លី វ៉ាហេទ ថាមិនមានបញ្ហាអ្វីឡើយ ក្រោយសង្រ្គោះគ្រាប់បាល់យប់មិញ ដោយសារ……(មានវីដេអូ)

ខ្សែការពារ​របស់​ក្រុម​បឹងកេត​អង្គរ កីឡាករ លី វ៉ា​ហេ​ទ បាន​បញ្ជាក់ថា ខ្លួន​មិនមាន​បញ្ហា​របួស​ឡើយ ក្រោយ​ជួយសង្គ្រោះ​គ្រាប់​បាល់​យប់មិញ ក្នុងជំនួប​ដែល Johor Darul Ta’zim យកឈ្នះ​បឹងកេត​អង្គរ ៣-០ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ពានរង្វាន់ AFC Cup កាលពី​យប់មិញ ។

Image may contain: 1 person, standing and outdoor

​ការប្រកួត​កាលពី​យប់មិញ ក្នុង​នាទី ​ទី ​៩០+ ក្រុម​ម្ចាស់ផ្ទះ​បាន​នាំមុខ ៣-០ នៅ​នាទី​៩០+ ទៅហើយនោះ ក៏​ពួកគេ​នៅតែ​បន្ដ​សម្រុក ខណៈដែល​ខ្សែប្រយុទ្ធ​ក្រុម  Johor  បាន​អូស​បាល់​ដាច់​អ្នកចាំទី ស៊ូ យ៉ា​ទី រួច​ក៏​ស៊ុត ប៉ុន្ដែ​ត្រូវបាន លី វ៉ា​ហេ​ទ ដែលជា​ខ្សែការពារ រត់​មក​ស្លាយ​កាត់​បាល់​កុំ​អោយចូល​ទី ទាន់ពេលវេលា តែ​យ៉ាងណា​រូបគេ​បាន​រងរបួស ដោយ​រអិល​បុក​បង្គោល​ទី​ចំ​កំសៀវ​តែ​របស់គេ ​។​ ​ក្រោយ​ចប់​ការប្រកួត លី វ៉ា​ហេ​ទ បាន​ប្រាប់​ដល់​ទូរទស្សន៍ PNN ថា រូបគេ​មិនមែន​បញ្ហា​អ្វី​ឡើយ ដោយសារ​រូបគេ​យកដៃ​ខ្ទប់​ទាន់ នៅពេលដែល​បុក​បង្គោល​ភ្លាមនោះ ​។

Image may contain: one or more people and outdoor

​គួរបញ្ជាក់​ផងដែរ​ថា ក្រុម បឹងកេត​អង្គរ បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​របស់​ម៉ាឡេស៊ី Johor Darul Ta’zim FC ដោយ​លទ្ធផល ៣-០ សម្រាប់​ការប្រកួត​ជើង​ទី​ ១​នៅ​ពូ​ល F ក្នុង​យុទ្ធនាការ​ពានរង្វាន់ AFC Cup ក្នុង​ពូ​ល F​ ។ ២ ​គ្រាប់​របស់​ក្រុម Johor Darul Ta’zim រកបាន​ដោយ​កីឡាករ Gabriel Guerra នៅ​នាទី​ ទី ​​៣ និង​ កីឡាករ Nazmi Faiz នៅ​នាទី ​ទី​​ ១១ នៃ​វគ្គ​ទី​ ១ ខណៈ​វគ្គ​ទី ​២ ម្ចាស់ផ្ទះ​បន្ថែម ​១​​ គ្រាប់​ទៀត​ដោយ​កីឡាករ Safiq Rahim នៅ​នាទី ​៨៩​ ។ ចំណែក​ក្រុម​ភ្ញៀវ​បឹងកេត​អង្គរ​មិនអាច​ធ្វើ​អ្វី​បាន​លើ​ក្រុម​ម្ចាស់ផ្ទះ​បានឡើយ​ ៕
អត្ថបទ​៖ តារា

Image may contain: 1 person, closeupImage may contain: 3 people, people playing sports and outdoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច