អាហារ ៧ មុខជួយកាត់បន្ថយអាការៈចុកពោះនៅមុនពេលមករដូវ

ស្ត្រី​មួយចំនួន​ពិតជា​យល់ថា​អា​ការៈឈឺ​ចុកពោះ​នៅមុន​ពេល​មក​រដូវ​ច្រើន​ជា​ក្តីកង្វល់​ ។ តាម​ការសិក្សា​ទៅលើ ស្ត្រី​ចំនួន ៣000 នាក់​បាន​រកឃើញថា កត្តា​ដែល​បណ្តាលអោយ​ស្ត្រី​ចុកពោះ​នៅមុន​ពេល​មក​រដូវ​រាល់​ខែ គឺ​ដោយសារ​កត្តា​រលាក និង កង្វះ​វីតាមីន​នៅក្នុង​រាងកាយ និង ​កត្តា​អន្ទះសារ​ក្នុង​អារម្មណ៍ ​។

​ជាទូទៅ​ស្ត្រី​តែង​ប្រើ​ថ្នាំលេប​បំបាត់​ការឈឺចាប់ ខណៈដែល​ពួកគេ​តែងតែ​ព្រងើយ​និង​មិន​យកចិត្តទុកដាក់ ទៅលើ​របប​អាហារ​ទៅវិញ​ ។ ​ខាងក្រោម​នេះ​ជា​អាហារ​មួយចំនួន​ដែល​គ្រូពេទ្យ​ជំនាញ​អាហារូបត្ថម្ភ​បានស្នើរ​អោយ​អ្នក​គួរ​ជ្រើសរើស​ពិសា​ ៖
១. ត្រី​សា​ម៉ុង​ធម្មជាតិ​ ៖
​បើសិនជា​អ្នក​អាច​រកត្រី​នេះ​មក​ពិសា​បាន នោះ​ពិតជា​ល្អប្រសើរ​មិន​ខាន ព្រោះ​ក្នុង​ត្រី​នេះ​មាន​ផ្ទុក​វីតាមីន D ច្រើន​អាចជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹង និង ​បញ្ហា​រលាក​បាន ក្រៅពីនេះ​វា​ក៏​ជួយ​ពង្រឹង​សុខភាព​អោយ​រឹងមាំ បង្កើន​វីតាមីន omega 3s រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ ។

Image may contain: food

២. ស៊ុត​ ៖
​វា​មិន​ខុសពី​ត្រី​សា​ម៉ុង​ប៉ុន្មា​ន​នោះទេ ក្នុង​ស៊ុត​ក៏​សំបូរ​ដោយ​អា​ស៊ីត omega 3s ប្រូ​តេ​អ៊ីន និង​វីតាមីន D ជួយ​ការពារ​ និង ​ទប់​លំនឹង​ការបញ្ចេញ​អ​រ័​ម៉ូ​ន​សេ​រ៉ូ​តូ​នី​ន (serotonin) ដែល​ធ្វើអោយ​អារម្មណ៍​មាន​លំនឹង ក្នុងពេល​ជិត​មក​រដូវ​ម្តងៗ​។​

No automatic alt text available.

៣. បន្លែ​បៃតង ​៖
​ក្នុង​បន្លែ​បៃតង​គ្រប់​ប្រភេទ មាន​ផ្ទុក​អាហារូបត្ថម្ភ​ជួយ​ការពារ​បញ្ហា​រលាក និង ​វីតាមីន​ជាច្រើន​ដូចជា ម៉ាញ៉េ​ស្យូ​ម អាហារ​កាក​សរសៃ វីតាមីន B ។ វីតាមីន​ទាំងនេះ​ជួយ​កាត់បន្ថយ​បញ្ហា​រលាក និង ​កាត់បន្ថយ​អាកា​រៈ​ចុក​ឆ្អល់ពោះ​នៅពេល​មុន​មក​រដូវ​ ។​

Image may contain: plant and food

៤. គ្រាប់​វ៉​ល​ណាត់ ​៖
​គ្រាប់​ផ្លែឈើ​មួយ​នេះ​សំបូរ​ដោយ​អាហារ​កាក​សរសៃ​ខ្ពស់ មាន​ផ្ទុក​អា​ស៊ី​ត​ខ្លាញ់​ល្អ​ជួយ​បន្ថយ​បញ្ហា​រលាក បំពេញ​ប្រូ​តេ​អ៊ីន ​។ តាម​អ្នកជំនាញ​បានអោយដឹងថា វា​មាន​ផ្ទុក​សារធាតុ ទ្រី​តូ​ប៉ាន (tryptophan) ជួយ​រក្សា​លំនឹង​អារម្មណ៍ អោយបាន​នឹងនរ ។ ក្រៅពីនេះ​វា​ក៏មាន​ផ្ទុក​នូវ​អា​ស៊ី​ត omega 3s​ ។​

Image may contain: food

៥. ខ្ញី ​៖
​ខ្ញី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ច្រើន​ជាពិសេស​ក្នុងការ​ព្យ​បាល​ជំងឺ​ក្រពះ​ និង ​អាកា​រៈ​ចុកពោះ​ក្នុងពេល​មក​រដូវ​រប​ស់​ស្ត្រី​ ។ លើសពីនេះ​នេះ​វា​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​, ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ និង​ មាន​សារធាតុ​ច្រើន​ពង្រឹង​អាកា​រៈរ​លាក ​។  វិធី​ប្រើ អ្នក​ត្រូវ​ចិត​វា​ជាចំណិត​តូចៗ ហើយ​កិន​បុក​អោយ​ម៉ដ្ឋ​យកទៅ​ប្រឡាក់​ជាមួយ​សាច់ និង ​ធ្វើជា​អន្លក់​ពិសា​ក៏បាន ​។  វិធី​មួយទៀត អ្នក​អាចយ​កវា​ទៅ​លាយ​ជាមួយ​តែ​ដាំ​ពុះ ពិសា​ក៏បាន ​។

Image may contain: food

៦. ស្ករ​សូកូឡា​ខ្មៅ ​៖
​ក្នុង​ស្ករ​សូកូឡា​នេះ​មាន​សារធាតុ​ម៉ាញ៉េ​ស្យូ​ម​ច្រើន​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ក្បាល និង ​ចុករ​មួ​ល​ពោះ ​។ ក្រៅពីនេះ​វា​ក៏មាន​សំបូរ​នូវ​សារធាតុ​ប្រឆាំង អុក​ស៊ីត​កម្ម​ជួយ​ប្រឆាំង​បញ្ហា​រលាក​បាន ​ ហើយ​បើតាម​អ្នកជំនាញ​បានអោយដឹងថា បើ​អ្នក​ពិសា​ស្ករ​សូកូឡា​ខ្មៅ​មួយ​ដុំ វា​ជួយ​ផ្តល់នូវ​អាហារូបត្ថម្ភ​បាន​ច្រើន និង ​ធ្វើអោយ​អ្នកមាន​កម្លាំង​ ។​

Image may contain: food

៧. ម៉ើ​ម​ប៊ី​ត្រូ​ត ​៖
​ម៉ើម​បន្លែ​ពណ៌​ស្វាយ​មួយ​នេះ​សំបូរ​នូវ​សារធាតុ​ស្ករ ប៉ូ​តា​ស្យូ​ម​ច្រើន និង ​សារធាតុ​អំបិល​ធម្មជាតិ ជួយ​សម្រួល​អា​ការៈឈឺ​ចុកពោះ ។ លើសពីនេះ វា​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ច្រើន​ជួយ​កាត់បន្ថយ​អាកា​រៈរ​លាក និង ​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ ៕ សុផល​

Image may contain: food

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច