លោកជំទាវ ស្រីតូច ចំណាន ចែករំលែកក្ដីស្រឡាញ់ដល់កុមារកំព្រា!

លោកជំទាវ ស្រី​តូច ចំណាន បានបង្ហាញ​វត្តមាន​ដ៏​គួរឱ្យ​កោតសរសើរ​ក្នុង​ការងារ​មនុស្សធម៌​ចែករំលែក​ក្ដី​ស្រឡាញ់​ដល់​កុមារកំព្រា​ប្រមាណ​ជា ១០០ នាក់​នៅ​មជ្ឈមណ្ឌល​កុមារកំព្រា​កូ​លាប​៤ ក្នុង​ទិវា «​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​» នា​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

Image may contain: 10 people, people smiling, wedding and crowd

​ក្នុងឱកាស​ចែករំលែក​ក្ដី​ស្រឡាញ់​ដល់​កុមារកំព្រា​របស់លោក​ជំទាវ ស្រី​តូច ចំណាន នា​ថ្ងៃនេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ស្រឡាញ់​មិនមែន​មានតែ​១​ថ្ងៃ​» ដែលមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុមការងារ​កម្មវិធី​ស្ត្រី​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដែល​មកពី​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ផងដែរ ។​

Image may contain: 14 people, indoor

​តាមរយៈ​ទង្វើ​សប្បុរសធម៌​របស់​អតីត​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព ស្រី​តូច ចំណាន ខាងលើ ទទួលបាន​ការចាប់អារម្មណ៍ និង​កោតសរសើរ​ខ្លាំង​គួរឱ្យកត់សម្គាល់​ពី​មហាជន ជាពិសេស​បណ្ដា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាំគ្នា​ចែករំលែក​ក្ដី​ស្រឡាញ់​មួយ​នេះ​ព្រោងព្រាត​ថា​ក្ដី​ស្រឡាញ់​មិនមែន​កើតឡើង​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​កើតមាន​ជា​រៀងរាល់ថ្ងៃ ៕ BeBe

Image may contain: 3 people, people sitting, child and outdoorImage may contain: 5 people, people smiling, people sitting and indoorImage may contain: 47 people, people smilingImage may contain: 12 people, people smiling, selfieImage may contain: one or more peopleImage may contain: 2 people, people standing

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច