ទោះទៅដល់ប្រទេសជប៉ុន ចាន់ វឌ្ឍនាកា ក៏មិនភ្លេច …

កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ ចាន់ វឌ្ឍនាកា បាន​ចាកចេញ​បន្ត​ជីវី​ត​ជា​អ្នកកីឡា​បាល់ទាត់​នៅលើ​ទឹកដី​ប្រទេស​ជប៉ុន​ហើយ​កាលពី​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅ​ថ្មីៗ​នេះ ក្រោម​ការ​អម​អរសាទរ​ពី​បណ្ដា​អ្នក​ស្រឡាញ់ និង​គាំទ្រ​វិស័យ​កីឡា​ជាច្រើន បាន​ទៅជូន​ដំណើរ​កីឡាករ​ដ៏​ឆ្នើម​រូបនេះ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឯណោះ ។​

Image may contain: 1 person

​ទន្ទឹមនឹង​ការចាកចេញ​ទៅ​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​អភិវឌ្ឍន៍​នេះដែរ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ពាក្យ​អាវ​សម្គាល់​លេខ ១១ ចាន់ វឌ្ឍនាកា ក៏​មិន​ភ្លេច​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​អ្នកមានគុណ​ទាំងពីរ​របស់លោក​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ នេះឡើយ ដោយ​កីឡាករ​រូបនេះ​បាន​ផ្ញើ​សារ​ជូនពរ​អ្នកមានគុណ​ពី​ចំងាយ​ប្រកបដោយ​សុខភាព​ល្អ បើទោះបីជា​ខ្លួន​មិនបាន​នៅ​ជិត​ក៏ពិតមែន ។​

Image may contain: 1 person, sitting, phone, hat and closeup

​កីឡាករ​បាល់ទាត់​រូប​សង្ហា ចាន់ វឌ្ឍនាកា បាន​បង្ហើរ​ពាក្យពេចន៍​ជូនពរ​ពី​ចំងាយ​ទៅកាន់​អ្នកមានគុណ​ទាំង​ទ្វេ​ថា «​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​កូន​សូម​ជូនពរ​ប៉ា​ម៉ាក់​ពី​ចំងាយ​ឱ្យមាន​សុខភាព​ល្អ​សំណាងល្អ និង​ស្រឡាញ់គ្នា​ជា​រៀងរហូត និង​សូម​ជូនពរ​ទៅ​មនុស្ស​គ្រប់គ្នា​ឱ្យ​ជួប​សំណាងល្អ​គ្រប់ៗ​គ្នា 😍 😍 😍 😍  » ។​

Image may contain: 10 people, people sitting, table and indoor

​ក្នុងនោះដែរ បន្ទាប់ពី​បានឃើញ​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មាន​សមត្ថភាព ចាន់ វឌ្ឍនាកា បញ្ចេញ​សារ​ជូនពរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាម មាន​បណ្ដា​អ្នកគាំទ្រ​មួយចំនួនធំ​បាន​សួរសុខទុក្ខ ក៏ដូចជា​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ដល់​កីឡាករ​បាល់ទាត់​ដែលមាន​ស្រុកកំណើត​មក​ពី​ខេត្តកំពត​រូបនេះ​ជាច្រើន​គួរឱ្យកត់សម្គាល់​ផងដែរ ៕ BeBe

Image may contain: 1 person, standing and indoorImage may contain: 1 person, playing a sport and outdoorImage may contain: 1 person, standing and shoesImage may contain: 1 person, hat and closeupImage may contain: 1 person, selfie, closeup and indoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច