​ ​ ​ ​                                              ១ ស្លាបព្រា​បាយ​កន្លះ​
  • ជីររណារ​ហាន់​ ​ ​                                   ​ ១ ស្លាបព្រា​បាយ​
  • ស្លឹក​ក្រូចសើច​ ​ ​ ​                                   ៥ សន្លឹក​
  • ទឹកក្រូច​ឆ្មារ​ ​ ​ ​                                        ១ ស្លាបព្រា​បាយ​
  • ត្រីឆ្អើរ​បេះយក​សាច់​ធំៗ​ ​ ​                      ​ ១ ក្បាល​

​វិធី​ធ្វើ​

  • លីង​រំដេង ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង និង ម្ទេសដៃនាង ដោយ​ប្រើ​ភ្លើង​ល្មមៗ រហូត​ធុំក្លិន​ឈ្ងុយ និង ឆ្អិន ចាំ​ដួស​ដាក់​ចាន ​។​
  • ពេល​ទឹក​ពុះ បង់​គ្រឿងផ្សំ​ដែល​បាន​លីង​រួច​រម្ងាស់​ឱ្យ​ធុំក្លិន​ឈ្ងុយ ទើប​បង់​ប៉េងប៉ោះ និង បន្ថែម​រសជាតិ​ជាមួយ​ទឹកត្រី ​។​
  • ចុងក្រោយ​បង់​ត្រីឆ្អើរ និង ត្រី​ប្លាធូ រម្ងាស់​ដោយ​ប្រើ​ភ្លើង​តិចៗ ឱ្យ​ពុះ​ម្តងទៀត ទើប​បង់​ជីររណារ ស្លឹក​ក្រូចសើច និង បន្ថែម​រសជាតិ​ជាមួយ​ទឹកក្រូច​ឆ្មារ កូរ​ឱ្យ​ចូលជាតិ​ល្អ ​។​
  • បិទ​ភ្លើង ដួស​ដាក់​ចាន​ទទួលទាន​ជាមួយ​បាយ​ក្តៅៗ​យ៉ាង​ឆ្ងាញ់​ពិសា​ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច