ក្តៅៗ អេឡិច ចាន់ត្រា ចេញមុខបកស្រាយរឿងទំនាស់ជាមួយ យ៉ែម សំអូន (មានវីដេអូ)

កាលពីពេល​ថ្មី​នេះ​ប្រិយមិត្ត​នៅលើ​បណ្តាញ​សង្គម​ហាក់​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្រោយពី​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ជុំវិញ​ទំនាស់​របស់​សិល្បៈ​ករពី​ដួង​គឺ​លោក យ៉ែម សំ​អូន និង លោក អេ​ឡិច ចាន់​ត្រា ហាក់​មានការ​តានតឹង​កាន់តែខ្លាំង​ដោយសារ​តែមាន​ការលេចឮ​ថា តារា​សម្តែង អេ​ឡិច ចាន់​ត្រា បាន​ហាម​អ្នកចម្រៀង​នៅក្នុង​ក្រុម​របស់ខ្លួន​មិនឱ្យ​ទៅ​ច្រៀង​ឱ្យ​ក្រុម​របស់លោក យ៉ែម សំ​អូន ប៉ុន្តែ​តារា​សម្តែង ប្រុស​រូបនេះ​បានចេញ​មុខ​បដិសេធថា​មិនមែនជា​ការពិត​នោះទេ ។​

Image may contain: one or more people and wedding

​យ៉ាងណាមិញ​នៅមុននេះ​បន្តិច​តារា​សម្តែង​កំពុងតែ​ឡើង​កូដ អេ​ឡិច ចាន់​ត្រា បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​នៅក្នុង​ណ​នី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ធ្វើការ​បដិសេធថា លោក​មិនបាន​ធ្វើការ​ហាមឃាត់​តារាចម្រៀង​នៅក្នុង​ក្រុម​របស់ខ្លួន​មិនឱ្យ​ទៅ​ច្រៀង​ជាមួយ​ក្រុម​តារាចម្រៀង​របស់លោក យ៉ែម សំ​អូន ដូច​ការចោទប្រកាន់​នោះឡើយ ទោះបីជា​លោក​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ក៏ដោយ​ក៏​លោក​មិនមាន​សិទ្ធ​ទៅ​ហាមឃាត់​តារាចម្រៀង​នៅក្នុង​ក្រុម​របស់ខ្លួន​មិន​ឱ្យទៅ​ច្រៀង​ជាមួយ​ក្រុម​របស់លោក យ៉ែម សំ​អូន ឬ​ក្រុម​តារាចម្រៀង​ដទៃទៀត​នោះដែរ ។

Image may contain: 1 person, sitting

ម្យ៉ាងទៀត​នៅក្នុង​ក្រុម​តារាចម្រៀង​របស់លោក​មិនមាន​ធ្វើ​ការចុះ​កុងត្រា ឬ​ផ្តល់​ប្រាក់ខែ​សម្រាប់​តារាចម្រៀង​នៅក្នុង​ក្រុម​នោះឡើយ ។ ហើយ​លោក​ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា​លោក​ពុំ​ធ្លាប់​មានទំនាស់​ជាមួយ​សិល្បករ​ណា​ម្នាក់​ឡើយ ។​ ​ចង់​ជ្រាប​កាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងស្រុង​ដូចតទៅ ៖ ប្រមាញ់​តួ​

Image may contain: 1 person, standingImage may contain: one or more people

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច