វិធីធ្វើ ៖ តុមយ៉ាំផ្លែឈើ

គ្រឿងផ្សំ

  • សាវម៉ាវ​ ​៣ ផ្លែ (​យក​គ្រាប់​ចេញ​)
  • ​គូលែន​ ​ ​៣ ផ្លែ (​យក​គ្រាប់​ចេញ​)
  • ​ផ្លែ​រកាំ​ ​ ​៤ ក្លែប (​យក​គ្រាប់​ចេញ​)
  • ស៊ុតមាន់​ ​ ​ ​៣ គ្រាប់​
  • ​រំដេង​ហាន់​ជា​ចំណិតៗ​ ​៥ បន្ទះ​
  • គល់​ស្លឹកគ្រៃ​ដំ​បន្តិច​ឱ្យ​បែក និង កាត់កង់ៗ​ ​២ ដើម​
  • ស្លឹក​ក្រូចសើច​ ​ ​៣ សន្លឹក​
  • ​ទឹក​ស៊ុប​ស្តុក​បន្លែ​ ​៤ ចានចង្កឹះ​
  • ទឹកស៊ីអ៊ីវ​ ​២ ស្លាបព្រា​បាយ​
  • អំបិល​ ​ ​១ ស្លាបព្រា​កាហ្វេ​កន្លះ​
  • ម្ទេសខ្មាំង​ទុំ ​១០ គ្រាប់ (​បុក​)
  • ​ទឹកក្រូច​ឆ្មារ​ ​២ ស្លាបព្រា​បាយ​
  • ជីរវ៉ាន់ស៊ុយ​ស​ម្រា​ប់រោ​យ​
  • ប្រេងឆា​សម្រាប់​ចៀន​

​វិធី​ធ្វើ​

  • វាយ​ស៊ុតមាន់​បញ្ចូល​គ្នា រួច​យកទៅ​ចៀន​ឱ្យ​ឡើង​ពណ៌​លឿង​ទាំងសងខាង រួច​លើកទុក​សិន សម្រោះ​ឱ្យអស់​ខ្លាញ់ ហើយ​ហាន់​ជា​បន្ទះ​តូចៗ​ល្មម ​។​
  • ដាំទឹក​ស៊ុប​ឱ្យ​ពុះ រួច​បង់​រំដេង ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រម្ងាស់​មួយសន្ទុះ ចាំ​បង់​សាវម៉ាវ គូលែន និង រកាំ​ ។​
  • ​បន្ថែម​រសជាតិ​ជាមួយ​ទឹកស៊ីអ៊ីវ អំបិល កូរ​ច្របល់​ឱ្យចូល​ជាតិ បិទ​ភ្លើង រួច​ចាក់ទឹក​ក្រូចឆ្មារ និង បង់​ម្ទេស​ ។​
  • ​យក​ស៊ុត​ចៀន​ដាក់​ចានគោម រួច​ដួស​សម្លតុងយ៉ាំ និង រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ រួច​ទទួលទាន​ជាមួយ​បាយ​ក្តៅៗ​យ៉ាង​ឆ្ងាញ់​ពិសា ​៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច